Huawei ត្រៀមខ្លួន​សម្រាប់​ការធ្លាក់ចុះ​ការនាំចេញ​ស្មា​ត​ហ្វូ​ន​ទៅ​ក្រៅប្រទេស​ពី ៤០ ទៅ ៦០ ភាគរយ​

739
ចែករម្លែក

​សារព័ត៌មាន Bloomberg បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​មិថុនា​ថា ក្រុមហ៊ុន Huawei Technologies កំពុង​ត្រៀមខ្លួន​សម្រាប់​ការធ្លាក់ចុះ​នៃ​ការនាំចេញ​ស្មា​ត​ហ្វូ​ន​ទៅ​ក្រៅប្រទេស​ពី ៤០ ទៅ ៦០ ភាគរយ​។​

​យោងតាម​អត្ថបទ​របស់ Bloomberg ដែល​ដកស្រង់​សម្តី​របស់​មនុស្ស​ដែល​ដឹង​អំពី​បញ្ហា​នេះ​បានឱ្យដឹងថា ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន​កំពុង​សម្លឹងមើល​ជម្រើស​នានា​ដែល​រួមមាន​ការជំរុញ​ការនាំចេញ​ម៉ូ​ដែល​ទូរស័ព្ទ​ថ្លៃ​របស់ខ្លួន គឺ Honour 20 ។​

​របាយការណ៍​នេះ​បានឱ្យដឹងថា ស្មា​ត​ហ្វូ​ន​នេះ​នឹង​ចាប់ផ្តើម​លក់​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ទ្វីបអឺរ៉ុប​រួមទាំង​ចក្រភព​អង់គ្លេស​និង​បារាំង​នៅ​ថ្ងៃទី ២១ មិថុនា​។ ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងថា ពួក​នាយក​ប្រតិបត្តិ​នឹង​ត្រួតពិនិត្យ​ការលក់​នេះ ហើយ​អាច​កាត់បន្ថយ​ការនាំចេញ ប្រសិនបើ​ការលក់​ចុះខ្សោយ​ខ្លាំង​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​និង​ការលក់​នៅ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ​រំពឹងថា​នឹង​ធ្លាក់ចុះ​ការនាំចេញ ៤០ លាន​ទៅ ៦០ លាន​គ្រឿង​នៅ​ឆ្នាំនេះ​។​

​ដើម្បី​ទប់ទល់​នឹង​ការធ្លាក់ចុះ​ការលក់​នៅក្រៅ​ប្រទេស ក្រុមហ៊ុន Huawei មានបំណង​ចាប់យក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពាក់កណ្តាល​ក្នុងប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៩ នេះ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Huawei Technologies កំពុង​ត្រៀមខ្លួន​សម្រាប់​ការធ្លាក់ចុះ​នៃ​ការនាំចេញ​ស្មា​ត​ហ្វូ​ន​ទៅ​ក្រៅប្រទេស​ពី ៤០ ទៅ ៦០ ភាគរយ