Rsm_logo
មាតិកាៈ ដំណឹងសុខភាព

មហារីក​មាត់ស្បូនៈ​៥​ចំណុច ដែល​ស្ត្រី​គ្រប់រូប​ត្រូវតែ​យល់ដឹង​ចាប់ពីពេលនេះ​ទៅ​

​ដោយ ៖ ថ្ងៃទី 18 ឧសភា 2017 ម៉ោង 04:08:PM

ប្រែ​សម្រួលៈ​វេជ្ជ​.​ម៉េង សុខ​សៀន

​ដោយយោង​ទៅតាម​សេចក្តី រាយការណ៍​ពី​អង្គការ​សុខភាព​ពិភព លោក​កាលពី​ឆ្នាំ ២០១២ បានឱ្យដឹងថា មាន​ស្ត្រី​ប្រមាណ​២៦៦.០០០​នាក់​បាន បាត់​បង់ជីវិត​ដោយសារតែ​ជំងឺ​នេះ ។ ជំងឺមហារីក​មាត់ស្បូន គឺជា​ជំងឺ​ដែល​ងាយស្រួល​រក និង​ព្យាបាល​បំផុត ប៉ុន្តែ​អ្វី ដែលជា​ចំណុច​សំខាន់​នោះ​គឺ ការយល់ ដឹង​អំពី​រាងកាយ​ឱ្យបាន​ល្អ​សិន ដើម្បី​អាចជា​និន្នាការ​មួយ​ស្វែងរក​ការពិនិត្យ ដោយ​ខ្លួនឯង​ជា​ទៀងទាត់ ។ ខាងក្រោម​នេះ គឺជា​៥​ចំណុច​ដែល​ស្ត្រី​គ្រប់​គួរតែ​យល់ដឹង​អំពី​ជំងឺមហារីក​ចាប់ពីពេលនេះ​ទៅ ។​
​    ​
​ស្ត្រី​ម្នាក់ៗ​គួរតែ​ទៅឱ្យ​ពេទ្យ ពិនិត្យ​ម្តង​ជា​ទៀងទាត់​នៅពេល​ខ្លួន មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​ដោយសារ តែ​វីរុស​ចម្លង​ជំងឺមហារីក​មាត់ស្បូន ឆ្លងតាម​ការរួម​ភេទ ។ នេះ​គឺជា ហេតុផល​ដ៏​សំខាន់​មួយ​ដែល ស្ត្រី​ក្នុង​វ័យ​២០​ទៅ​៥០​ឆ្នាំ​ត្រូវតែ​ឱ្យ​ពេទ្យ​ពិនិត្យ រក​ជំងឺ​នេះ​ជា​រៀងរាល់​ពីរ​ទៅ​បី​ឆ្នាំ​ម្តង​។​
        
​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ មហារីក​មាត់ស្បូន​គឺជា​មធ្យោបាយ​ដ៏ មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ការពារ​ស្ត្រី វ័យក្មេង (​អាយុ​ចាប់ពី​១២​ទៅ​១៣​ឆ្នាំ​) ។ យ៉ាងណាមិញ​វា​មិនមែន​តែងតែ​ធានាថា​មាន​ប្រព័ន្ធ​ភាពស៊ាំ ការពារ​មហារីក មាត់ស្បូន​ទាំងអស់​ឡើយ​គ្រាន់តែ​បន្ថយ ការប្រឈមមុខ​ប៉ុណ្ណោះ​ដូច្នេះ​វា​នៅ តែមាន​ការប្រឈមមុខ​ដដែល​អ៊ីចឹង ទោះបីជា​ចាក់​វ៉ាក់សាំង​ហើយក៏​ដោយ ។​
​    ​
​បើសិនជា​អាយុ​លើស ៥០​ឆ្នាំ ចូរ​ប្រាកដថា អ្នក​បានឱ្យ​គ្រូពេទ្យ​ពិនិត្យ​ជា​រៀងរាល់ ៤ ទៅ​៥​ឆ្នាំ​ម្តង​។ សម្រាប់​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ច្រើន ឬ​ស្ត្រី ដែលមាន​សមាជិកគ្រួសា​រ​កើត​ជំងឺមហារីក គឺមាន​ការប្រឈមមុខ​ខ្ពស់ជាង​ស្ត្រី​ធម្មតា ។​
​    ​
​បើសិនជា​អាយុ​លើស ៦៥​ឆ្នាំ ហើយ​ពិនិត្យ​សុខ​ភាពជា​ទៀងទាត់ ហើយ​មិនមាន​មូលហេតុ​អ្វី​ត្រូវ​បារម្ភ ថែមទៀត​នោះ អ្នក​ក៏​មិនបាច់​ធ្វើតេស្ត​ខ្លួនឯង ដើម្បី​រក​ជំងឺមហារីក​មាត់ស្បូន​ដែរ​។​
​    ​
​យក​ល្អ​ស្ត្រី​គ្រប់រូប​ត្រូវតែ​ស្វែង រកឱ្យឃើញ​អាកា​រៈ​ជំងឺមហារីក​មាត់ស្បូន ដូចជា​ការឈឺចាប់​ក្នុងពេល​រួម ភេទ ការឈឺចាប់​ក្នុង​អាង​ត្រគាក ការធ្លាក់​ឈាមរដូវ​មិនធម្មតា ឬ​ការ​មក​រដូវ​ច្រើនៗ​ការហូរ​ទឹករំអិល ពី​ទ្វារមាស មិនធម្មតា ឬ​ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​ដែល​វា​សុទ្ធសឹងតែ​អាច កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​ទាន់ ពេលវេលា​ហើយ ៕ www.health.com.kh​

មហារីក​មាត់ស្បូនៈ​៥​ចំណុច ដែល​ស្ត្រី​គ្រប់រូប​ត្រូវតែ​យល់ដឹង​ចាប់ពីពេលនេះ​ទៅ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

ដំណឹងសុខភាព ផ្សេងទៀត