ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale
មាតិកាៈ កសិកម្ម

ដំណាំ​ចំណី​សត្វ​

​ដោយ ៖ ថ្ងៃទី 19 ធ្នូ 2016 ម៉ោង 03:00:PM

១. ដំណាំ​ចំណី​សត្វ និង​បសុពេទ្យ​
​ក​/ ដំណាំ​ចំណី​សត្វ​
- ពពួក​ស្មៅ និង​ចំណី​ស្ងួត​មួយចំនួន​ជា​ចំណីអាហារ​របស​សត្វ​ទំពារ​អៀង​ទាំង​សត្វស្រុក និង​សត្វព្រៃ ។​
- រុក្ខជាតិ​នេះ​ភាគច្រើន​ស្ថិតក្នុង​គ្រួសារ​ក្រា​មមី​ណេ ឡែ​ហ្គី​ម និង​ទ្រី​លេ​ហ្គី​ម​ទាំងនេះ​ឲ្យ​ឈ្មោះថា​ចំណី​សត្វ ។​
- រុក្ខជាតិ​ចំណី​សត្វ​អាច​ជួបប្រទះ​នៅក្នុង​ព្រៃ​ភាគច្រើន​នៅ វាលស្មៅ​ធម្មជាតិ និង​ចំការ ពិសេស​ដុះ​ជា​គុម្ព​នៅ ចន្លោះ​ដំណាំ​ស្រូវ និង​តាម​ភ្លឺស្រែ ។​

២. លក្ខណៈ​ទូទៅ​របស់​ប្រភេទ​ពូជ​ដំណាំ​ចំណី​សត្វ​
​ចែកចេញជា​៣​ក្រុម​សំខាន់ៗ​គឺ​
- ពួក​ឃា​ស​ជាតិ​ខ្នាតតូច (​ឡេ​ហ្គី​ម​)
- ពួក​ឃា​ស​ជាតិ​ខ្នាត​ធំ (​ទ្រី​លេ​ហ្គី​ម​)
- ពួក​ក្រា​មមី​ណេ (​ក្រា​មី​ណេ​)

​    ​ក​/ ពួក​ឃា​ស​ជាតិ​តូច​
​    ​- ឃា​ស​ជាតិ​ខ្នាតតូច​ស្ថិតក្នុង​អំបូរ​សណ្ដែក​
​    ​- មានកំ​រិត​ប្រូតេអ៊ីន​ខ្ពស់​នៅក្នុង​ស្លឹក​អាច​ពី ១៥%-២៥%
​    ​-  គេ​ដាំ​រុក្ខជាតិ​នេះ​សំរាប់​កាត់​ផ្ដល់​ចំណី និង​កែលំអរ​ដី​
​    ​- គេ​ដាំ​វា​ដោយ​គ្រាប់ ដក​រំលែក​កូន ឬ​ប្រភេទ​ខ្លះ​ដោយ​ផ្សំ​ត្រួយ​
​    ​- វិធី​ដាំ​អាច​ព្រោះ ឬ​សាប​ដាំ​ជា​ជួរ​ឆ្លាស់​
​    ​



​    ​ខ​/ ពួក​ឃា​ស​ជាតិ​ខ្នាត​ធំ​
​    ​- ជា​ប្រភេទ​ឃា​ស​ជាតិ​ថ្នាក់ខ្ពស់ មាន​លក្ខណៈ​ជាដើម​ពេញលេញ និង​អាចមាន​អាយុ​វែង​ពី ១០-១៥​ឆ្នាំ​
​    ​- ពួក​ទ្រី​លេ​ហ្គី​ម​មាននៅ​កម្ពុជា​យើង​ដូចជា​៖ អង្គាដី ក​ន្ធំ​ថេត ទ្រី​ចាន់​ធារ៉ា និង​ពពួក​គ្លី​រី​សីដ​ឌី​យ៉ា​ជាដើម ។​ល​។
ដើមមន                                             ដើមទ្រីចាន់ធារា

​    ​គ​/ ពួក​ក្រា​មមី​ណេ ជា​រុក្ខជាតិ​អំបូរ​ស្មៅ​ចែកជា​៣​ក្រុម​:
​    ​- ពពួក​មាន​កំពស់​ទាប​
​    ​- ពពួក​មាន​កំពស់​មធ្យ​ម​
​    ​- ពពួក​មាន​កំពស់​ខ្ពស់​
​    ​
​    ​+ ពពួក​មាន​កំពស់​ទាប គេ​ដាំ​វា​ដោយ​គ្រាប់​មាន​:
​    ​    ​- យូ​មី​ឌី​កូ​ឡា​
​    ​    ​- ប៉ា​ស្ដា​សូម​អត្រា​ទូ​ម​
​    ​    ​- បា​សី​លី​ស​
​    ​    ​- ស្មៅ​ជើងក្រាស់​ជា​ស្មៅ​ក្នុងស្រុក​
​    ​    ​- ស្មៅ​ជញ្ជៀន​ជា​ស្មៅ​ក្នុងស្រុក​

