Rsm_logo

ការពិត​ចម្លែកៗ ស្តីអំពី​រោម​នៅ​ថ្ងាស​ក្រោម ដែល​មិនសូវមាន​នរណា​ដឹង​

​ដោយ ៖វេជ្ជ​. ម៉េង សុខ​សៀន​ ថ្ងៃទី 29 វិច្ឆិកា 2016 ម៉ោង 11:22:AM

មិន​ខ្វល់​ថា​អ្នកជា​មនុស្ស​ចូលចិត្ត​កោ​រោម​នៅ​ថ្ងាស់​ក្រោម ឬ​ស្រឡាញ់​ធម្មជាតិ​ទេ អ្នក​ពិតជា​ដឹងថា រោម​នៅ​ថ្ងាស​ក្រោម​នេះ​គឺជា​ផ្នែក​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​នៃ​រាងកាយ​ទាំងមូល​។ តើ​អ្នកមាន​ដឹង​ទេ​ថា រោម​នៅ​ថ្ងាស់​ក្រោម​នេះ​ក៏​ចេះ​ចេញ​ស្កូវ​ដូច​សក់​ក្បាល​យើង​ដែរ​។ ខាងក្រោម​នេះ​គឺជា​ការពិត​ប្លែកៗ​មួយចំនួន​អំពី​រោម​នៅ​ថ្ងាស​ក្រោម ដែល​វា​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​យើង​គ្រប់គ្នា​ភ្ញាក់ផ្អើល​បាន​៖

​វា​មិនមែន​តែងតែ​សង្គ្រោះ​អ្នក​ចេញពី​ជំងឺ​កាមរោគ​ឡើយ​
​អ្នកជំនាញ​ជាច្រើន​ជឿថា គោលបំណង​នៃ​ការ​ដុះ​រោម​នៅ​ថ្ងាស​ក្រោម​នេះ​គឺ​ដើម្បី​សង្គ្រោះ​អ្នក​ចេញពី​ជំងឺ​កាមរោគ និង​បង្ការ​កុំ​ឲ្យ​មានការ​រាលដាល​របស់​បាក់តេរី ឬ​ផ្សិត​បាន​។ យ៉ាងណាមិញ តាម​ការសិក្សា​របស់​ប្រជាជន​ចិន​បាន​បង្ហាញថា វីរុស Human Papillomavirus (HPV) ដែល​រស់នៅ​គល់​រោម​ថ្ងាស​ក្រោម​របស់​មនុស្ស​ប្រុស​អាច​ចម្លងជំងឺ​នេះ​ទៅ​ដៃគូ​ខាង​ស្រី​បាន​។ ដូច្នេះហើយ អ្នក​ត្រូវតែ​ធ្វើយ៉ាងណា​រៀន​អនាម័យ​ប្រដាប់ភេទ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ប្រើប្រាស់​ការការពារ​គ្រប់យ៉ាង​ផងដែរ​ក្នុងពេល​រួមភេទ​។​

​ជា​កន្លែង​ដែល​ចៃ​អាច​រស់​នៅបាន​

​បើសិនជា​អ្នក​គិតថា ការ​រមាស់​ចៃ​មានតែ​លើ​ស្បែកក្បាល​នោះ សូម​គិត​ម្តងទៀត​ទៅ​។ ចៃ​ក៏​អាច​រស់នៅ​ត្រង់​តំបន់​ប្រដាប់ភេទ​របស់​យើង​បានដែរ ជាពិសេស​រោម​នៅ​ថ្ងាស​ក្រោម​តែម្តង​។ ការដែល​បន្ត​កោ​រោម​នៅ​ថ្ងាស​ក្រោម​ចោល ឃើញថា​អាចជួយ​បំបាត់​បញ្ហា​ការរស់នៅ​របស់​ចៃ​នៅ​តំបន់​នេះ​បាន​។​

​ការ​កោ​រោម​នៅ​ថ្ងាស​ក្រោម​មិនមាន​ប្រយោជន៍​នៃ​ការព្យាបាល​អ្វី​ឡើយ​
​ខណៈពេលដែល​ស្ត្រី​ភាគច្រើន​គិតថា ការ​កោ​រោម​នៅ​ថ្ងាស​ក្រោម​អាចជួយ​ថែរក្សា​ភាព​ស្អាត និង​អនាម័យ​នោះ តែ​វា​មិនមាន​ការអះអាង​ណាមួយ​សម្រាប់​ជំងឺ​ផ្លូវភេទ​ថា អាចមាន​ប្រយោជន៍​លើ​ការព្យាបាល​អ្វី​ឡើយ​។​

​ការ​កោ​រោម​នៅ​ថ្ងាស​ក្រោម​អាច​ផ្តល់​ផលវិបាក​ច្រើន​ដល់​ស្ត្រី​ធាត់​ជ្រុល​
​មែនហើយ ការ​កោ​រោម​នៅ​តំបន់​នេះ​អាច​បណ្តាល​ឲ្យ​ប្រឈម​នឹង​ជំងឺ​ច្រើន​ចា​ពិសេស​ស្ត្រី​ធាត់ ឬ​ធាត់​ជ្រុល​តែម្តង​។ ការសិក្សា​បានបង្ហាញ​ថា ស្ត្រី​ដែល​ធាត់ៗ​ទំនង​ជាមាន​ផលវិបាក​រហែក​ស្បែក​ច្រើនណាស់​បើសិនជា​គេ​សម្រេចចិត្ត​កោ​រោម​នៅ​ថ្ងាស​ក្រោម​នេះ​មែន​។​

​ការលូតលាស់​របស់​រោម​នៅ​ថ្ងាស​ក្រោម​គឺមាន​ដែន​កំណត់​របស់​វា​
​រឿងនេះ​ស្តាប់ទៅ​ដូច​ល្អ​ម្យ៉ាងដែរ ព្រោះ​រោម​នៅ​កន្លែង​នេះ​មិនអាច​ដុះ​វែងៗ​រហូតដល់​សក់​ក្បាល​យើង​ឡើយ​។ ម្យ៉ាងវិញទៀត​អ្នក​ក៏​មិនអាច​យកចិត្តទុកដាក់​ច្រើន​ថា​វា​អាច​ដុះ​កាន់តែ​វែង​ទៅៗ​ដែរ​។​

​រោម​នៅ​ថ្ងាស​ក្រោម​ក៏​ចេះ​ចេញ​ស្កូវ​ដែរ គ្រាន់តែ​យូរ​បន្តិច​
​មែនហើយ រោម​នៅ​តំបន់​ខាងក្រោម​នេះ​អាចមាន​អាយុ​ក្មេង​ជាង​អាយុ​អ្នក​។ ការសិក្សា​មួយចំនួន​បាន​ឲ្យ​ដឹងថា ពុកមាត់ រោម​នៅ​ដងខ្លួន និង​រោម​នៅ​ថ្ងាស​ក្រោម​អាច​នៅតែ​ខ្មៅ​ដដែល​ទោះបីជា​អ្នក​អាយុ​ច្រើនណាស់​ហើយក៏​ដោយ​៕

​ប្រភព​៖ thehealthsite/health.com.kh​

ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM

អប់រំផ្លូវភេទ18+ ផ្សេងទៀត