Hyundai បង្ហាញ​រថយន្ត​បំពាក់​ដំបូល​សាក​ភ្លើង​ដោយ​ថាមពលព្រះអាទិត្យ អាចបំពេញ​ថាមពល​ដល់​អាគុយ​បាន ៦០ ភាគរយ​

256
ចែករម្លែក

​ក្រុមហ៊ុន Hyundai បាន​បញ្ចេញ​នូវ​រថយន្ត​ហាយ​ប្រ៊ី​ដ​ស៊េរី​ថ្មី​របស់ខ្លួន​ឈ្មោះ Sonata ជាមួយ​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូល អាច​សាក​អាគុយ​បាន សូម្បី​ពេល​កំពុង​បើកបរ​ក៏ដោយ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​មួយ​នេះ​អះអាងថា ថាមពល​ចន្លោះ​ពី ៣០ ទៅ ៦០ ភាគរយ​នៃ​អាគុយ​របស់​រថយន្ត​អាច​សាក​ភ្លើង​បាន​តាម​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន Hyundai ក្រុមហ៊ុន​កូរ៉េ​នេះ​និយាយថា បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ​អាច​ផ្តល់​ថាមពល​គ្រប់គ្រាន់​ដើម្បី “​បង្កើន​ចម្ងាយ​ធ្វើដំណើរ​របស់​អ្នកបើកបរ​បន្ថែម ១.៣០០ គីឡូម៉ែត្រ​ជា​រៀងរាល់ឆ្នាំ​”​។​

​ខណៈ​ក្រុមហ៊ុន Hyundai បញ្ជាក់ថា ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​លើដំបូល “​ដើរតួនាទី​គាំទ្រ​” ដល់​ម៉ាស៊ីន​ហាយ​ប្រ៊ី​ដ​របស់​រថយន្ត ពួកគេ​មើលឃើញ​វា​ជាការ​សាកល្បង​សម្រាប់​រថយន្ត​ម៉ូ​ដែល​អគ្គិសនី​សុទ្ធសាធ​នាពេល​អនាគត​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល ក្រុមហ៊ុន Hyundai និយាយថា រថយន្ត Sonata ថ្មី​កំពុង​ដាក់លក់​នៅ​កូរ៉េខាងត្បូង ហើយនឹង​មាន​លក់​នៅ​ទ្វីប​អាម៉េរិក​ខាងជើង​ឆាប់ៗ​នេះ​។ ទោះយ៉ាងណា បច្ចុប្បន្ននេះ​មិនមាន​ផែន​ការលក់​រថយន្ត​ម៉ូ​ដែល​នេះ​នៅក្នុង​តំបន់​ផ្សេងទៀត​នោះទេ​។​

​តម្លៃ​មិនទាន់​ត្រូវបាន​បញ្ជាក់​សម្រាប់​រថ​យន្ត Sonata ដែល​បំពាក់​ដំបូល​ថាមពល​ពន្លឺព្រះអាទិត្យ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Sonata បំពាក់​ដំបូល​ថាមពល​ពន្លឺព្រះអាទិត្យ
#