​    ​+ ពពួក​មាន​កំពស់​មធ្យ​ម គេ​ដាំ​លើដី​ដែលមាន​ជីជាតិ​មធ្យម និង​តាម​ដី​ភូមិ ដី​ទួល​នៅ​ចន្លោះ​វាលស្រែ​ចំការ និង​អាច​ដាំ​នៅក្រោម​កូនឈើ​ហូប​ផ្លែ ។ គេ​ដាំ​វា​ដោយ​គ្រាប់ ប្រមូល​ផល​ចាប់ពី ៣០​ថ្ងៃ​-៤៥​ថ្ងៃ និង​លើក​បន្ទាប់​១៥​ថ្ងៃក្រោយ ។ ប្រភេទ​ស្មៅ​ទាំងនេះ​រួមមាន​:
​    ​- មុ​ល​ឡា​តូ​
​    ​- ម៉ា​រ៉ា​ន់​ឌូ
​    ​- ហ្កា​ម​បា
​    ​- រូ​ហ្សី​
ម៉ា​រ៉ា​ន់​ឌូ                                       ហ្កា​ម​បា                                                  រូ​ហ្សី​
​    ​+ ពពួក​មាន​កំពស់​ខ្ពស់ ជា​ប្រភេទ​ស្មៅ​ដែលមាន​ដើម​ខ្ពស់ ជា​ស្មៅ​ដទៃ​វា​ផ្ដល់​ទិន្នផល​ច្រើន ប្រសិនបើ​ដាំ​វា​លើដី​មាន​ជីជាតិ​ល្អ និង​ស្រោចស្រប់​សមស្រប ។ គេ​ដាំ​វា​ដោយ​ប្រើ​គ្រាប់ និង​ល្អ​បំផុត​ការ​បំបែក កូន​ដាំ ឬ​ដាំ​ដោយ​ដើម ។ នៅ​ប្រទេស​កម្ពុជា​យើង​គេ​ដាំ ស្មៅ​នេះ​មាន​បី​ប្រភេទ​:
​    ​- ពូជ​ស្មៅ​ឃី​ង​ក្រាស​
​    ​- ពូជ​ស្មៅ​ដំរី​
​    ​- ពូជ​ស្មៅ​ហ្គី​ន​នេ​

៣. ការជ្រើសរើស ដំណាំ​ចំណី​សត្វ​ដើម្បី​ដាំ​
​លក្ខណៈ​មួយចំនួន​ដែល​យើង​ជ្រើសរើស​ដំណាំ​ចំណី​សត្វ​មក​ដាំ​
- ជ្រើសរើស​តាម​វិធីសាស្ត្រ​ដាំ​ដុះ និង​តំរូវការ​ប្រើប្រាស់​
- ជ្រើសរើស​តាម​អាកាសធាតុ និង​ប្រភេទ​ដី​ដែល​ត្រូវ​ដាំ​
- ជ្រើសរើស​តាម​ទំរង់​នៃ​ការ​ដុះ​លូតលាស់​របស់​ដំណាំ​ចំណី​សត្វ​
- ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត និង​សារៈប្រយោជន៍​

៤. ការគ្រប់គ្រង​ចាត់ចែង​ដំណាំ​ចំណី​សត្វ​
​ក​/ ការគ្រប់គ្រង​ទៅលើ​ការរៀបចំ​ដី និង​ការធ្វើ​របង​
- រៀបចំ​ដី​ដើម្បី​ដាំ​ដូចជា​ភ្ជួរ​រាស់ ពង្រាបដី សំអាត​ស្មៅ​ចង្រៃ​មុន​ដាំ ២-៣​ថ្ងៃ និង​ឆូត​រង (​ជំរៅ​កប់​គ្រាប់ ១.៥-២ ស​.​ម ចន្លោះ​ជួរ ៣-៤​ស​.​ម​) ។​
- ការធ្វើ​របង​ការពារ​មាន​សំភារៈ​ដូចជា​៖ កូនឈើ ឫស្សី ឬក៏​សំភារៈ​បន្លា ។ ចំពោះ​បង្គោលរបង អាច​យក កំពស់ ១,៧-២ ម ។​

​ខ​/ ការពិនិត្យ​ដំណុះ​គ្រាប់​បន្ទាប់ពី​ការដាំ​
- ត្រួតពិនិត្យ​ដំណុះ​គ្រាប់​បន្ទាប់ពី​ដាំ​បាន ៧-១០​ថ្ងៃ​

គ​/ ការសំអាត​ស្មៅ​ចង្រៃ​បន្ទាប់ពី​ការដាំ​
- ជាធម្មតា​ស្មៅ​ចង្រៃ​ដុះ​ក្នុងដំណាក់កាល​ដាំ​ដុះ​ដំបូង (១០-២០ ថ្ងៃ​) បន្ទាប់ពី​ដាំ​ស្មៅ​
- ត្រូវ​សំអាត​ស្មៅ​ចង្រៃ​ក្នុង​ជួរ និង​ពោះ​រង (​លើក​ទី​១: ១០-២០ ថ្ងៃ​)
- ធ្វើ​លើក​ទី​២ បើ​ស្មៅ​ចង្រៃ​ច្រើន​

​ឃ​/ ការផ្ដល់​ត្រឡប់មកវិញ​នូវ​ជីវជាតិ​ដី​
- ដំណាំ​ចំណី​សត្វ​បាន​ទាញយក​ជីជាតិ​ដី​តាមរយៈ​ស្លឹក ធ្វើ​ឲ្យ​ដី​ខ្សោះ​ជីជាតិ​
- យើង​ត្រូវ​ផ្ដល់​បង្គ្រប់​នូវ​ជី​លាមក​សត្វ​, ជីធម្មជាតិ​, ជីគីមី​បើ​ចាំបាច់ ។​

