Rsm_logo
មាតិកាៈ ដំណឹងសុខភាព

ចង់​កុំ​ឱ្យមាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ចូរ​គេង​តាមរបៀប​ខាងក្រោម​នេះ​

​ដោយ ៖ខុម ថ្ងៃទី 19 ឧសភា 2017 ម៉ោង 08:27:AM

មនុស្ស​យើង​កាន់តែ​អាយុ ច្រើន​សរីរាង្គ​ក៏​កាន់តែ​លេចចេញ​ស្នាម​ជ្រីវជ្រួញ គឺជា​រឿង​ចៀស​មិន​ផុត ។ ដើម្បី​ទប់ស្កាត់​ការកកើត​ស្នាម​ជ្រីវជ្រួញ ក្រៅពី​វិធី​ផ្សេងៗ​មួយចំនួន នោះ​ការហាត់​ទម្លាប់​ទទួលទាន ដំណេក​ដូច​ខាង ក្រោម ពុំ​ត្រឹមតែ​ជួយ​ឱ្យមាន​សុខភាព ល្អ​ប៉ុណ្ណោះ​ទេ តែ​នៅ​អាច​ប្រឆាំង​ស្នាម ជ្រីវជ្រួញ​យ៉ាង​ប្រសិទ្ធភាព ។​
​    ​
•​ដាក់​ខ្នើយ​ក្រោម​ដៃ​
​ដោយ​គ្រាន់តែ​គេង​តាម របៀប​ដ៏​ងាយ​នេះ ក៏​អាចជួយ​អ្នក​ទប់ ស្កាត់​ស្នាម​ជ្រីវជ្រួញ​បានដែរ ។ ដំបូង ប្រហែល​អ្នក​អាច​មិន​ទម្លាប់ ប៉ុន្តែ​ក្រោយ រយៈពេល​ពី​២​ទៅ​៣​សប្តាហ៍ នឹង​ឃើញ​ពី​ភាពប្រែប្រួល របស់​ស្បែក រួម​នឹង សុខភាព​ប្រសើរឡើង ។ ជាងនេះទៀត របៀប​គេង​នេះ ក៏​ជួយ​អ្នក​ឱ្យ​គេង​លក់ ស្រួល​ជាង និង​បញ្ចៀស​បាន​ស្ថានភាព​ឈឺ​ខ្នង ។​
    •
ដាក់​របស់​មួយចំនួន​ជុំវិញខ្លួន​
​ស្តាប់ទៅ​រាង​ចម្លែក​, តែ​វិធី​នេះ ពិត​ជាមាន​ប្រសិទ្ធភាព​ក្នុងការ ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​លេចឡើង ។ ព្រោះ​ក្នុងពេល​គេង ប្រសិន​អ្នក​ផ្លាស់ប្តូរ កាយវិការ​ជាប្រចាំ នឹង​បណ្តាលឱ្យ​គេង មិន​ស្កប់ ។ ផ្តើម​ពី​នោះ ស្នាម​ជ្រីវជ្រួញ លេចឡើង​ច្រើនជាង ។ ដូច្នេះ ចូរ​សាក ល្បង​ដាក់​របស់​មួយចំនួន​ជុំវិញខ្លួន ដូច ជា​ខ្នើយ​, កន្សែង​, សៀវភៅ​... ។​
​    ​
•​ដាក់​ខ្នើយ​ក្រោម​ជង្គង់​
​ការដាក់​ខ្នើយ​ក្រោម​ជង្គង់ នឹង​ជួយ​ឱ្យ​ប្រសើរឡើង​នូវ​ចរាចរ ឈាម​, ផ្តើម​ពី​នោះ​ពុំ​ត្រឹមតែ​បន្ថយ អាការ​ឈឺសន្លាក់​ជង្គង់​ប៉ុណ្ណោះ​ទេ តែ​នៅ​បន្ថយ​ស្នាម​ជ្រួញ​យ៉ាង ប្រសិទ្ធភាព ។ ពិសេស​របៀប​គេង​នេះ ជួយ​ជា​ប្រយោជន៍​សម្រាប់​អ្នកដើរ​ច្រើន នៅពេល​ថ្ងៃ ។​
​    ​
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន បញ្ជាក់​ឱ្យដឹងថា ពូក​ទន់​ពេក​នឹង​បង្ក គ្រោះថ្នាក់​ឱ្យ​គ្រោងឆ្អឹង​, ក្នុងពេលនោះ ពូក​មាន​កម្រិត​យឺត​យារ​ល្អ នឹង​ជា ជម្រើស​ដ៏​ប្រសើរ​សម្រាប់​ឆ្អឹងខ្នង​, ចរាចរ និង​ពិសេស គឺ​ប្រឆាំង​ស្នាម​ជ្រីវ ជ្រួញ​ដ៏​ប្រសិទ្ធភាព ។​
​    ​
•​រក្សា​សំណើម​ឱ្យ​ស្បែក​
​ការស្រាវជ្រាវ​ជាច្រើន បាន បង្ហាញថា ៩០​ភាគរយ នៃ​ស្នាម​ជ្រីវ ជ្រួញ​លេចចេញ​ឆាប់ គឺ​ដោយសារ ស្បែក​ខ្វះ​សំណើម ។ អាស្រ័យ​ហេតុ​នោះ អ្នក​គួរ​ហាត់​ទម្លាប់​លាប​ក្រែ​មរ​ក្សា សំណើម​រាល់​យប់ មុនពេល​ចូល​គេង ៕​ ប្រែសម្រួល: ខុម

ចង់​កុំ​ឱ្យមាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ចូរ​គេង​តាមរបៀប​ខាងក្រោម​នេះ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

ដំណឹងសុខភាព ផ្សេងទៀត