Rsm_logo
មាតិកាៈ ដំណឹងសុខភាព

ស្ដ្រី​បង្កើតកូន​កាន់តែច្រើន​គឺ​ក្រចាស់​ ​

​ដោយ ៖​ប្រែ​សម្រួលៈ រតនៈ ថ្ងៃទី 5 ឧសភា 2016 ម៉ោង 01:58:PM

       ​ពួក​អ្នកវិទ្យាសាស្ដ្រ​មានការ​ភ្ញាក់ ផ្អើល​យ៉ាងខ្លាំង​ពេល​រកឃើញថា ស្ដ្រី កាន់តែ​បង្កើតកូន​ច្រើន​,​រាងកាយ​កាន់ តែ​កើន​លទ្ធភាព​ទ្រាំទ្រ​ឥទ្ធិពល​របស់ ដំណើរការ​ជរាភាព ។​

​    ​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ មួយ​ដែល​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​PLOS One, លោក​សាស្ដ្រាចារ្យ​ប៉ា​ប្លូ ណេ​ប៉ូ​មណា​ស៊ី (Pablo Nepomnaschy) និង​សហសេវិក បាន​ពិនិត្យមើល​លើ​ស្ដ្រី ជនជាតិ​មួយ ដែល​រស់នៅៗ​តំបន់​ខ្ពង់ រាប​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ហ្គា តេ​ម៉ា​ឡា​, ប្រៀបធៀប​ចំនួន​កូន និង ប្រវែង តេ​ឡូ​មែ (Telomere) របស់​ស្ដ្រី ទាំងនោះ ក្នុង​រង្វង់​១៣ ឆ្នាំ ។ ប្រវែង តេ​ឡូ​មែ​ត្រូវបាន​វាស់​ពី​សំណាក​ទឹក មាត់​តាំងពី​ដំបូង និង​សំណាក​ភ្នាស​ថ្ពាល់ ក្នុងពេល​បញ្ចប់​ការស្រាវជ្រាវ ។​
   
​    ​ក្រុម​ស្រាវជ្រាវ​សង្កេតឃើញថា ស្ដ្រី​មានកូន​ច្រើន មាន តេ​ឡូ​មែ វែង​ជាង ស្ដ្រី​មានកូន​តិច ។​
​    ​លោក​បានឱ្យដឹងថា​*​ល្បឿន​រួញ មកវិញ​យឺត​ជាង​ធម្មតា​របស់ តេ​ឡូ​មែ ត្រូវបាន​រកឃើញ​នៅ​អ្នក​ស្ម័គ្រចិត្ដ​មាន កូន​ច្រើន​, ប៉ុន្ដែ​អាច​វាស់​បរិមាណ អេ​ត្រូវ​ជេន​( estrogen) កើន ។ អេ​ត្រូវ​ជេន ជា​អ័រម៉ូន​ត្រូវបាន​ផលិត​ក្នុងអំឡុង ពេល​មានគភ៌​ធ្វើឱ្យ​សកម្មភាព ដូចជា សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ការ ពារ​កោសិកា​។​

​    ​លោក​សាស្ដ្រាចារ្យ ក៏បាន​បកស្រាយ​បន្ដទៀតថា របកគំហើញ​នេះ ផ្ទុយ​នឹង​ការស្រាវជ្រាវ​មុនៗ ដែល​ចាត់ទុកថា ការ​សម្រាលកូន​ធ្វើឱ្យ​ស្ដ្រី ឆាប់​ចាស់ ៕

ស្ដ្រី​បង្កើតកូន​កាន់តែច្រើន​គឺ​ក្រចាស់​ ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Klwasa

បច្ចេកទេស​ចិញ្ចឹម​កន្ធាយ​សាច់

ថ្ងៃទី 22 មិថុនា 2017 ម៉ោង 03:03:PM

ដំណឹងសុខភាព ផ្សេងទៀត