Huawei បង្ហាញ​ថេ​ប្លេ​ត​ថ្មី នាឡិកា​ឆ្លាត សេវាកម្ម​រក្សាទុក​ទិន្នន័យ​លើ​អ៊ី​ន​ធឺ​ណេ​ត និង​ម៉ូនីទ័រ​ខ្នាត​យក្ស​

510
ចែករម្លែក
  • 10
    Shares

ថេ​ប្លេ​ត Huawei MediaPad T5

​ថេ​ប្លេ​ត Huawei MediaPad T5 នាំមក​នូវ​បទពិសោធន៍​កម្សាន្ត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ដល់​អ្នក​ប្រើ​ជាមួយនឹង​អេក្រង់ Full HD កម្រិត​១០៨០​ភិ​ច​សែ​ល ទំហំ ១០,១ អ៊ី​ញ​និង​មាន​ឧបករណ៍​បំពង​សំឡេង​ស្តេ​រ៉េ​អូ​ពីរ​ប្រភេទ​។ វា​ភ្ជាប់​មកជា​មួយ​រន្ធ​ដោត​មេម៉ូរី​កាត​ប្រភេត microSD មួយ​ដែល​ដាក់​បាន​ដល់​ទៅ ២៥៦ ជី​ហ្គា​បៃ​នៅ​ខាងក្រៅ​។ ថេ​ប្លេ​ត​នេះ​មាន​ពីរ​ប្រភេទ គឺ Wi-Fi និង Wi-Fi + Cellular​។​

នាឡិកា Huawei WATCH GT

​ដោយមាន​ម៉ូត​នាឡិកា​បែប​ក្លា​ស៊ី​ក ថ្ម​កាន់​បានយូរ​ខ្លាំង ការ​ស៊ី​ថាមពល​តិច កម្មវិធី​តាមដាន​សក​ម្ម​ភាព​ហាត់ប្រាណ និង កម្មវិធី​ហ្វឹកហាត់​កាយសម្បទា​ដ៏​ពិសេស នាឡិកា WATCH GT បានដាក់​ឈ្មោះ GT ដើម្បី​ឱ្យគេ​ចាប់អារម្មណ៍​ទៅលើ​សមត្ថភាព​ខ្ពស់​និង​ភាព​គួរឱ្យ​ទុកចិត្ត​របស់​វា​។ នាឡិកា​នេះ​មាន​ម៉ូត​ពិសេស ពីព្រោះ​អេក្រង់​វា​មាន​ទំហំ ១,៣៩ អ៊ី​ញ​ប្រភេទ AMOLED មាន​កម្រិត​គុណភាព​ច្បាស់​ល្អ និង​តួ​រប​ស់វា​បាន​ភ្ជាប់​ជាមួយ​ម៉ូត​ពីរ​លាយ​បញ្ចូល​គ្នា​គឺ​ដែក​អ៊ី​ណុ​ក​និង​សេ​រ៉ា​ម៉ិ​ក​។​

សេវា​ផ្ទុក​ទិន្នន័យ​លើ​អ៊ី​ន​ធឺ​ណេ​ត​សម្រាប់ GoPro

GoPro បន្ថែម​ការផ្ទុក​ទិន្នន័យ​លើ​អ៊ី​ន​ធឺ​ណេ​ត​គ្មាន​ដែន​កំណ​ត់នៃ​វីដេអូ​និង​រូបភាព​ក្នុងតម្លៃ​ត្រឹម ១៧៩ បាត​ប៉ុណ្ណោះ​បូក​ជាមួយ​សេវាកម្ម​ជាវ​មួយ​ហៅថា Plus ។ ជាមួយ​សេវាកម្ម Plus នេះ វីដេអូ​និង​រូបភាព​ពី​កាមេរ៉ា GoPro របស់​អ្នកនឹង​ផ្ទេរ​ចេញពី GoPro របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​ទៅ​ទូរស័ព្ទ​របស់​អ្នក​ហើយ​បន្ទាប់មក​នឹង​រក្សាទុក​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​សេវា​រក្សាទុក​ទិន្នន័យ​លើ​អ៊ី​ន​ធឺ​ណេ​ត​។ សេវាកម្ម Plus នឹង​លុបបំបាត់​តម្រូវការ​ដើម្បី​ភ្ជាប់ GoPro របស់​អ្នក​ទៅ​កុំព្យូទ័រ​ឬ​ទិញ​មេម៉ូរី​កាត SD ថ្មី​។​

ម៉ូនីទ័រ Alienware 55 OLED

​ម៉ូនីទ័រ​ប្រភេទ OLED ទំហំ ៥៥ អ៊ី​ញ​នេះ​មាន​អត្រា​បញ្ចេញ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក​នៅ​កម្រិត ១២០Hz​។ វា​ពឹង​ផ្អែកលើ​បន្ទះ​អេក្រង់​ប្រភេទ Ultra-HD (៣៨៤០ × ២១៦០) ដែលមាន​ពណ៌​ស្រស់​ឆើតឆាយ​កម្រិត​ខ្ពស់បំផុត និង​ឆ្លើយតប​លឿន ហើយ​អាច​មើល​ពី​មុំ​ប​ញ្ឈិ​ត​ក៏​ឃើញ​រូបភាព​ច្បាស់​ដែរ​៕ ដោយ៖ កញ្ញាដាលីស