Huawei ចេញ​កុំព្យូទ័រ MateBook D ស៊េរី​ឆ្នាំ ២០១៨ មក​ប្រហារ​ចិត្ត Apple

517

​ក្រុមហ៊ុន Huawei បានប្រកាស​បង្ហាញ​នូវ​កុំព្យូទ័រ​យួ​ដៃ (Laptop) ម៉ូ​ដែល MateBook D ស៊េរី​ឆ្នាំ ២០១៨ វិ​វត្ត​កម្លាំង​ម៉ាស៊ីន​ថ្មី​ខ្លាំង​ជាង​ឆ្នាំ​ចាស់​។ គូប្រជែង​របស់ Macbook ជំនាន់​ក្រោយនេះ រក្សា​ការ​រចនា​តួខ្លួន​ដូច​សេ​រ៊ី​ឆ្នាំ ២០១៧ ដោយមាន​កម្រាស់​ខ្លួន ១៦.៩ មី​លី​ម៉ែត្រ ប្រើ​អេក្រង់​ទំហំ ១៥.៦ អ៊ី​ញ កម្រិត 1080p បន្សំ​មាត្រដ្ឋាន​អេក្រង់ ៨៣ ភាគរយ និង​កម្រិត​ពន្លឺ ២៥០ nits​។​

​បំពាក់ CPU ប្រភេទ Core i5-8250U ជំនា​ន់ទី ៨ មាន GPU ប្រភេទ Nvidia MX150 វិ​វត្ត​ពី​ជំនាន់​មុន​ត្រឹម 940MX​។ អម​ថាមពល​ថ្ម​ធំ​ដល់ ៤៣.៣ វ៉ា​ត់​/​ម៉ អាច​ប្រើប្រាស់​រយៈពេល ១០ ម៉ោង ប្រើ​ប្រព័ន្ធ​សំឡេង Dolby ខណៈ​មាន​រន្ធ​ដោត USB 3.0 ចំនួន ២ រន្ធ​, USB 2.0 ចំនួន ១ រន្ធ គួបផ្សំ​រន្ធ​ដោត HDMI ហើយ​អង់​តែ​ន​ភ្លោះ​សម្រាប់​ភ្ជាប់​ប្រព័ន្ធ WiFi​។​

i5-8250U / 8GB memory / 256GB SSD / MX150 តម្លៃ 5188 យន់ (៧៩០ ដុល្លារ​)
i5-8250U / 8G memory / 128GB SSD + 1TB HDD / MX150 តម្លៃ 5488 យន់ (៨៤០ ដុល្លារ​)
i7-8550U / 8G memory / 128GB SSD + 1TB HDD / MX150 តម្លៃ 6688 យន់ (១០២០ ដុល្លារ​)

​ប្រភព​៖ mspoweruser ប្រែ​សម្រួល​៖ កៅ រក្សា​/sn