Hitachi​បង្ហាញ​ជណ្ដើរយន្ត​ថ្មី​ស៊េរី TX សម្រាប់​ទីផ្សារ​ឥណ្ឌា អាស៊ី និង​មជ្ឈិមបូព៌ា​

1467
ចែករម្លែក

(​ភ្នំពេញ​)៖ ហ៊ី​តា​ឈី (Hitachi) អិ​ល​ធី​ឌី (TSE: 6501, “Hitachi”) និង Hitachi Building Systems​បានប្រកាស​ពី​ការ​​សម្ពោធ​ផលិតផល​ជណ្ដើរយន្ត​ថ្មី​ម៉ូ​ដែល TX Series សម្រាប់​ទីផ្សារ​ប្រទេស​ឥណ្ឌា អាស៊ី និង​មជ្ឈិមបូព៌ា​។ ​ជណ្ដើរយន្ត​នេះ​បាន​ចេញលក់​រួចហើយ​នៅក្នុង​ប្រទេស​ចិន ហើយនឹង​ត្រូវ​ចេញលក់​ទៅតាម​ដំណាក់កាល​ក្នុង​តំបន់​ផ្សេងទៀត​។

​កាលពី​ខែកក្កដា ឆ្នាំ​២០១២៦ ក្រុមហ៊ុន​ហ៊ី​តា​ឈី បានធ្វើ​សមាហរណកម្ម​អាជីវកម្ម​ជណ្ដើរយន្ត​របស់ខ្លួន​ប្រចាំ​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន ដោយ​ប្រមូលផ្ដុំ​ធនធាន​របស់ខ្លួន និង​ពង្រឹង​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​ប្រទេស​ទាំងពីរ​ដោយ​ផ្ដោត​សំខាន់​នៅ​ជុំវិញ​ទីតាំង​ពាណិជ្ជកម្ម​បង្គោល​របស់ខ្លួន​នៅ​ទីក្រុង​គាំង​ចូ​វ ប្រទេស​ចិន​។ ជណ្ដើរយន្ត​ថ្មី​ម៉ូ​ដែល TX Series ដែល​ចេញលក់​ដោយ​ក្រុមហ៊ុន​ហ៊ី​តា​ឈី​គឺជា​ម៉ូ​ដែល​​ដែល​គោរព​តាម​បទដ្ឋាន​ជាច្រើន​ក្នុងប្រទេស​ចិន ឥណ្ឌា អាស៊ី និង​មជ្ឈិមបូព៌ា​។ ម៉ូ​ដែល​នេះ យក​គំរូ​តាម​គំនិត​ដូចគ្នា​សម្រាប់​ជណ្ដើរយន្ត​​ប្រអប់​ម៉ាស៊ីន​ដែល​គ្មាន​ប្រអប់ សម្រាប់​តំបន់​អាស៊ី និង​មជ្ឈិមបូព៌ា ដែល​បាន​ចេញលក់​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​។

​ម៉ូ​ដែល​នេះ​ក៏បាន​ប្រើប្រាស់​ការ​រចនា​ផ្នែក​មុខងារ​ដោយ​ផ្អែកលើ​គោល​គំនិត​ជណ្ដើរយន្ត​ដែល​សមស្រប​សម្រាប់​សក​ម្ម​ភាព​ដោយ​មិនដឹង​ខ្លួន​របស់​អ្នកប្រើប្រាស់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​។​ម៉ូ​ដែល TX Series ផ្ដល់នូវ​ជម្រើស​ច្រើន ដែលមាន​​លក្ខណៈ​បច្ចេកទេស​ខុសៗ​គ្នា ព្រមជាមួយ​នឹង​ការ​រចនា​យ៉ាង​ឥតខ្ចោះ និង​លក្ខណៈពិសេស​ផ្នែក​សុវត្ថិភាព​ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​​តម្រូវ​តាម​សេចក្តីត្រូវការ​ខុសៗ​គ្នា​របស់​អតិថិជន​។ ម៉ូ​ដែល​នេះ​ក៏​សន្សំសំចៃ​ទីកន្លែង ដែល​តម្រូវ​សម្រាប់​ការដំឡើង​ដែល​ប្រើប្រាស់​ទីធ្លា​តូច​ជាង​មុន បើ​ធៀប​នឹង​ផលិតផល​ដែលមាន​ស្រាប់​។​

​ហ៊ី​តា​ឈី នឹង​ចាប់ផ្ដើម​លក់​ម៉ូ​ដែល TX Series នៅក្នុង​ប្រទេស​ថៃ និង​តាម​ពីក្រោយ​ដោយ​ការសម្ពោធ​នៅក្នុង​ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី និង​តំបន់​ផ្សេងៗ​ទៀត ហើយ​មានបំណង​ទទួល​ការបញ្ជាទិញ​ឲ្យ​បាន​១០.០០០​គ្រឿង​នៅ​ឆ្នាំ ២០១៨ នៅក្នុង​ប្រទេស​ចិន ឥណ្ឌា អាស៊ី និង​មជ្ឈិមបូព៌ា​។ ម៉ូ​ដែល TX Series ផ្ដល់នូវ​មុខងារ​ថ្មីៗ​ផ្នែក​សុវត្ថិភាព ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​ទៅលើ​សុវត្ថិភាព​អ្នកប្រើប្រាស់​។ គែម​កាំជណ្ដើរ មាន​កម្ពស់ ៨​មី​ល្លី​ម៉ែត្រ​ខ្ពស់ជាង​ផ្នែក​កណ្ដាល​ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​ស្បែក​​ជើង​អ្នកប្រើប្រាស់​អាច​កៀប​ជាប់​តាម​កាំជណ្ដើរ និង​ជញ្ជាំង​ចំហៀង​របស់​ជណ្ដើរយន្ត ។ ម៉ូ​ដែល TX Series ថ្មី​ក៏មាន​បំពាក់​នូវ​ច្រាស​​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ជ​ណ្ជាំ​ង​ចំហៀង​ទាំង​ឆ្វេង​ទាំង​ស្ដាំ​ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​បានដឹងថា​ង​របស់គេ​កំពុងតែ​ប៉ះ​ជញ្ជាំង​ចំហៀង​​របស់​ជណ្ដើរ​ហើយ​។ ការបំពាក់​ពិសេស​ក៏​ត្រូវបាន​ធ្វើឡើង​សម្រាប់​បន្ទះ​ជាន់​នៅ​ទីតាំង​ដើរចូល និង​ដើរ​ចេញពី​កាំជណ្ដើរ​ដើម្បី​ការពារ​អ្នក​ប្រើ​​ប្រាស់​កុំ​ឲ្យ​រអិល នៅពេល​ឡើង ឬ​ចុះ​ជណ្ដើរយន្ត​៕​ដោយៈ មុនី​រ័ត្ន​/sn

​ជណ្ដើរយន្ត​ថ្មី​ស៊េរី TX សម្រាប់​ទីផ្សារ​ឥណ្ឌា អាស៊ី និង​មជ្ឈិមបូព៌ា​