Ads1111
Rhb02

មាន់​ដុត​រសជាតិ​ហិ​រ​ជាមួយ​បន្លែ​

​ដោយ ៖ ថ្ងៃទី 14 មីនា 2017 ម៉ោង 11:15:AM

+​គ្រឿងផ្សំ​៖
- សាច់មាន់ កន្លះ​គីឡូក្រាម​
- ស្ពៃក្តោប កន្លះ​គីឡូ ចិត​ជា​ចំណិត ដុំៗ​
- ខ្ទឹមបារាំង ១ ផ្លែ​តូច​ល្មម​
- នំ​អង្ករ ៤ ដុំ កាត់ ២ ខ្នាំ​ង​ដៃ​
- ដំឡូងជ្វា ១ ផ្លែ ចិត​ជា​ចំណិតៗ​
- ការ៉ុត ១ ផ្លែ ចិត​បញ្ឆិតៗ​
- ម្ទេស​ពណ៍​បៃតង ១ ផ្លែ ចិត​បញ្ឆិតៗ​
- ស្លឹក Perilla
- ខ្ញី ១ ដុំ​
- ទឹកស៊ីអ៊ីវ ៣ ស្លាប​ព្រាប​បាយ​
- ខ្ទឹមសរ ១០ ក​ម្ពឹ​ស​
- ទឹកម្ទេស (​ខាប់ ហើយ​ហិ​រ ៥ ស្លាបព្រា​បាយ​)
- ម្ទេស​ស្ងួត (​មិនសូវ​ហិ​រ គេ​យកទៅ​ធ្វើ​គីម​ឈី​៣ ស្លាបព្រា​បាយ​)
- ស្កសរ ១ ស្លាបព្រា​បាយ និង​ទឹក​កន្លះ​លីត្រ​
- ម្រេច កន្លះ​ស្លាបព្រា​បាយ​

+​វិធី​ធ្វើ​៖
- ហាន់សាច់​មាន់​ជា​ចំណិតៗ រូ​ច​ដាក់ចូល​ទៅក្នុង​ចាន​។ លាយ​ទឹកស៊ីអ៊ីវ និង​ម្រេច ១ ស្លាបព្រា​បាយ​ដូចគ្នា រូ​ច​ហើយ​ទុក​ដោយឡែក​សិន​។​
- រៀបចំ គ្រឿង​សម្រាប់​លាយ​ជាមួយ​បន្លែ រួមមាន ខ្ទឹមស ១០​ក​ម្ពឹ​ស ខ្ញី ១​ដុំ ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ ស្កសរ ១​ស្លាបព្រា​បាយ និង​ទឹក​កន្លះ​លីត្រ ដាក់​នៅក្នុង​ម៉ាស៊ីន​ក្រឡុក​រង់ចាំ​ប្រហែលជា ១​នាទី ទើប​ចាក់​ចូលទៅក្នុង​ចាន​មួយ​សិន​។​
- រៀបចំ​បន្លែ​ដាក់​នៅក្នុង​ឆ្នាំង​ចម្អិន ដំបូង​រៀប​ស្ពៃក្តោប ការ៉ុត​, ម្ទេស នំ​អង្ករ ដំឡូងជ្វា និង ស្លឹក Perilla រៀប​ជា​រាង​រង្វង់ នៅ​ចំ​កណ្តាល ដាក់​សាច់មាន់ និង​គ្រឿងទេស​ដែល​បាន​ក្រឡុក​ពីលើ​។​
- រៀប​ចម្អិន​ដាក់​កំដៅ​ប្រហែលជា ២ ទៅ ៣ នាទី កូរ​ច្របល់​គ្រឿង​ចូលគ្នា​ឲ្យ​សប់​ទុក​ប្រហែលជា ២០ នាទី នោះ​អ្នក​និង​អាច​បរិភោគបាន​៕ ប្រភព​៖ មង្គលការ​


មាន់​ដុត​រសជាតិ​ហិ​រ​ជាមួយ​បន្លែ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

ម្អូបប្រចាំគ្រួសារ ផ្សេងទៀត

សម្លរ​ម្ជូរ​គ្រឿង​ត្រប់​សាច់​ត្រី​ ថ្ងៃទី 24 មីនា 2017 ម៉ោង 11:01:AM

ញាំ​ខ្យង​ជីរ​ពង​ទា​កូន​ ថ្ងៃទី 23 មីនា 2017 ម៉ោង 11:20:AM

ម្ជូរសៀមរាប​សាច់មាន់​ ថ្ងៃទី 22 មីនា 2017 ម៉ោង 09:45:AM

ឆា​តៅ​ហូ​បំពង​ជាមួយ​បង្គា​ស្រស់​ ថ្ងៃទី 21 មីនា 2017 ម៉ោង 10:28:AM

តុំ​យ៉ាំ​ត្រីឆ្អើរ​ពងត្រី​ ថ្ងៃទី 20 មីនា 2017 ម៉ោង 08:40:AM