អ្នកចាត់ចែង​/ជំនួយការ​ម្ហូបអាហារ​, មេផ្ទះ និង​អ្នក​សំអាត, សន្តិសុខ, អ្នក​ថែ​សួន | WORK THE WORLD


Company: WORK THE WORLD

Job Location: ភ្នំពេញ

​ផុតកំណត់:ថ្ងៃទី 23 ឧសភា 2017

Job Description:

​យើងខ្ញុំ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដូចខាងក្រោម​៖
១. អ្នកចាត់ចែង​ម្ហូបអាហារ​១​រូប
២. ជំនួយការ​អ្នកចាត់ចែង​ម្ហូបអាហារ​១​រូប
៣. មេផ្ទះ និង​អ្នក​សំអាត ១​រូប
៤. សន្តិសុខ ៣​រូប
៥. អ្នក​ថែ​សួន ១​រូប សម្រាប់​បំរើកា​រងារ​ជូន​ក្រុមហ៊ុន​អង់គ្លេស​នៅ​រាជធានី ភ្នំពេញ ប្រទេស​កម្ពុជា ។​

Work the World ជា​ក្រុមហ៊ុន​អង់គ្លេស​ដែលមាន​ជំនាញ​ក្នុង​ការរៀបចំ​កម្មសិក្សា​នៅតាម​មន្ទី​ពេទ្យ សម្រាប់​សិស្ស​និស្សិត​អន្តរជាតិ អោយបាន​ធ្វើការ​សិក្សា​មូលដ្ឋាន នៅ​ផ្នែក​សេវា​ថែទាំ​សុខភាព​តាម មន្ទីរពេទ្យ​រដ្ឋ ។ យើងខ្ញុំ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​មានបទពិសោធន៍ និង​ថាមពល ដើម្បី​ចូលរួម​បំរើកា​រងារ​ក្នុង​កម្មវិធី​របស់​យើងក្នុង​ទីក្រុង​ភ្នំពេញ ។ ការងារ​ទទួលខុសត្រូវ​មាន ជួយ​ប្រធាន​គ្រប់គ្រង​កម្មវិធី សហការ​ការងារ​ជាមួយ​ក្រុម​បុគ្គលិក​ដ៏ទៃទៀត​ក្នុងការ​គាំទ្រ​ដល់​និស្សិត អន្តរជាតិ ដែល​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក ជួយ​សិស្ស និស្សិត​ក្នុង​ការកសាង​ទំនាក់ ទំនង​រឹងមាំ​ជាមួយ​មន្ទីរពេទ្យ​ដៃគូ​របស់​យើង ។​

លក្ខណសម្បត្តិ​:
- បេក្ខជន​ត្រូវតែមាន​ឆន្ទៈ​ជួយ​ដល់​សិស្ស​និស្សិត អាចធ្វើ​កម្មសិក្សា​ក្នុង​រាជធានី​ភ្នំពេញ​
- តួនាទី ការងារ​ចាប់ផ្ដើម​ពី​ពេលព្រឹក​ដល់​ល្ងាច ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៦​ល្ងាច សំរាប់​អ្នកចាត់ចែង ម្ហូបអាហារ សំរាក​ពេល​ថ្ងៃត្រង់​២ ម៉ោង ។ ការងារ​ចុង​សប្ដាហ៍​តម្រូវ​តាម​ការជាក់ស្ដែង ។​
- ប្រាក់ខែ​សំរាប់​អ្នកចាត់ចែង​ម្ហូបអាហារ salary range here (​ប្រាក់ខែ​= $400 ដល់ $500)
- ជំនួយការ​អ្នកចាត់ចែង​ម្ហូបអាហារ​ប្រាក់ខែ = $200 ដល់ $210,
- សន្តិសុខ ហើយ និង មេផ្ទះ និង​អ្នក​សំអាត ប្រាក់ខែ​= $180 ដល់ $210, អ្នក​ថែ​សួន ប្រាក់ខែ​= $150 ធ្វើការ​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​

​បេក្ខជន​ត្រូវមាន​:
- បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​ថ្នាក់​ទី ១២
- អាច​និយាយ​ភាសា​អង់គ្លេស​បាន​ខ្លះៗ និង​ដែល​អាច​សរសេរ​បាន​ខ្លះ ។ (​សំរាប់​អ្នកចាត់ចែង​ម្ហូបអាហារ និង​ជំនួយការ​)
- ជំនាញ​សេវាកម្ម​ប្រាស្រ័យ​ទាក់ទង​ល្អប្រសើរ​ជាមួយ​អតិថិជន ។ (​សំរាប់​អ្នកចាត់ចែង​ម្ហូបអាហារ និង​ជំនួយការ​)
- មាន​សមត្ថភាព​ក្នុង​ការជួយ​ចេះ​ដោះស្រាយ​បញ្ហា​ការងារ ។ (​សំរាប់​អ្នកចាត់ចែង​ម្ហូបអាហារ និង​ជំនួយការ​) ។​
- សមត្ថភាព​ក្នុង​ការចូលរួម​យ៉ាងខ្លាំង​ក្លា​ជាមួយ​អតិថិជន
- តួនាទី​ការងារ បន្ថែម​មួយចំនួនទៀត​ទៅតាម​កា​រ​ជាក់ស្ដែង​

How to apply:

​ចំណង់​ចំណូលចិត្ត ធ្វើការ​ជាមួយ​ជនបរទេស​នៅក្នុង​វិ​ស្ស័​យ​ឧស្សាហ៍កម្ម​ទេសចរណ៍ ។ មានបទពិសោធន៍​ខ្លះ​លើ​ផ្នែក​ការងារ​ពាក់ព័ន្ធ និង​តួនាទី​របស់​បេក្ខជន មានលទ្ធភាព​ខ្ពស់​ក្នុងការ​ផ្ដល់​ការងារ​ជូន ។ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប សញ្ញាប័ត្រ ឬ​លិ​ខិ​ត្ត​បញ្ជាក់​ផ្សេងៗ របស់​អ្នក​តាមរយៈ​អ៊ី​ម៉ែ sorn@worktheworld.com ។ ឬ​តាមរយៈ​អាស័យដ្ឋាន​ផ្ទះ​លេខ ៤៣ ផ្លូវ​លេខ ៥៧៧ សង្កាត់​បឹងកក់​១ ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ឈប់​ទទួល​ពាក្យសុំ​នៅ​ថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០១៧ មាន​បេក្ខជន​ដែលមាន​សម​ត្ថិ​ភាពសមរម្យ សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​យើង សម្រាប់​ពត៌មាន​ផ្សេងៗ www.worktheworld.com មានតែ​បេក្ខជន​ជោគជ័យ​នឹងត្រូវ​បាន​ទាក់ទង ។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px