Rsm_logo

សមរភូមិ​លើ​គ្រែ​ដែល​ល្អ មិនមែន​គិតតែ​ខ្លួនឯង​មួយ​មុខ ហើយ​ទុក​គេ​ចោល​នោះទេ​

​ដោយ ៖​វេជ្ជ​. ម៉េង សុខ​សៀន ថ្ងៃទី 11 តុលា 2016 ម៉ោង 05:15:PM

ទាក់ទង​នឹង​ចំណង់ជើង​ដែល​សរសេរថា​គិតតែ​ខ្លួនឯង​នេះ គឺ​ចង់​សម្តៅ​ទៅលើ​ការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​។ តើ​អ្នកមាន​ដឹងថា​អារម្មណ៍​មួយ​នេះ​មាន​លក្ខណៈ​បែបណា​ដែរ​ទេ​? ប៉ុន្តែ​ខ្ញុំ​អាច​និយាយបានថា មនុស្ស​គ្រប់គ្នា​ដែល​ស្ថិតក្នុង​វ័យ​កណ្តាល​នឹង​ប្រាប់ថា ការ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​គឺជា​អារម្មណ៍​សប្បាយចិត្ត​ខ្លាំង​ក្លា​បំផុត​មួយ​ដែល​កើតឡើង​ក្រោយពី​រួមភេទ​រួច​។

​ពិតណាស់ សម្រាប់​មនុស្ស​ប្រុស រឿង​ដំបូង​ដែល​គួរតែ​ចងចាំ​ក្នុង​ចិត្ត​គឺថា​ការរួម​ភេទ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​អស្ចារ្យ​បាន​នៅពេលដែល​ពួកគេ​ទទួលបាន​អារម្មណ៍​ឈានដល់​ចំណុចកំពូល​។ ចំពោះ​ស្ត្រី​វិញ ពួកគេ​គិតថា ការរួម​ភេទ​គឺជា​ការបង្កើត​នូវ​អារម្មណ៍​ស្និទ្ធស្នាល​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​កាន់តែ​ស្អិតរ​មួ​ត​។ ហេតុ​ដូច្នេះហើយ ស្ត្រី​ភាគច្រើន​តែង​ពន្យល់​ពី​ហេតុផល​ដែលថា ដៃគូរ​របស់​នាង​ហាក់បីដូចជា​មិន​ចូលចិត្ត​ប្រើ​វិធី​បរ​បោស​អង្អែល​ច្រើន​ដូច​នាង​នោះទេ​។ ម្យ៉ាងវិញទៀត មនុស្ស​ប្រុស​បែរជា​ចូលចិត្ត​សាង​កំហុស​ដដែលៗ និង​មើលរំលង​កា​របរ​បោស​អង្អែល​នេះ​ជានិច្ច ព្រមទាំង​ចូលចិត្ត​វាយ​សម្រុក​រកតែ​ចំណុច​ចុងក្រោយ​នៃ​ការរួម​ភេទ និង​ទទួល​បានការ​ឈានដល់​ចំណុចកំពូល​តែឯង​រហូត​តែម្តង​។

​បញ្ហា​ដ៏​សំខាន់​នោះ​គឺថា តើ​មាន​សម្ពាធ​ខ្លាំង​ប៉ុណ្ណា​ដែល​បុរស​អាច​ដឹង​នៅពេល​ប្រព្រឹត្តិ​ប្រតិបត្តិការ​សមរភូមិ​លើ​គ្រែ​នោះ​។ ដូច្នេះហើយ ក្នុងនាម​ជាម​នុស្ស​ប្រុស យើង​គួរតែ​ធ្វើយ៉ាងណា​ផ្តល់​ការសប្បាយ​ដល់​ខាង​ស្រី​ឲ្យ​បាន​ច្រើន​ផង និង​ធ្វើយ៉ាងណា​ឲ្យ​រយៈពេល​នៃ​ការរួម​ដំណេក​នេះ​យូរ​ជាង​មុន​។ យ៉ាងណាមិញ យក​ល្អ​អ្នក​គួរតែ​ផ្តល់​ពេលវេលា​រួមភេទ​នេះ​យូរ​ចាប់ពី ៣០ ទៅ​៤០​នាទី​ទៅ​ចាំ​ដល់ទី​បញ្ចប់​ក៏បាន​ដែរ​។ បើសិនជា​អ្នក​កំពុងតែ​ស្វែងរក​វិធី​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​កាន់តែ​មាន​ភាព​ភ្ញាក់ផ្អើល​ច្រើន ឬ​សប្បាយ​ចិត្តខ្លាំង​នោះ ចូរ​បញ្ឈប់​នូវ​គំនិត​មួយ​ដែល​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ទៅទៀត​ទៅ​។ មែនហើយ រឿងនេះ​ស្តាប់​មើលទៅ​ទំនង​មិន​ងាយ​ធ្វើ​នោះទេ ប៉ុន្តែ​វា​ក៏​គ្មានអ្វី​ដែលថា​មិនអាច​ទៅរួច​ដែរ​។ ផ្ទុយទៅវិញ ចូរ​ផ្តល់​ការយកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​នូវ​អ្វីដែល​នាង​ចងបាន​។ ចូរ​ថើប​នាង​ប្រកបដោយ​អារម្មណ៍​តណ្ហា ថ្នាក់ថ្នម​នាង និង​ផ្តល់​ការ​ម៉ាស្សា​ដល់​នាង​ឲ្យ​បាន​ច្រើន​ដោយ​កុំ​គិតពី​ការ​តបស្នង​វិញ​។

​ចូរ​មិនត្រូវ​គិត​អំពី​សកម្មភាព​ចុងក្រោយ និង​ចង់​ឈានដល់​ចំណុចកំពូល​ឲ្យ​សោះ​។ ចូរ​ឲ្យ​អ្វីៗ​ដំណើរការ​យឺតៗ និង​ធ្វើ​ឲ្យ​ខាង​ស្រី​ទទួលបាន​អារម្មណ៍​ចំណុចកំពូល​ក្នុងពេល​រួមភេទ​មុន​អ្នក​វិញ​កាន់តែ​ល្អ​៕

​ប្រភព​៖health.com.kh

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

Apsara-18

2017-02-13_182223

Ac

Ptc

300


ដំណឹងថ្មីៗប្រចាំថ្ងៃ

Treybok

ត្រី​បុក​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 11:33:AM

23-inter-03

ទិវា​ឯករាជ្យ​ជាតិ​ព្រុយ​ណេ​

ថ្ងៃទី 23 កុម្ភៈ 2017 ម៉ោង 10:29:AM

អប់រំផ្លូវភេទ18+ ផ្សេងទៀត