Juventus នឹង​សាកល្បង​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត រឿង ផូ​ល ប៉ុក​បា​

229
ចែករម្លែក

ក្លឹប Juventus នឹង​ទាក់ទង​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក្នុង​ពីរ​ឬ​បី​សប្តាហ៍​ក្រោយ ខណៈ​ពួកគេ​ចាប់ផ្តើម​ស្វះ​ស្វែងរក​លទ្ធភាព​ផ្ទេរ​ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba) ត្រឡប់ ទៅ​ទីក្រុង​ទូ​រី​ន​វិញ​។​
​ ​
​ទោះបីជា​យ៉ាងណា ពួកគេ​នឹង​លើកយក​ប្រធានបទ​នេះ​មក​ជជែក​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផងដែរ ប្រសិនបើ​យូ​ណាយ​ធី​ត​ចង់​ពិភាក្សា​អំពី​អនាគត​របស់​ខ្សែប្រយុទ្ធ ម៉ា​រី​អូ មែន​ហ្ស៊ូ​គី​ក (Mario Mandzukic) ។​
​ ​
ប៉ុក​បា ពេញចិត្ត​ចង់​វិលត្រឡប់​ទៅ​ក្លឹប Juventus វិញ ជា​ក្លឹប​ដែល​ខ្លួន​ធ្លាប់​លេង​រវាង​ឆ្នាំ​២០១២ ដល់​២០១៦ ជាជាង​ចូលរួម​ជាមួយ​ក្លឹប Real Madrid ។​
​ ​
ជាមួយនឹង​ចំណេះដឹង​នេះ ក្លឹប​ជើងឯក​អ៊ីតាលី​នេះ​នឹង​ថ្លឹងថ្លែង​ពី​ចេតនា​របស់​ក្លឹប​យូ​ណាយ​ធី​ត ជុំវិញ​កីឡាករ​ដែល​មិនបាន​លាក់បាំង​បំណង​របស់ខ្លួន​ក្នុងការ​ចាកចេញ​ពី​ពហុកីឡាដ្ឋាន Old Trafford នៅ​រដូវ​កាល​ក្រោយ​។​
​ ​
យូ​ណាយ​ធី​ត​អាច​រក្សាទុក ប៉ុក​បា កាលពី​រដូវក្តៅ​ឆ្នាំមុន បើទោះបី​ជាមាន​ចំណាប់ អារម្មណ៍ ពី​ក្លឹប​ធំៗ​ជាច្រើន​នៅ​អឺរ៉ុប ប៉ុន្តែ​ចាប់ផ្តើម​ដឹងថា​ការ​រក្សាទុក​កីឡាករ​ម្នាក់​ផ្ទុយ​នឹង​ឆ​ន្ទះ គឺ​ពិតជាពិបាក​ណាស់​។​
​ ​
ស្របពេល​ជាមួយគ្នា​នោះដែរ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ​អន្ទះសា​ចង់​បន្ថែម​ជម្រើស តំបន់​ប្រយុទ្ធ ហើយ​មើលឃើញថា ខ្សែប្រយុទ្ធ ម៉ា​រី​អូ វ័យ​៣៣​ឆ្នាំ​រូបនេះ​គឺជា​ជម្រើស​មួយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ផូ​ល ប៉ុក​បា (Paul Pogba)