ង​/ កំពស់​នៃ​ការ​កាត់​
ច​/ ការ​ស្រោច​ទឹក និង​រៀបចំ​ពូជ​នៅ​រដូវប្រាំង
- ដំណាំ​ចំណី​សត្វ​ត្រូ​ច​ស្រោច​ទឹក ១-២​ដង​/​ខែ​
- រដូវប្រាំង​អូសបន្លាយ គួរ​យក​ដើម​ដំណាំ​ចំណី​សត្វ​មក​ផ្សាំ​នៅ​ជិត​ប្រភពទឹក ទឹកស្រះ អណ្ដូង​ជាដើម ។​

៥. ការរៀបចំ​កន្លែង​ដាំ​ដំណាំ​ចំណី​សត្វ​ថ្មី​
ក​/ ការជ្រើសរើស​ទីតាំង​
- យក​ដី​ទួល​មិន​លិច​ទឹក​
- មាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​
- ដី​មិន​ពាក់ព័ន្ធ និង​ការដាំ​ដំណាំ​អាយុកាល​ខ្លី​
- ជា​ដី​ដែល​ម្ចាស់​អ្នក​ដាំ​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​
- ជា​កន្លែង​ពិនិត្យថា​ល្អ ក្នុងការ​ផ្សព្វផ្សាយ​បន្តសកម្មភាព​រៀប​ចំប​ន្ត​

ខ​/ សកម្មភាព​រៀបចំ​
- ធ្វើ​របង​ការពារ​មុនពេល​ដាំ​
- រៀបចំ​ដី​ភ្ជួរ​រាស់ បំបែក​ដី ដាក់​បន្ថែម​ដី​ធម្មជាតិ​
- បែក​ចែក​ជួរ​តាម​ទំហំ​ផ្ទៃដី និង​តាម​ប្រភេទ​នៃ​ពូជ​ដំណាំ​ចំណី​សត្វ​
- ដាំ​តាម​លក្ខណៈ​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​ចំណី​សត្វ​
​ធ្វើ​របង​ការពារ​មុនពេល​ដាំ​    ​    ​                              ដាំ​តាម​លក្ខណៈ​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​ចំណី​សត្វ

​គ​/ ការរៀបចំ​សកម្មភាព​បន្ត​
 ត្រូវ​កំណត់​ពេលវេលា​ឲ្យ​ច្បាស់លាស់​ក្នុងការ​ត្រួតពិនិត្យ​ការងារ​ដូចជា​៖
- លើក​ទី​១ នៅ​៧​ថ្ងៃ​បន្ទាប់ពី​ដាំ (​មើល​ដំណុះ និង​ស្មៅ​ចង្រៃ​)
- លើក​ទី​២ នៅ​បន្ទាប់ពី​ដាំ (​សំអាត​ស្មៅ​ចង្រៃ​)
- លើក​ទី​៣ នៅ​៣០​ថ្ងៃ​បន្ទាប់ពី​ដាំ (​មើល​ការលូតលាស់ និង​ការប្រមូល​ផល​)
- លើក​ទី​៤ នៅ​ចុងរដូវ​វស្សា (​ត្រៀម​ថែទាំ​ង​ដំណាំ​ចំណី​សត្វ​នៅ​រដូវប្រាំង​)
- លើក​ទី​៥ នៅ​ពាក់កណ្ដាល​រដូវប្រាំង (​ថែទាំ​ដំណាំ​ចំណី​សត្វ​នៅ​រដូវក្ដៅ​)
- លើក​ទី​៦ នៅ​ចុងរដូវ​ប្រាំង (​ពិនិត្យ​រាល់​សកម្មភាព​ខូចខាត និង​ត្រូវ​កែលំអ នៅ​រដូវវស្សា​បន្ទាប់​)

​ការរៀបចំ​ពូជ​ដំណាំ​ចំណី​សត្វ​

​ជាទូទៅ​គេ​ដាំ​ដំណាំ​ចំណី​សត្វ​បាន​ច្រើន​វិធី​រួមមាន ដាំ​ដោយ​គ្រាប់ ខ្នែង ដើម​ជាប់​ឫស និង​ដាំ​ដោយ​ប្រើ​ដើម​បណ្ដុះ ។​

១.​តារាង​កំណត់សំគាល់​ការប្រើប្រាស់​ពូជ​

២. ការយល់ដឹង​ពី​គ្រាប់ពូជ​ដំណាំ​ចំណី​សត្វ​
​ក​/​គុណភាព​គ្រាប់ពូជ
- គ្រាប់ពូជ​ដំណាំ​ចំណី​សត្វ​ត្រូវ​ទុកដាក់​ត្រឹមត្រូវ​តាម​បច្ចេកទេស​
- ត្រូវ​វេច​ខ្ចប់​ឲ្យ​ជិត​ល្អ ការពារ​ខ្យល់ និង​ពន្លឺ​
- អាយុ ពូជ (​ហួសកំណត់​ប្រើ ឬ​សំបុរ​ពូជ​ល្អ​)
- ចំពោះ​ពូជ​មាន​តំណេក​គ្រាប់ ឬ​សំបក​ក្រាស់​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ការ​ដាស់​ដំណេក​គ្រាប់​

