Huawei ចេញ​ទូរស័ព្ទ Honor 10 ដើម្បី​សម្លាប់ iPhone X សម្រាប់​អ្នក​ចូលចិត្ត​ថត​ស៊ែ​ល​ហ្វី ជាមួយ​កាមេរ៉ា AI និង សិន​ស័​រ​ស្កែ​ន​ក្រយៅដៃ​លឿន​ដូច​ព្យុះ​

627

​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទុក​សម្លាប់ iPhoneX ដែល​បង្ហាញខ្លួន​កាលពី​ថ្ងៃទី​១៥​ឧសភា គឺ​បំពាក់​បច្ចេកវិជ្ជា​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទូរស័ព្ទ​តម្លៃ ៩៩៩​ដុល្លារ របស់​ក្រុមហ៊ុន Apple ក្នុងតម្លៃ​ទាប​ជាង​ជិត​ពាក់កណ្តាល​។​

​ស្មា​ត​ហ្វូ​ន​ថ្មី Honor 10 នឹង​ផ្តល់ជូន​លោកអ្នក​ក្នុងតម្លៃ ៥៤០ ដុល្លារ និង ៨០០ ដុល្លារ ថោក​ជាង iPhone ប៉ុន្តែ​វា​ត្រូវបាន​បំពាក់​ជាមួយនឹង​លក្ខណៈពិសេស​ទាំងអស់​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទូរស័ព្ទ​ទំនើបៗ​បច្ចេកវិជ្ជា​ខ្ពស់​។​

​បច្ចេកវិជ្ជា​ទាំងនោះ​ក៏​រួមបញ្ចូល​ទាំង​កាមេរ៉ា AI ដែល​អាច​ដោះ​សោ​ដោយ​ការ​សម្គាល់​មុខ​មនុស្ស ក៏ដូចជា សិន​ស័​រ​ស្កែ​ន​ក្រយៅដៃ​លឿន​ដូច​ព្យុះ​។​

​ទូរស័ព្ទ​នេះ ដែល​លក់​ក្នុងប្រទេស​ចិន​កាលពី​ខែ​មុន បាន​ដាក់លក់​ចាប់ពី​ម៉ោង ៤ ល្ងាច​ថ្ងៃ​អង្គារ នៅ​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​អេ​ស្ប៉ា​ញ ជាមួយ​ទីផ្សារ​អន្តរជាតិ​ចំនួន ២១ ប្រទេស​ទៀត​ចាប់ផ្តើម​ពី​អាស៊ី​រហូតដល់​អាហ្វ្រិក​។​

​អឺរ៉ុប​គឺជា​គន្លឹះ​សម្រាប់​នាំចេញ​ទូរស័ព្ទ​នេះ​ហួស​ពី​ប្រទេស​ចិន ពីព្រោះ​វា​ត្រូវបាន​ហាមឃាត់​មិន​ឱ្យចូល​ទីផ្សារ​អាមេរិក​ទេ ដោយ​ផ្អែកលើ​ការព្រួយបារម្ភ​ផ្នែក​សន្តិសុខ​ជាតិ ដែល​មិនបាន​បញ្ជាក់​ច្បាស់លាស់​។​

​ទូរស័ព្ទ Honor 10 ផលិត​ដោយ​ក្រុមហ៊ុន Huawei នេះ​គឺ​ផ្តោត​គោលដៅ​លើ​ទីផ្សារ​យុវវ័យ និង​សន្យា​ដាក់បញ្ចូល​នូវ​លក្ខណៈពិសេស​ជាច្រើន ដែលមាន​នៅលើ​ទូរស័ព្ទ​ម៉ាក​ថ្លៃៗ​។

Honor 10 មាន​អេក្រង់ Full HD ទំហំ ៥,៨៤ អ៊ី​ញ និង​មាន​រូបរាង​ស្រដៀង​នឹង iPhone X ដែរ​។ គ្រាន់តែ​កាមេរ៉ា​មុខ​សម្រាប់​ថត​ស៊ែ​ល​ហ្វី មាន​ទំហំ​ដល់​ទៅ ២៤ មេ​ហ្គា​ភិ​ច​សែ​ល ដែលមាន​សមត្ថភាព​បច្ចេកវិជ្ជា AI សម្គាល់​ផ្ទាល់​មុខ​។

​ភាគច្រើន​ដូច Face ID របស់ iPhone X ដែរនោះ វា​នឹង​អនុញ្ញាតឱ្យ​លោកអ្នក​ដោះ​សោ​ទូរស័ព្ទ Android នេះ​ដោយ​ប្រើការ​ស្កែ​ន​ផ្ទៃមុខ​។

​វា​ក៏មាន​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ដែរ ជាមួយ​លែ​ន​កម្រិត ២៤ និង ១៦ មេ​ហ្គា​ភិ​ច​សែ​ល ដែលមាន​សូ​ហ្វ​វែ​សម្គាល់​វត្ថុ សម្រាប់​គុណភាព​នៃ​ការថត​កាន់តែ​ប្រសើរ​។

​ប្រព័ន្ធ AI របស់​វា​អាច​ប្រជែង​ជាមួយ​ទូរស័ព្ទ Google Pixel 2 បាន ព្រោះ​សិន​ស័​រ​រប​ស់វា​ស្គាល់​សេណា​រី​យ៉ូ​ដល់​ទៅ​ជាង ៥០០ ឯណោះ រួមមាន​មនុស្ស ទីកន្លែង និង​វត្ថុ​នានា​៕ ដោយ៖ កញ្ញាដាលីស

Honor 10 នឹង​ផ្តល់ជូន​លោកអ្នក​ក្នុងតម្លៃ ៥៤០ ដុល្លារ និង ៨០០ ដុល្លារ ថោក​ជាង iPhone