*​វិធី​ដាំ​៖
- ត្រូវ​ជីករណ្តៅ ១​ម៉ែត្រ​៤​ជ្រុង ជំរៅ​មួយ​ម៉ែត្រ បើ​ធំ និង​ជ្រៅ​ជាង​នេះ​កាន់តែ​ល្អ​

- លាយ​ដី​ល្អជា​មួយ​ជី​កំ​ប៉ុ​ស្ត៍ កំទេច​ស... (continued)" />
Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

បច្ចេកទេស​ដាំដូង​តឿ​ឆាប់​បាន​ផ្លែ និង​ផ្លែ​បាន​ច្រើន ផ្លែ​ធំ​ល្អ​ថ

​ដោយ ៖facebook ថ្ងៃទី 16 ធ្នូ 2016 ម៉ោង 12:50:PM

*​វិធី​ដាំ​៖
- ត្រូវ​ជីករណ្តៅ ១​ម៉ែត្រ​៤​ជ្រុង ជំរៅ​មួយ​ម៉ែត្រ បើ​ធំ និង​ជ្រៅ​ជាង​នេះ​កាន់តែ​ល្អ​

- លាយ​ដី​ល្អជា​មួយ​ជី​កំ​ប៉ុ​ស្ត៍ កំទេច​ស្លឹកឈើ​ងាប់ ដាក់ចូល​អោយ​ពេញ​រណ្តៅ​

- ដី​ដាំដូង ត្រូវមាន​ដង្ហើមទឹក​រាក់ៗ ចាប់ពី ៣​ម៉ែត្រ ទៅ ៨​ម៉ែត្រ គិតពី​នីវ៉ូទឹក មក​ដី​ខាងលើ​

- ដី​មិន​លិច​ទឹក តែមាន​សំណើម​ទឹក និង​ជា​តំបន់​ឧស្សាហ៍​មាន​ភ្លៀង​ធ្លាក់​

- រៀប ប្រព័ន្ធ​តំណក់ទឹក ឬ ប្រព័ន្ធ​ទឹក​សាច ឬ​កាយ​ប្រឡាយទឹក ដែល​ប្រឡាយទឹក​ចំណាយ​ច្រើន ប្រព័ន្ធ​ទឹក​សាច​ចំណាយ​មធ្យម និង​ប្រព័ន្ធ​តំណក់ទឹក ចំណាយ​តិចជាងគេ​

- ថែម​ជី​កំ​ប៉ុ​ស្ត៍ និង​ជី NPK ជា​រៀងរាល់ឆ្នាំ

- ដាក់​តំណក់ទឹក​រៀងរាល់ថ្ងៃ នៅ​រដូវក្តៅ ឬ​ទឹក​សាច រៀងរាល់​៣​ថ្ងៃ​ម្តង​

- ភ្ជួរ​ជ្រោយ​ដី និង​កាត់​ស្មៅ​រៀងរាល់ឆ្នាំ​

- ដាក់​អំបិល ជុំវិញ​គល់ ដើម្បី​ការពារ​ពី​សត្វល្អិត​ស៊ី​ឬ​ស​ដួង និង​បន្សាប​ជាតិ​អាស៊ីត​តរប​ស់ដី​

- ហាម​ដុត​ភ្លើង​ក្នុង​ចំការ​ដូង​

(ឃ្លីប៖អ៊ាង សុផល្លែត)
*​ចំណាំ ជី​កំ​ប៉ុ​ស្ត៍ និង​ទឹក​គ្រប់គ្រាន់ ១៥​លីត្រ​ក្នុង​មួយ​ដើម​ជា​រៀងរាល់ថ្ងៃ នៅ​រដូវក្តៅ​សំខាន់​ណាស់ ជា​កត្តា​កំណត់អោយ​ជោគជ័យ នៃ​ដំណាំ​ដូង​
។​

- ប្រព័ន្ធ​តំណក់ទឹក ជួយ​សំលាប់​សត្វល្អិត នៅ​ខាងក្រោម​ឬ​ស​ដូង ជួយ​អោយ​ដូង​លូតលាស់​បានល្អ ផ្លែ​ឆាប់​ធំ ផ្លែ​បាន​ច្រើន ផ្លែ​ធំ​ល្អ ផ្លែ​មានទឹក​ច្រើន​។​

- ជី​កំ​ប៉ុ​ស្ត៍ ជួយ​ដល់​ការលូតលាស់​បានល្អ រស់ជាតិ​ទឹក និង​សាច់​ឆ្ងាញ់ សាច់​ក្រាស់ មាន​រ៉ែ​ច្រើន មាន​វីតាមីន​ច្រើន និង​ដូង​មាន​ប្រេង​ច្រើន ផ្លែ​ច្រើន ផ្លែ​ធំ​ល្អ ជាពិសេស​ធ្វើអោយ​ដើម​ដូង​មាន​សុខភាព​រឹងមាំ​ល្អ​។​

- បើ​គ្មាន​ទឹក និង​ជី​កំ​ប៉ុ​ស្ត៍​ទេ ពុក​ម៉ែ​បងប្អូន កុំ​សង្ឃឹមថា​ដាំដូង​បាន​ជោគជ័យ​អោយសោះ​!

​ប្រភព៖​លោក កាន់ ច​ន្ធី​

​បន្ថែម​៖ សំរាប់​ការដាំ​បែប​លើក​រោង​

​ផ្ល​ង់​ទី​១ ទទឹង​រោង 6.9 ម៉ ទទឹង​ប្រឡាយទឹក 6.9 ម៉ ទទឹង​រវាង​ការដាំ 8 ម៉ បាទ​

​ផ្ល​ង់​ទី​២ ទទឹង​រោង 9.9 ម៉ ទទឹង​ប្រឡាយ 3.9 ម៉ រយះ​ដាំ​ពី​មាត់​ប្រឡាយ 1.5 ម៉ រយះ​រវាង​ដើម 8 ម៉​

​យើង​និង​សល់ ប្រលោះ​កណ្ដាល​សំរាប់​ធ្វើការ 6.9 ម៉ បាទ បើ​មើលថែ​ល្អ រយះពេល​៣​ឆ្នាំ បានទទួល​ផល​ហើយ​បាទ​។


បច្ចេកទេស​ដាំដូង​តឿ​ឆាប់​បាន​ផ្លែ និង​ផ្លែ​បាន​ច្រើន ផ្លែ​ធំ​ល្អ​ថ

បច្ចេកទេស​ដាំដូង​តឿ​ឆាប់​បាន​ផ្លែ និង​ផ្លែ​បាន​ច្រើន ផ្លែ​ធំ​ល្អ​ថ


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

20

ឆ្កែ​និង​ទា ក្លាយជា​មិត្ត​!

ថ្ងៃទី 29 មេសា 2017 ម៉ោង 02:58:PM