ខ​/​ដំណេក​គ្រាប់ពូជ​
​ជាធម្មតា​គ្រាប់ពូជ​វា​មាន​កំណត់ពេល​ចាប់ផ្ដើម​ប្រើប្រាស់​របស់​វា ព្រោះ​វា​មាន​ពេលវេលា ដំណេក​គ្រាប់ ។​
- ពពួក​ស្មៅ​ដំណេក​គ្រាប់ ស្ថិតក្នុង​អំឡុងពេល ៣-៦​ខែ​បន្ទាប់ពី​ប្រមូល​ផល​
- ពពួក​លេ​ហ្គី​ម​ដែលមាន​សំបក​ក្រាស់​ដំណេក​គ្រាប់ ពី ៦-៨ ខែ​បន្ទាប់ពី​ប្រមូល​ផល ។ គ្រាប់ពូជ​មាន​សំបក គ្រាប់​ក្រាស មាន​ភាគច្រើន​ជា​ពពួក​លេ​ហ្គី​ម​មានដូចជា​ឌី​ស​មិន​ធ​ស ក​ន្ធំ​ថេត ស្ពាយ​លូ ។​

គ​/​ការធ្វើ​តេស្ត​ដំណុះ​គ្រាប់ពូជ​ដំណាំ​ចំណី​សត្វ​
​វិធី​ក្នុងការ​ធ្វើតេស្ត​ដំណុះ​គ្រាប់​មាន​ពីរ​សំខាន់​គឺ​
១. តេស្ត​ទូទៅ​
២. អ៊ី​មើ​ច​ជិន​តេស្ត​
​តេស្ត​ទាំងពីរ​នេះ​អនុវត្ត​សកម្មភាព​ប្រហាក់ប្រហែលគ្នា តែ​វា​មាន​គោលបំណង​ខុសគ្នា​ខ្លះៗ ហើយ​សារៈសំខាន់ របស់​វា​រួមមួយ គឺ​ចង់ដឹង​អំពី​ភាគរយ​នៃ​ដំណុះ​គ្រាប់ ។​

ឃ​/ កំរិត​កំណត់​ដំណុះ​គ្រាប់ពូជ​
​ជាទូទៅ​តាម​ការស្រាវជ្រាវ​របស់​អ្នកបច្ចេកទេស​គេ​កំណត់​ទៅលើ​កំរិត​ដែល​អាច​ប្រើ​បាន និង​មិនអាច​បាន អាស្រ័យ​ទៅតាម​ប្រភេទ​ពូជ និង​អត្រា​ដំណុះ​គ្រាប់​របស់​វា ។​

ពពួក​ស្មៅ​
- កំរិត​ដំណុះ​ច្រើនជាង ២០%​យើង​ប្រើប្រាស់​វា​បានល្អ​
- គ្រាប់ពូជ​ស្ថិតក្នុង​ដំណេក​គ្រាប់​ហើយ​មាន​ដំណុះ​តិចជាង ២០%​រក្សាទុក ៣-៦ ខែ​ហើយ​ធ្វើតេស្ត បើ​ដុះ​ល្អ​អាច​ដាំ​វា​បាន ។​
- ដំណុះ​គ្រាប់​តិចជាង​២០% គុណភាព​គ្រាប់​អន់​មិនត្រូវ​ប្រើប្រាស់​វា​ឡើយ ។​

​ពពួក​ឃា​ស​ជាតិ​
- គ្រាប់​មានគុណ​ភាពល្អ កំរិត​ដំណុះ​ច្រើនជាង ៤០%​ការដាំ​មានការ​ដុះ​លូតលាស់​ល្អ​
- កំរិត​ដំណុះ​គ្រាប់​ច្រើនជាង ៤០% តែ​វា​មាន​សំបក​គ្រាប់​ក្រាស់ រឹង ត្រូវ​ដាស់​ដំណេក​គ្រាប់​
- ដំណុះ​គ្រាប់​តិចជាង ៤០% ពិនិត្យឃើញ​គុណភាព​គ្រាប់​អន់​មិនអាច​ប្រើ​បាន​

បច្ចេក​ទេ​ដ​ដាំ​ដំណាំ​ចំណី​សត្វ​

​ការដាំ​ដំណាំ​ចំណី​សត្វ គេ​អាច​អនុវត្តបាន​តាមច្រើន​វិធី ដាំ​ដោយ​គ្រាប់ ដាំ​ដោយ​កូន ឬ​បំបែក​ដើម​ដាំ​ដោយ ប្រើ​ដើម​ផ្ទាល់ ឬ​ដើម​បណ្ដុះ ។ ការប្រើ​វិធី​ណាមួយ​បាន ត្រូវ​ស្គាល់​អំពី​កំរិត​លូតលាស់ និង​ទំរង់​ដើម​របស់​វា ផងដែរ ។​

១-​ការដាំ​ប្រភេទ​ស្មៅ និង​លេ​ហ្គី​ម​មាន​គ្រាប់​តូច និង​មធ្យម​
​ប្រភេទ​ស្មៅ និង​លេ​ហ្គី​ម​ដែលមាន​គ្រាប់​តូច និង​មធ្យម​រួមមាន ហ្គា​ម​បា ម៉ា​រាន់​ឌូ បា​ស៊ី​លី​ស ហ្គី​ន​នេ រូ​ស៊ី​ក្រាស ប៉ា​រ៉ា​ក្រាស ស្ពាយ​ឡូ ១៨៤ និង​ឌី​ស​មិន​ធ​ស​ជាដើម ។​

