Rsm_logo

កំហុស​អំពី​ការ​រួមភេទ​តាម​រន្ធ​គូថ​ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ចៀសវាង​

​ដោយ ៖វេជ្ជ​. ម៉េង សុខ​សៀន​ ថ្ងៃទី 23 វិច្ឆិកា 2016 ម៉ោង 09:15:AM

រឿងនេះ​មិនមែន​និយាយ​តែ​ចំពោះ​អ្នក​ដែល​រួមភេទ​ចំពោះ​មនុស្ស​ភេទ​ដូចគ្នា​ឡើយ ទោះបីជា​ភេទ​ផ្ទុយគ្នា​ក៏ដោយ​ក៏​អញ្ចឹង​ដែរ​។ យ៉ាងណាមិញ មាន​បុរស​ច្រើនណាស់​ដែល​ចង់​សាកល្បង​វិធី​រួមភេទ​មួយ​នេះ​។ បើសិនជា​អ្នក​កំពុងតែ​គិតគូរ​អំពី​ការផ្តល់​ក្បាច់​រួមភេទ​តាម​រន្ធ​គូថ​ដល់​ដៃគូ​សាកល្បង​នោះ យក​ល្អ​គួរតែ​ចៀសវាង​នូវ​កំហុស​ដូចខាងក្រោម​នេះ​ដើម្បី​សុខភាព​ល្អ​ទាំងអស់គ្នា​។ ចូរ​ចាំ​ថា ការរួម​ភេទ​តាម​រន្ធ​គូថ​មិនមែនជា​រឿង​ធម្មតា​ឡើយ ដូច្នេះ​ការសាកល្បង​វិធី​មួយ​នេះ​គឺ​ប្រឈមមុខ​ខ្លាំងណាស់​។​

​បើសិនជា​អ្នកមាន​ជំងឺ​ឬ​ស​ដូង​បាត ឬ​បញ្ហា​សុខភាព​ទាក់ទង​នឹង​រន្ធ​គូថ​ដូចជា រហែក​ក្រសាលគូថ ឬ​បូស​អន្ទង់ អ្នក​ត្រូវតែ​ចៀសវាង​ការរួម​ភេទ​តាម​រន្ធ​គូថ​តែម្តង ព្រោះ​វា​អាច​នឹងធ្វើ​ឲ្យ​អាកា​រៈ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ និង​ឈឺចាប់​ខ្លាំង​ផង​។​
    
​ចូរ​ចៀសវាង​ការរួម​ភេទ​តាម​រន្ធ​គូថ​បើសិនជា​អ្នក​មិនបាន​បន្ទោបង់​សោះ​។ គូសង្សា​ជាច្រើន​បានបញ្ចប់​នូវ​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ខ្ពើម​នេះ​ខណៈពេលដែល​កំពុងតែ​សាកល្បង​វិធី​រួមភេទ​តាម​រន្ធ​គូថ ព្រោះ​វា​នឹងធ្វើ​ឲ្យ​លេច​លាមក​មក​ខាងក្រៅ  និង​បង្ក​ជា​ភាព​ស្អុយ និង​ចង់​ក្អួត​កើតមាន​ផង​។ ចូរ​ចាំ​ថា ត្រូវ​លាង​សម្អាត​រាងកាយ​ជានិច្ច​ដើម្បី​ចៀស​ផុតពី​ការបង្ក​រោគ​ទាំង​មុនពេល និង​ក្រោយពេល​រួមភេទ​តាម​រន្ធ​គូថ​។​
    
​មិនត្រូវ​រួមភេទ​តាម​រន្ធ​គូថ​ដើម្បី​អាចជួយ​ស្តារ​ទំនាក់ទំនង​ស្នេហារ​របស់​អ្នក​ឡើយ​។ បើសិនជា​ដៃគូ​ចេះតែ​ចង់​សាកល្បង​ការរួម​ភេទ​ប្រភេទ​នេះ ហើយ​អ្នក​មិនមាន​ផាសុកភាព​ក្នុងការ​ផ្តល់​ឲ្យ មិនត្រូវ​ព្យាយាម​ធ្វើ​វា​ឡើយ​។ ចូរ​ចាំ​ថា ចូរ​រួមភេទ​តាម​រន្ធ​គូថ​នៅពេលដែល​អ្នក​ពិតជា​ចង់ និង​មិន​ឲ្យ​ខាង​ប្រុស​ដាក់​សម្ពាធ​ដល់​អ្នក​ដើម្បី​ធ្វើ​វា​ឡើយ​។​
    
​មិនត្រូវ​ភ្លេច​ប្រើ​ទឹករំអិល​ជំនួយ​ផង​។ បើសិនជា​អ្នក​រួមភេទ​តាម​រន្ធ​គូថ​ដោយ​មិនមាន​ការប្រើ​ជំនួយ​ពី​ទឹករំអិល​ទេនោះ វា​នឹង​បង្ក​ជាការ​ឈឺចាប់​ខ្លាំង និង​មិនមាន​ផាសុកភាព​ឡើយ​។​
    
​កុំ​ប្រើ​ស្រោមអនាម័យ​ដដែល​សម្រាប់​រួមភេទ​តាម​ទ្វារមាស​ហើយ យកទៅ​បន្ត​ក្នុង​រន្ធ​គូថ​ទៀត​។ រឿងនេះ​អាច​បណ្តាល​ឲ្យ​មាន​ការបង្ក​រោគ​ក្នុង​ទ្វារមាស​ដោយសារតែ​បាក់តេរី​ក្នុង​រន្ធ​គូថ​។ ចូរ​ប្រាកដថា ដៃគូ​ចង់​ឲ្យ​លិង្គ​របស់​គត់​ស្អាត​ល្អ​សិន​មុនពេល​រួមភេទ​តាម​ទ្វារមាស ក្រោយពី​តាម​រន្ធ​គូថ​រួច​។​
    
​ការដែល​មិនបាន​ប្រើ​ស្រោម​អ​នា​ម៏​យ​ក្នុងពេល​រួមភេទ​តាម​រន្ធ​គូថ អាច​បណ្តាល​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ​បាន ដូចជា​ជំងឺ​ប្រមេះ​ទឹកថ្លា ប្រមេះទឹកបាយ និង​ជំងឺអេដស៍​ជាដើម​។ ស្ត្រី​ដែល​សាង​កំហុស​នេះ​គឺ​គិតថា ស្រោមអនាម័យ​គឺ​គ្មាន​ប្រយោជន៍ ព្រោះ​ការរួម​ភេទ​តាម​រន្ធ​គូថ​មិន​បង្ក​ឲ្យ​នាង​មាន​ផ្ទៃពោះ​ទេ ប៉ុន្តែ​វា​នឹង​ប្រឈម​ខ្លាំង​នឹង​ជំងឺ​កាមរោគ​ទៅវិញ​៕

​ប្រភព​៖ Sabay/thehealthsite​

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ

អប់រំផ្លូវភេទ18+ ផ្សេងទៀត