Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

អ្នក​កោះដាច់ ដាំ​ត្រាវស្លា​១​ហិកតា បាន​ផល​ប្រមាណ​៣​តោន​ ​

​ដោយ ៖វិបុល ថ្ងៃទី 10 ឧសភា 2017 ម៉ោង 01:52:PM

(​ភ្នំពេញ​) ៖ ត្រាវ​អាច​ចម្អិន​ជា​បង្អែម និង​ប្រើ​សម្រាប់​ស្ល​ផងដែរ ហើយ​ត្រាវ​អាច​ទទួល​ទិន្នផល​ខ្ពស់​ដោយ​គ្រាន់តែ​កសិករ​យើង​ត្រូវ​ដាំ​ដុះ ដោយមាន​ការថែទាំ​បានល្អ​។​
​    ​


​អ្នកស្រី យឹម ឃឿន កសិករ​ក្នុង​សង្កាត់ កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​ត្រាវ​គ្រួសារ​គាត់​ដាំ​​ក្នុង​មួយ​ហិកតា ទទួលផល​បាន​ប្រមាណ​៣​តោន ឬ​អាច​លើស​នឹង​ទៅទៀត បើ​យើង​ជ្រើសរើស​ដី​ត្រូវ និង​ធ្វើ​ការថែទាំ​បានល្អ​។ អ្នកស្រី​បន្តថា ត្រាវ​មាន​ពីរ​ប្រភេទ​គឺ ពូជ “​ត្រាវស្លា​” ដែល​កំពុង​ដាំ​ដុះ​សព្វថ្ងៃ និង​ពូជ “​ត្រាវ​រ៉ង​”​តែ​កសិករ​យើង​បាន​បោះបង់​​ចោល​ហើយ​ពូជ​នេះ ដោយសារ​ពូជ​ត្រាវ​នេះ​តូចៗ លក់​ពុំបាន​ថ្លៃ​។​
​    ​
​អ្នកស្រី​បាន​រៀបរាប់ថា ការដាំ​ពូជ “​ត្រាវស្លា​” ត្រូវ​ប្រើ​ពេលវេលា​យូរ​បន្តិច រយៈពេល​៥​ខែ​ឡើង ទើប​អាច​ប្រមូល​ផល បាន​មានន័យថា ក្នុង​មួយឆ្នាំ​ដាំ​បានតែ​ម្តង​ប៉ុណ្ណោះ​។ ក្នុង​១​ហិកតា​យើង​ប្រើ​ពូជ​ត្រាវ​ចំនួន​៣​ពាន់​កូន ហើយ​ទទួលផល​មកវិញ បើ​ជ្រើសរើស​យកតែ​មើម​ធំៗ អាច​បាន​ជាង​១​តោន ហើយ​សរុប​ទាំង​មើម​តូចៗ​ផង អាចឈាន​បាន​៣​តោន​ដែរ​។ ត្រាវ​ត្រូវបាន​ដាំ​តាម​បាត​បឹង​ឬ​ដី​តំបន់​សើម​​ដែល​ធ្វើ​ឲ្យ​វា​ងាយ​លូតលាស់ បាន​ឆាប់រហ័ស​បំផុត​។​
​    ​
​អ្នកស្រី​បាន​បន្ថែមថា ម្យ៉ាងទៀត​នៅលើ​ទីផ្សារ​ត្រាវ មាន​ថ្លៃ​ខ្ពស់ កាលពី​ឆ្នាំ​កន្លង​ទៅបាន​ថ្លៃ ៦០០០​រៀល​ក្នុង​១​គីឡូក្រាម ក៏ប៉ុន្តែ​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ធ្លាក់​ថ្លៃ​ត្រឹម​៣០០០​រៀល​ប៉ុណ្ណោះ​។ បើ​ប្រៀបធៀប​ទៅនឹង​ការធ្វើ​ស្រែ ទិន្នផល​ត្រាវ​អាច​ប្រមូលបាន​ផល​ច្រើនជាង​ស្រូវ រួមទាំង​តម្លៃ​លក់​ចេញ​ក៏បាន​ថ្លៃ​ជាង​ស្រូវ ហើយ​ប្រើ​ពេលវេលា​ក៏​ឆាប់​ជាង​ស្រូវ​ផងដែរ​៕



ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