​ក្រុម​ស្មៅ​នេះ​មាន​បរិមាណ​គ្រាប់​មធ្យម​ពី ១០០-២២០០​គ្រាប់​/​ក្រាម បើ​ធៀប​ដំណាំ​ដទៃ ។ ការដាំ​ឲ្យ​មានការ​លូតលាស់​ល្អ​លុះត្រាតែ​យើង​រៀបចំ​ដូចខាងក្រោម​៖
- រៀបចំ​ដី​ហ្មត់​ល្អ និង​សំអាត​ស្មៅ​សង្រៃ​មុន​ដាំ​
- កប់​គ្រាប់​ជំរៅ ១.៥-​សម ហើយ​បង្ហាត់​ដី​សមល្មម ដើម្បី​ស្រូប​សំណើម​ពី​ដី​
- ដាំ​ចន្លោះ​ពី​៣៥-៤០​សម ងាយ​ក្នុងការ​សំ​អាច​ស្មៅ​ចង្រៃ​
- បើ​គ្រាប់​ល្អ​ត្រូវ​ប្រើ​គ្រាប់​៤-៥​ក្រ​/​ហិច​តា​
- បើ​ដាំ​សាប​ផ្ទាល់​លើដី ត្រូវ​គិតពី​ជំរៅ​នៃ​ការ​កប់​គ្រាប់​ឲ្យ​បានល្អ​

២-​ការដាំ​ពពួក​ទ្រី​លេ​ហ្គី​ម​ដោយ​ប្រើ​គ្រាប់​
​គេ​អាច​ដាំ​ពពួក​ទ្រី​លេ​ហ្គី​ម​ដូចជា ក​ន្ធំ​ថេត គ្លី​រី​ស៊ី​ដ្យា កា​លៀន​ដ្រា អង្គាដី សំរាប់​ជា​ចំណី​សត្វ​បាន​តាម ពីរ​របៀប​

​ក​/​ការដាំ​ដោយ​មិនបាច់​បណ្ដុះ​គ្រាប់​ជាមុន​
- ជីករណ្ដៅ​ដី​មាន​អង្កត់ផ្ចិត ១៥​សម ជំរៅ ២០​សម​
- ចន្លោះ​ជួរ​៣​ម ចន្លោះ​ដើម ៣-៣.៥​ម​
- លាយ​ជី​លាមក​សត្វ ឬ​ជី​កំ​ប៉ុ​ស្ត ២០% ដាក់​២-៣​រណ្ដៅ​
- បើ​គ្រាប់​ដាស់​ដំណេក​ហើយ​កប់​ក្នុង​រណ្ដៅ​២-៣​គ្រាប់​/​រណ្ដៅ​
- ជំរៅ​កប់​គ្រាប់ ២.៥-៣​សម ហើយ​បង្ហាប់ដី​សមល្មម​
- ចារ​ចំណា​ជុំវិញ​រណ្ដៅ​កំពស់ ៣០-៥០​សម​
​ក្រោយ​ដាំ ១០-១៥​ថ្ងៃ​ត្រូវ​ថែរក្សា រហូតដល់​វា​កំពស់ ២​ម៉ែត្រ ។​

​ខ​/​បច្ចេកទេស​បណ្ដុះ​កួន​ទ្រី​លេ​ហ្គី​ម​
+ ការបណ្ដុះ​ដោយ​ដាក់​ថង់​
- លាយ​ច្របល់​ដី ៦០% កំ​ប៉ុ​ស្ត ១៥% អង្កា​មចាស់ៗ ឬ​អាចម៍រណា ១៥% លាមក​គោ​ស្ងួត ១០%
- ច្រក​ថង់​បណ្ដុះ​រួច​ដាក់​គ្រាប់ ១-២ គ្រាប់​ដោយ​កប់​ជំរៅ ២-៣​សម​
- ស្រោច​ទឹក​អោយបាន​សំណើម ១០០% រៀបចំ​ទុកអោយ​ល្អ​នៅ​កន្លែង​បណ្ដុះ​
- ថែទាំ​ស្រោច​ទឹក និង​តាមដាន​ដំណុះ​ជាប្រចាំ​
​គេ​ដក​កូន​មក​ដាំ​ពេល​មាន​អាយុ ២-៣​ខែ ឬ​អាច​លើស​នេះ​បើ​ឃើញថា​កំពស់ និង​ការ​ដុះ​លូតលាស់​មាន លក្ខណៈ​មិន​ពេញលេញ ។​

+ ការបណ្ដុះ​គ្រាប់​ដោយ​ថ្នាល​បណ្ដុះ​
​ការបណ្ដុះ​គ្រាប់ពូជ​ពពួក​ទ្រី​លេ​ហ្គី​ម​សំរាប់​យក​កូន​ដាំ​បន្ត​ជាការ​ល្អ ។ ចាប់ពី​បណ្ដុះ​រហូត​ដក​ទៅ​ដាំ មាន​រយៈពេល ៣-៤​ខែ ដូចនេះ​ការបណ្ដុះ​ត្រូវធ្វើ​មុន​រដូវវស្សា ៣-៤​ខែ ទើប​ទាន់ពេល ។​

+ ការងារ​ដែល​យើង​ត្រូវអនុវត្ត​ក្នុងពេល​បណ្ដុះ​កូន​មាន​
- ជ្រើស​កន្លែង​បណ្ដុះ​សមស្រប (​មាន​ពន្លឺ ងាយ​ថែរក្សា ដី​មិន​លិច​ទឹក​......)
- កាប់ ភ្ជួរ​ហាល​ដី ៥-១០​ថ្ងៃ​មុនពេល​រៀបចំ​រង​
- រៀបចំ​ជា​ថ្នាល មាន​ជំរៅ ៥០​សម លាយ​ជា​ល្បាយ​ដី ៥០% អាចម៍រណា ឬ​អង្កាម ១០% កំ​ប៉ុ​ស្ត ១៥% ខ្សាច់ ១០% លាមក​គោ ក្របី ១០% ជ្រុំ​ឲ្យ​សប់​ល្អ ហើយ​ផ្នែក​បាត​រង​ទ្រាប់​ចំបើង​ពុកៗ ។​
- ប្រើ​គ្រាប់​៣០០-៤០០​គ្រាប់​/១​ម៉ែត្រ​ការេ ។​

