Huawei Mate 20 បំពាក់​ប្រព័ន្ធ​ដំណើរការ​ខ្លាំងក្លា និង កាមេរ៉ា​រឹតតែ​មហាអស្ចារ្យ​

1140
ចែករម្លែក

​ទូរស័ព្ទ​កំពូល​របស់​ក្រុមហ៊ុន Huawei គឺ​គេ​ហៅថា​ស៊េរី Mate​។ មាន​៣​ម៉ូ​ដែល​នៅក្នុង​ស៊េរី Mate សម្រាប់​ឆ្នាំ ២០១៨​។ នៅទីនេះ​យើង​បង្ហាញ​ពី​លក្ខណៈសម្បត្តិ​របស់ Mate 20 មិនមែន X ឬ Pro ទេ ដែល​អ្នក​អាច​និយាយបានថា Mate 20 គឺជា​ប្អូនប្រុស​ពៅ​ក្នុងចំណោម​ត្រកូល Mate ទាំង​៣​នេះ​។​

Mate 20 មាន​ថាមពល​អង្គ​ចងចាំ​ដូចគ្នា​ទៅនឹង​ទូរស័ព្ទ Mate ២​ស៊េរី​ផ្សេងទៀត ដែលមាន​ល្បឿន​លឿន​ជាង​ទូរស័ព្ទ​កំពូល​របស់ Samsung និង Apple ឆ្នាំ ២០១៨ ទៅទៀត​។​

​ចំណាប់អារម្មណ៍​ដំបូងបង្អស់​នៅពេល​ចុច​លើ Mate 20 គឺ​ប្រព័ន្ធ​ដំណើរការ​ដ៏​ខ្លាំងក្លា​របស់​វា​។ ហ្គេម​ធំៗ​អាច​បើក​លេង​បាន​យ៉ាង​រលូន ដោយ​មិនចាំបាច់​កំណត់​ក្រាហ្វិក​ឱ្យទាប​នោះឡើយ​។ ល្បឿន​ដ៏​លឿន​អស្ចារ្យ​របស់ Mate 20 អាច​នឹង​ធ្វើឱ្យ​អ្នក​លែង​ចង់​កាន់ Samsung ឬ iPhone ស៊េរី​ក្រោយៗ​។

​ការ​ដែលមាន​កាមេរ៉ា​ច្រើន​គ្រាប់​នៅ​ផ្នែក​ខាងក្រោយ បានធ្វើឱ្យ Mate 20 ក្លាយជា​ទូរស័ព្ទ​ពិសេស​ជាង​ទូរស័ព្ទ​ដទៃ​។ ជាពិសេស វា​មាន​កែវ Len របស់​ក្រុមហ៊ុន Leica ចំនួន​៣​គ្រាប់ បូក​ជាមួយ​ភ្លើង Flash ប្រភេទ LED ។ Len ទាំង​៣​គ្រាប់​នោះ​គឺ​មួយ​ទុក​សម្រាប់​ប្រើ​ទូទៅ មួយទៀត​ប្រើ​សម្រាប់​ហ្ស៊ូ​ម​រូប​ឆ្ងាយៗ និង​មួយ​ចុងក្រោយ​គឺ​សម្រាប់​ថត​មុំ​ធំ​ទូលាយ​នៅ​ចម្ងាយ​ជិត​។ ទូរស័ព្ទ​នេះ​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ថតរូប ពីព្រោះ​វា​មាន Bokeh (​រូប​ព្រិល​ខាងក្រោយ​) អស្ចារ្យ​ខ្លាំងណាស់​។

​នៅពេល​ថត​នៅ​ទីកន្លែង​ងងឹត ទូរស័ព្ទ​នេះ​នឹង​តម្រូវឱ្យ​អ្នក​កាន់​វា​ឱ្យ​នឹងថ្កល់​មួយ​ឬ​ពីរ​វិនាទី ដូច្នេះ​អ្នក​អាច​នឹង​ខកខាន​រូ​បក​ម្រ​ខ្លះ​។​

​វា​ក៏មាន​វីដេអូ Effect បែប​សិល្បៈ​និង​ភាពសប្បាយៗ​បំពាក់​មកជា​មួយ​ផងដែរ ដូចជា ការធ្វើឱ្យ​ផ្ទៃ​ខាងក្រោយ​មាន​ពណ៌​ស​ខ្មៅ ខណៈ​រក្សា​រូប​មនុស្ស​នៅក្នុង​វីដេអូ​ជា​ពណ៌​ធម្មជាតិ​។​

​ទូរស័ព្ទ​នេះ​មានការ​ដោះ​សោ​ដោយ​ប្រើការ​ស្កែ​ន​ផ្ទៃមុខ​និង​ក្រយៅដៃ​។ ដូច្នេះ​អ្នក​អាច​ជ្រើសរើស​វិធី​ដែល​អ្នក​ចង់​បើក​ទូរស័ព្ទ​របស់​អ្នក​។​

​គុណភាព​សំឡេង​ចេញពី​កាស​គឺ​លើសពី​កម្រិត​មធ្យម ប៉ុន្តែ​សម្រាប់​អ្នក​ត្រចៀកធ្ងន់ ប្រហែលជា​មិនសូវ​ពេញចិត្ត​កាស​របស់​វា​ប៉ុន្មាន​ទេ​។​

​ទូរស័ព្ទ​នេះ​ប្រើ​ម៉េ​ម៉ូ​រី​កាត​ខាងក្រៅ​របស់ Huawei ផ្ទាល់​តែម្តង ព្រោះ​វា​លឿន​ជាង​ម៉េ​ម​ម៉ូ​រី​កាត​ដទៃ​។

​វា​ក៏​អាច​បង្ហាញ​វីដេអូ រូបភាព ឬអ្វីៗ​ផ្សេងទៀត​ទៅលើ​អេក្រង់​ទូរទស្សន៍​ឆ្លាត​បាន​យ៉ាង​ងាយស្រួល​ផងដែរ​។

​ថ្ម​ទំហំ ៤០០០ មិ​ល្លី​អំពែរ​ម៉ោង​របស់​ទូរស័ព្ទ​នេះ​អាច​សាក​ពី​សូន្យ​ទៅ ៥៨ ភាគរយ​ប្រើពេល​ត្រឹម ៣០ នាទី និង​កាន់​ថ្ម​បាន​យូរណាស់ ទោះបី​លេង​ហ្គេម​ធំៗ​ក៏ដោយ​។

​ទូរស័ព្ទ​អេក្រង់ IPS LCD ទំហំ ៦,៥៣ អ៊ី​ញ​នេះ​ដាក់លក់​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​ក្នុងតម្លៃ ១ ម៉ឺន​បាត ឬ ៣០៤ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Huawei Mate 20