Rsm_logo

សុដន់​ស្ត្រី​នឹង​ប្រែប្រួល​គួរកត់សម្គាល់​បែបនេះ​សោះ នៅពេល​មាន​សម្រើប​ផ្លូវភេទ​?

​ដោយ ៖ ថ្ងៃទី 21 មេសា 2017 ម៉ោង 08:36:AM

​ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន

មែនហើយ វា​មិនមែន​មានតែ​ទ្វារមាស​ទេ​ដែលមាន​ការប្រែប្រួល​ក្នុងពេល​រួមភេទ សុដន់​ក៏​ប្រែប្រួល​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​ការប្រែប្រួល​មួយចំនួន​តូច​ចំពោះ​សុដន់​មនុស្ស​ស្រី​នៅពេល​ពួកគេ​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​៖

​សុដន់​ទៅជា​ហើម​តឹង​
​នៅពេល​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ រាងកាយ​ទាំងមូល​ចាប់ផ្តើម​ត្រៀមខ្លួន​ដើម្បី​ឈានទៅ​ចំណុចកំពូល​ក្នុងការ​រួមភេទ​។ ស្ថិតក្នុង​ដំណាក់កាល​នេះ សុដន់​នឹង​ចាប់ផ្តើម​រីក​ធំ​។ ប៉ុន្តែ​សម្រាប់​បុរស​ចូរ​ចាំ​ថា មិនមែន​ស្ត្រី​ទាំងអស់​សុទ្ធតែ​ធ្លាប់មាន​អាកា​រៈ​សុដន់​រីក​ធំ​បែបនេះ​ក្នុងពេល​រួមភេទ​នោះទេ ដូច្នេះ​កុំ​រំពឹង​ខ្ពស់​ពេក​។​

សុដន់​ចេះ​បញ្ចេញ​ក្លិន​
​ក្លិ​នេះ​គឺ​គ្មានអ្វី​ឡើយ គ្រាន់តែ​ជា​សារធាតុ​ដែល​បញ្ចេញ​ពី​ក្រពេញ​ញើស​នៅ​ម្តុំ​ជុំវិញ​ក្បាល​សុដន់​ប៉ុណ្ណោះ​។ ប៉ុន្តែ​មនុស្ស​ប្រុស​មិនអាច​ស្រង់ក្លិន​មួយ​នេះ​ដឹង​ឡើយ​។​

ក្បាល​សុដន់​ឡើង​រឹង​ដូច​លិង្គ​រឹង​ដែរ​
​នៅពេល​មនុស្ស​ស្រី​មួយចំនួន​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ ក្បាល​សុដន់​ពួកគេ​នឹង​ទៅជា​រឹង​ខ្លាំង​។ រឿងនេះ​មិនមែន​កើតឡើង​ដោយសារ​ការប្រើ​ដៃ ឬ​មាត់​ភ្ញោ​ចឡើយ ប៉ុន្តែ​ដោយសារ​ការ​កន្ត្រាក់​រប​ស់​សាច់ដុំ​នៅក្រោម​ក្បាល​សុដន់​ទៅវិញ​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ មាន​ស្ត្រី​តែ ៣០ ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​ដែលមាន​បទពិសោធន៍​បែបនេះ​។​

​ផ្លាស់ប្តូរ​ពណ៌​
​ក្នុងពេល​មាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ ឈាម​ចាប់ផ្តើម​ហូរ​ចូលទៅក្នុង​តំបន់​ទ្រូង​កាន់តែច្រើន​។ ហេតុដូច្នេះ​ហើយ​វា​នឹងធ្វើ​ឲ្យ​ស្បែក​នៅ​តំបន់​នោះ​ទៅជា​ក្រហមព្រឿងៗ​។ រឿងនេះ​កើតឡើង​ជាពិសេស​សម្រាប់​តែ​ស្ត្រី​មាន​ស្បែក​ស​ប៉ុណ្ណោះ​។​

​អាច​ទទួលបាន​ចំណុចកំពូល​ក្នុងពេល​រួមភេទ​នៅពេល​ប៉ះពាល់​សុដន់​
​ស្ត្រី​មួយចំនួន​អាច​ទទួលបាន​ចំណុចកំពូល​នៅពេលដែល​ដៃគូ​ថ្នាក់ថ្នម​សុដន់​របស់​នា​ង​បាន​យ៉ាង​ពេញចិត្ត​ដោយ​មិន​មានការ​ភ្ញោ​ច​នៅ​ទ្វារមាស ឬ​សេ​ឡើយ​៕ http://www.health.com.kh

សុដន់​ស្ត្រី​នឹង​ប្រែប្រួល​គួរកត់សម្គាល់​បែបនេះ​សោះ នៅពេល​មាន​សម្រើប​ផ្លូវភេទ​?


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

អប់រំផ្លូវភេទ18+ ផ្សេងទៀត