គ​/​របៀប​ដាំ​កូន​ពពួក​ទ្រី​លេ​ហ្គី​ម​ជា​ចំណី​សត្វ​
​ការដាំ​ពពួក​ទ្រី​លេ​ហ្គី​ម​យក​ស្លឹក​ធ្វើជា​ចំណី​សត្វ​មាន​គំរូ​ដូចខាងក្រោម​៖
- ដាំ​ជុំវិញ​ប្លង់​ផ្ទះ ចំការ ឬ​ដាំ​ជា​ចំការ​
- សំអាត​ស្មៅ និង​ជីករណ្ដៅ​អង្កត់ផ្ចិត​១០-១៥​ស​.​ម ជំរៅ ២០-៣០​ស​.​ម​
- ដាក់​ជី​កំ​ប៉ុ​ស្ត ឬ​ជី​លាមក​សត្វ​ក្នុង​បាត​រណ្ដៅ​ប្រហែល​១/៣​នៃ​ដី​ដែល​លប់​
- រៀបចំ​ចន្លោះ​ជួរ ៣​ម៉ែត្រ ចន្លោះ​ដើម ៣​ម​
- ដាំ​កុំ​ឲ្យ​ឬ​សរប​ស់វា​បត់ ហើយ​បង្ហាប់ដី​ឲ្យ​ណែន​
- បើ​ក្រោយ​ដាំ​គ្មាន​ភ្លៀង​ត្រូវ​ស្រោច​ទឹក ៨-១០​ថ្ងៃ​
- គ្រប​គល់​ដើម្បី​រក្សា​សំណើម​

៣-​ការ​បំបែក​ស្មៅ​ដើម្បី​ដាំ​
​ការដាំ​ស្មៅ​យក​បំបែក​ដើម​គេ​អនុវត្ត​នៅ​ការងារ​មួយចំនួន​ដូចជា​
- សំអាត​ស្មៅ​ចង្រៃ រាស់​បំបែក​អាចម៍បំណាស់​អោយ​ល្មម​ស្ទូង​
- បំបែក​ស្មៅ និង​ដាំ​នៅ​រដូវភ្លៀង​ធ្លាក់​គ្រប់គ្រាន់​
- បំបែក​កូន​ស្មៅ​មាន​អាយុ​ពី ៥០-៦០​ថ្ងៃ​ទើប​ល្អ​
- បន្ទាប់ពី​ដក​បំបែក​ត្រូវ​កាត់​ស្លឹក​២/៣​ចេញ​ដើម្បី​ដើម​ងាយ​លូតលាស់​
- បើ​ដាំ​កន្លែង​ឆ្ងាយ​ត្រូវ​រុំ​ដោយ​ប្រើ​ក្រដាស​ផ្សើម​ទឹក រួច​ច្រក​ក្នុង​ស្បោង​ប្លា​ស្ទិ​ច​បិទ​ជិត និង​ស​សេរ​ផ្លាក​បញ្ជាក់ ពី​ឈ្មោះ​ពូជ ថ្ងៃខែ​ផ្ញើរ ។​
- ដាំ​ទុកចន្លោះ​ជួរ ៤០​សម ចន្លោះ​គុម្ព ២០​ស​.​ម
- ដាំ​មិនត្រូវ​កប់​វា​ឲ្យ​ជ្រៅ​ពេក​ទេ តែ​ត្រូវ​បង្ហាប់ដី​ឲ្យ​ណែន​ល្អ​
- គល់​ស្មៅ​ដែល​ដក​បំបែក​ត្រូវ​វិច​ខ្ចប់​ឲ្យ​ល្អ និង​មិន​ឲ្យ​ហួស​រយៈពេល ៥​ថ្ងៃ​

៤-​ការដាំ​ពួក​ទ្រី​លេ​ហ្គី​ម និង​ស្មៅ​ដោយ​ដើម​
ក​/ ពពួក​ស្មៅ​នេ​ពារ​
- កាត់​ដើម​ប្រវែង ៣០-៣៥​ស​.​ម ធ្វើយ៉ាងណា​អោយ​វា​ជាប់​៣​ថ្នាំង​
- រៀបចំ​ដី និង​ធ្វើ​រណ្ដៅ មាន​អង្កត់ផ្ចិត ១.៥​សម​, ជំរៅ​២០​សម​
- ចន្លោះ​ជួរ ៧០​សម និង​ចន្លោះ​គុម្ព ៤០​សម​
- លាយ​ជី​កំ​ប៉ុ​ស្ត ឬ​ជី​លាមក​សត្វ ១/៣ នៃ​បរិមាណ​ដី​ក្នុង​រណ្ដៅ​
- ដាក់​ដើម​ស្មៅ​ដែល​កាត់ ផ្ដេក​ក្នុង​ទំរេត​មុំ ៤៥០ លប់​ដី និង​បង្ហាប់ដី​វី​ញ​
- ការ​កប់​ត្រូវ​ទុក​ថ្នាំង ១-២​ចេញ​ក្រៅ ដើម្បី​ជា​ចំណុច​ដំណុះ​
- ស្រោច​ទឹក និង​បន្ត​ស្រោច​រហូត​ដុះ​ពន្លក​បើ​គ្មាន​ភ្លៀង​

