Huawei ចាប់ផ្តើម​លក់​ទូរស័ព្ទ​បត់​បាន Mate X ដោយ​គ្មាន​កម្មវិធី​របស់ Google

504
ចែករម្លែក

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន Huawei កំពុង​ដាក់លក់​ស្មា​ត​ហ្វូ​ន​បត់​បាន​ដំបូង​របស់ខ្លួន​ដោយ​គ្មាន​កម្មវិធី​របស់ Google ឬ​បន្ទះ​ឈី​ប​ដែល​ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​មានការ​ដាក់ទណ្ឌកម្ម​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​ស្មា​ត​ហ្វូ​ន Mate X ដែល​លាត​ទទឹង​បាន​ប្រវែង ៥,៨ អ៊ី​ញ បានដាក់​លក់​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​វិច្ឆិកា​នៅលើ​ហាង​អន​ឡាញ​របស់​ក្រុមហ៊ុន Huawei នៅក្នុង​ប្រទេស​ចិន ដែលមាន​តម្លៃ ១៦.៩៩៩ យ័ន (២.៤២២ ដុល្លារ​)​។ ទូរស័ព្ទ​នេះ​គឺ​ចូលមក​ប្រជែង​ជាមួយ Galaxy Fold របស់ Samsung ដែល​បាន​ដាក់លក់​កាលពី​ខែកញ្ញា​។​

​ក្រុមហ៊ុន Huawei Technologies Ltd. ដែលជា​ម៉ាក​សកលលោក​លើកដំបូង​បង្អស់​របស់​ចិន កំពុង​ព្យាយាម​ការពារ​អាជីវកម្មរ​បស់​ខ្លួន​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​ដាក់​បម្រាម​កាលពី​ខែឧសភា​លើ​ការលក់​គ្រឿងបន្លាស់​និង​បច្ចេកវិជ្ជា​របស់​អាម៉េរិក​ឱ្យទៅ​ក្រុមហ៊ុន​ចិន​នេះ ដែល​វ៉ាស៊ីនតោន​និយាយថា​បង្ក​ហានិភ័យ​សន្តិសុខ​។​

​ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លេខ​២​បន្ទាប់ពី Samsung Electronics Ltd. និង​ជា​អ្នក​ផលិត​ឧបករណ៍​បណ្តាញ​ធំ​បំផុត​សម្រាប់​បណ្តា​ក្រុមហ៊ុន​ទូរគមនាគមន៍​នានា​៕ ដោយ៖ កញ្ញាដាលីស

ស្មា​ត​ហ្វូ​ន Mate X ចាប់ផ្តើម​ដាក់លក់​នៅ​ប្រទេស​ចិន​ក្នុងតម្លៃ ២.៤២២ ដុល្លារ