iPhone X ម៉ូ​ដែល​ចិន ដាក់​តម្លៃ​លក់ដាច់​ផ្ងារ និយាយ​ពី​បច្ចេកវិទ្យា​ដល់​ថ្នាក់ Apple សុំ​ខ្មាស​

192

​តម្លៃ​ជាង ២៣៨ ដុល្លារ ទូរ​សព្ទ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​ចិន​មានឈ្មោះ OWWO X បានប្រកាស​ចេញលក់​នា​ពេល​កន្លងទៅ​។ ម៉ាក​មួយ​នេះ​ចម្លង​សឹង ១០០ ភាគរយ​តាម iPhone X របស់ Apple មិនថាតែ​រូបរាង​និង​ទម្រង់​កាមេរ៉ា​បញ្ឈរ​ខាងក្រោយ​។​

OWWO X ប្រើ​អេក្រង់ ៥.៧ អ៊ី​ញ Full HD កម្រិត 1080p គាំទ្រ​ប្រព័ន្ធ​អ៊ីនធឺណិត 4G ដោយ​រត់​លើ Android 7.0 Noutgat មាន​អង្គ​គណនា​ប្រភេទ Deca Core ល្បឿន 2.5GHz ទំហំ 64-bit​។ បំពាក់ RAM 3GB និង ROM 32GB ថាមពល​ថ្ម​ធំ 3180mAh និង​កាមេរ៉ា​ក្រោយ 16MP​។​

​យ៉ាងណាមិញ​បើ​ផ្អែក​តាម​ប្រភពពី TENNA ក៏​បង្ហាញ​លក្ខណៈសម្បត្តិ​ម៉ាស៊ីន​ផ្សេងគ្នា​ទៅវិញ នៃ​ម៉ូ​ដែល​តែមួយ​ខុស​ត្រង់​ការប្រើ​ប្រព័ន្ធ Android 6.0 Marshmallow ដោយ​ប្រើ​កាមេរ៉ា​ក្រោយ 16+21MP និង​កាមេរ៉ា​មុខ​ភ្លោះ 13+8MP ហើយ​ថាមពល​ថ្ម​ត្រឹម 2 500 mAh ប៉ុណ្ណោះ​។​

​ប្រភព​៖ Gizchina ប្រែ​សម្រួល​៖ កៅ រក្សា​/sn