​បើ​ភ្លៀង​គ្រប់គ្រាន់​ស្មៅ​អាច​ប្រមូល​ផល​ពី ៤៥-៦០ ថ្ងៃ​ពិសេស​វា​បែក​គុម្ព​ធំ និង​មានកូន​ពី ១៥-២០​ដើម ។ វា​មាន​គុណភាព​ខ្ពស់ ដើម​មាន​រស់ជាតិ​ផ្អែម​ស្រាល​នាំ​ឲ្យ​សត្វ​ចូលចិត្ត​ស៊ី ។​

​ខ​/ ពពួក​ទ្រី​លេ​ហ្គី​ម​
​ជាធម្មតា​ដំណាំ​ចំណី​សត្វ​ប្រភេទ​នេះ​មុនពេល​ដាំ​គេ​ច្រើន​ដំណើរការ​ផ្សាំ ដើម​វា​ជាមុន​ដើម្បី​ឲ្យ​វា​ដុះ​ពន្លក​ខ្នែង​ពី ១០-១៥ ស​.​ម ទើប​គេ​យក​វា​ទៅ​ដាំ​ហើយ​ដំណើរការ​ដុះ​លូតលាស់​បានល្អ​របៀប​អនុវត្ត​
- ជ្រើសរើស​មែក​វា​ដែលមាន​អាយុ​៦-៩​ខែ ដែលមាន​ភ្នែក​ល្អ​
- កាត់​មែក​វា​ជា​កង់ៗ ប្រវែង ២០-២៥​ស​.​ម ផ្សាំ​ក្នុង​ស្បោង​បណ្ដុះ​សាក ១៥-២០​ថ្ងៃ​
- រៀបចំ​រណ្ដៅ​មាន​ជំរៅ ១៥​សម ហើយ​ច្របល់​អាចម៍ដី​ជាមួយ​លាមក​គោ ឬ​ជីកំប៉ុស​ដាក់​ក្នុង​រណ្ដៅ​
- ដាក់​កូន​ចំណាំ​ចំណី​សត្វ​ចូល​ដោយ​កាត់​យក​ថង់​ប្លា​ស្ទិ​ច​ចេញ ហើយ​ដាក់​វា​ចូលក្នុង​ជា​ទំរង់​ឈរ​ត្រង់​
- បង្ហាប់ដី​អោយ​ហាប់​ល្មម ស្រោច​ទឹក​អោយ​ជោគ​ល្អ​រយៈពេល ៤-៥​ថ្ងៃ​បន្ទាប់ពី​ដាំ ។​
- ជាការ​ល្អ​យក​ចំបើង ឬ​សំរាប់​ចាស់ៗ​គ្រប​គល់​របស់​វា​ដើម្បី​រក្សា​សំណើម​ល្អ​
- ចន្លោះ​ជួរ ២-៣​ម ចន្លោះ​ដើម ២-២.៥​ម ។​

​គ្រប់គ្រង និង​ការថែរក្សា​ដំណាំ​ចំណី​សត្វ​

១. ការគ្រប់គ្រង​
​គោលបំណង​សំខាន់ ដែល​យើង​ចាំបាច់​ត្រូវតែមាន​ការគ្រប់គ្រង​ដំណាំ​ចំណី​សត្វ​នោះ​គឺ​
- កំណត់​ឲ្យ​បានការ​លូតលាស់ និង​ផលិតភាព​ដំណាំ​ចំណី​សត្វ​
- គ្រប់គ្រង​ឲ្យ​បាន​តាម​តំរូវការ ដើម្បី​ធានា​នូវ​ដំណាំ​ចំណី​សត្វ​គ្រប់គ្រាន់​
- ប្រើប្រាស់​អោយអស់​លទ្ធភាព នូវ​អាហារ​រូប​ត្ថ​ម្ភ​សត្វ​
- សិក្សា​អំពី​ទំនាក់ទំនង​រវាង ដំណាំ​ចំណី​សត្វ ទៅនឹង​បរិ​ដ្ឋា​ន​ក្នុង​តំបន់​ដាំ​ដុះ​

​ការងារ​សំខាន់ៗ​ក្នុងការ​គ្រប់គ្រង​មាន​
- តាមរយៈ​ការ​កាត់​ដំណាំ​ចំណី​សត្វ​
- តាមរយៈ​ការផ្ដល់​ត្រលប់​វិញ​នូវ​ជីវជាតិ​ដី​ដល់​ចំការ​ដំណាំ​ចំណី​សត្វ​
- តាមរយៈ​ការថែទាំ​ចំការ​ដំណាំ​ចំណី​សត្វ​

​ក​/ ការគ្រប់គ្រង​តាមរយៈ​ការ​កាត់​ដំណាំ​ចំណី​សត្វ​

- ជាទូទៅ​ពពួក​ស្មៅ និង​លេ​ហ្គី​ម​ខ្នាតតូច ត្រូវ​កាត់​នៅ​ចុងរដូវ​វស្សា​
- រដូវប្រាំង​ត្រូវ​កាត់​ស្មៅ​ថយចុះ​ជាង​រដូវវស្សា​
- ចំពោះ​ពពួក​ទ្រី​លេ​ហ្គី​ម ត្រូវ​កាត់​នឹង​កាំបិត​មុត​
​លទ្ធផល​អាច​ប្រែប្រួល​អាស្រ័យ​លើ​ស្ថានភាព ទីកន្លែង និង​ការថែទាំ ។​

​បំរែបំរួល​បរិមាណ និង​គុណភាព​ដំណាំ​ចំណី​សត្វ​

​ខ​/ ការគ្រប់គ្រង​ដោយ​ការ​ផ្ដល់នូវ​ជីជាតិ​ដី​
​ជាធម្មតា​រៀងរាល់ឆ្នាំ ពិសេស​ចំការ​ស្មៅ​តែងតែ​បាត់បង់​សារធាតុ​ខនិជ​ដូចជា (N P K) ដូចនេះ​បើ​យើង​ពុំមាន ការគ្រប់គ្រង​ជីជាតិ​ដី​អោយបាន​ត្រឹមត្រូវ​ទេនោះ ចំការ​ដំណាំ​ចំណី​សត្វ និង​មានការ​អន់ថយ​ទាំង​បរិមាណ និង​គុណភាព ។​

​បញ្ហា​ដែល​ជួបប្រទះ​ពី​ការខ្វះ​ជីជាតិ​ដី​នៅក្នុង​ឆ្នាំ​ទី​២ និង​ទី​៣​បន្ទាប់ពី​ដំណាំ​នោះ​មាន​
- កំរិត​លូតលាស់​ដំណាំ​ចំណី​សត្វ​យឺត​បើ​ប្រៀបធៀប និង​ឆ្នាំ​ដំបូង​
- ដើម​ស្មៅ​ធំ រឹង ស្លឹក​តូច ថយចុះ​កំពស់​
- ស្លឹក​ភាគច្រើន​ប្រែ​ពណ៌ ពី​បៃតង ទៅ​លឿង​ស្រាល​ដែល​បង្ហាញ​ច្បាស់​នៅ​រដូវប្រាំង​
- ស្ថានភាព​ដី​រឹង ហាប់ និង​មាន​ពណ៌​ពី​ស្រឡេត​ខុសធម្មតា​
​ប្រការ​ដែល​ល្អ​ដើម្បី​កែប្រែ​ដី​នោះ យើង​ត្រូវ​ប្រើ​ជី​កំ​ប៉ុ​ស្ត ជី​លាមក​សត្វ ជីធម្មជាតិ​រាល់​ឆ្នាំ ។​

​ប្រការ​បាត់បង់​ជីជាតិ​ដី​ខ្ពស់​ពេក ចាំបាច់​ប្រើ​ជីគីមី​តាម​លក្ខណៈ​បច្ចេកទេស​ដូចជា​

​បើ​យើង​ពិនិត្យ​តួលេខ​នៅក្នុង​តារាង ឃើញថា​    ​កំរិត​នៃ​ការផ្ដល់​ជី​ខ្ពស់​តែ​ការងារ​នេះ​គេ​ប្រើ​ចំពោះ ប្រភេទ​ដី​ដែល​បាត់បង់​ជីជាតិ​ខ្លាំង ។​

គ​/​ការថែទាំ​ដំណាំ​ចំណី​សត្វ​    
- ជំ​រះ​ស្មៅ​ចង្រៃ​ពេល​វា​មាន​អាយុ ១៥​ថ្ងៃ​
- ដាក់​ជីគីមី ឬ​ជីគីមី​ក្នុង​កំរិត​ទាប​បំផុត​នៅ​ថ្ងៃ​ដែល​ជំ​រះ​ជើង​ដើម្បី​ស្ទុះ​ផុតពី​ស្មៅ​ព្រៃ​
- ត្រូវ​ស្រោច​ទឹក​បើ​អាកាសធាតុ​រាំងស្ងួត​ខ្លាំង​
- ការពារ​កុំអោយ​មានការ​បំផ្លាញ​ពី​កត្តាចង្រៃ​ផ្សេងៗ​
- ផ្ដល់​មកវិញ​នូវ​ជីជាតិ​ដី​

​ចំណុច​សំខាន់ៗ​គួរ​ចាំ​
- ប្រើប្រាស់​គ្រាប់ពូជ​ត្រូវ​ដឹង​ពី​អាយុកាល​កំណត់​របស់​វា​
- ធ្វើការ​ដាស់​ដំណេក​ចំពោះ​គ្រាប់ពូជ​ដែល​ថ្មី និង​មាន​សំបក​ក្រាស់​
- គ្រាប់ពូជ​ដែល​ស្រុះ​ហើយ ត្រូវ​សំដិល​វា​ដោយ​លំហរ​ខ្យល់​
- មុន​ប្រើប្រាស់​គ្រាប់ពូជ​ត្រូវធ្វើ​តេស្ត​សាកល្បង​ដំណុះ​ជាមុន​
- ដំណាំ​ចំណី​សត្វ ត្រូវ​ផ្ដល់​ដល់​សត្វ តាម​កំណ​ត់នៃ​ការ​កាត់​
- ត្រូវដាក់​ជី​ដល់​ចំការ​ដំណាំ​ចំណី​សត្វ​
- ចុងរដូវ​វស្សា​ចាំបាច់​ត្រូវ​កាត់​ស្មៅ ជៀសវាង​ខូចខាត​នៅ​រដូវប្រាំង​
- របង​ការពារ​ដំណាំ​ចំណី​សត្វ​ជា​វិធានការណ៍​ទប់ស្កាត់​ការបំផ្លាញ​ដ៍​ល្អ​បំផុត ៕ ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