iPad Pro ស៊េរីឆ្នាំ២០២០ នឹងមានកាមេរ៉ាក្រោយ ៣ គ្រាប់?

310
ចែករម្លែក

ក្រុមអ្នកទម្លាយរឿងទាក់ទងនឹងបច្ចេកវិជ្ជាអះអាងថា iPad Pro ជំនាន់ក្រោយគឺដូចទូរស័ព្ទ iPhone 11 Pro អ៊ីចឹងពោលគឺមានកាមេរ៉ាក្រោយ ៣ គ្រាប់ដូចគ្នា។

រូបភាពបែកធ្លាយនេះបានបង្ហាញ iPad ចំនួនពីរគឺទំហំ ១១ អ៊ីញនិង ១២,៩ អ៊ីញ ដែលមានកាមេរ៉ាក្រោយចំនួន ៣ គ្រាប់។

យោងទៅតាមការបែកធ្លាយនេះ iPad តូចជាងនឹងត្រូវរចនាឡើងជាមួយនឹងខ្នងដែក ចំណែកឯ iPad ធំជាងនឹងមានខ្នងកញ្ចក់។

របាយការណ៍បែកធ្លាយនេះក៏បានបង្ហាញផងដែរថា ក្រុមហ៊ុន Apple អាចនឹងបញ្ចេញ iPad Pro ទាំងពីរនៅខែមីនាឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស