Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

បច្ចេកទេស​ចិញ្ចឹម​កំ​ពិស​ក្នុង​លូ​ជួយ​បង្កើន​ប្រាក់ចំណូល​បាន​ស្រួល​

​ដោយ ៖សម្បត្តិ​កញ្ញា​ ថ្ងៃទី 15 ធ្នូ 2016 ម៉ោង 08:35:AM

(​ភ្នំពេញ​)៖ ការចិញ្ចឹម​កំ​ពិស​ក្នុង​លូ គឺជា​វិធី​ងាយៗ​មិនចាំបាច់​មាន​ដី​ធំ​នោះទេ ពេល​ផលិត​បាន​មិន​ខ្វះ​អ្នកទិញ ហើយ​តម្លៃ​ទីផ្សារ​ក៏​កាន់​​តែ​ខ្ពស់​គួរសម​ផងដែរ ដោយ​ឲ្យ​ផល​ក្នុង​រយៈពេល​៤​ខែ  ។​

​ការចិញ្ចឹម​កំ​ពិស ជា​ផ្នែក​មួយ​ជួយ​ដល់​បងប្អូន​កសិករ​ដើម្បី​បង្កើន​ប្រាក់ចំណូល ដែល​មិន​ត្រូវការ​ទីកន្លែង​ធំ​ទូលាយ​ក៏​អាច​ចិញ្ចឹម​បានដែរ ។

- ការរៀបចំ​កន្លែង​ចិញ្ចឹមៈ គេ​ត្រូវ​ការរៀបចំ​លូ​ដែលមាន​មុខកាត់​១​ម៉ែត្រ យក​លូ​ចាស់ៗ​ដែល​ប្រើ​រួច​ព្រោះ​វា​សាប​ជាតិ​ស៊ីម៉ង់ត៍ ។ ប្រសិន​​បើ​លូ​ថ្មី​ត្រូវការ​ត្រាំ​ទឹក​ចោល​រយៈពេល​១០​ថ្ងៃ​សិន រួច​គេ​ចាក់​ស៊ីម៉ង់​ត៏​នៅ​ផ្នែក​បាត​លូ​កុំ​ឲ្យ​ជ្រាប​ទឹក ។
          
​គេ​អាចធ្វើ​ទីកន្លែង​ដាក់លូ​ដែលមាន​ម្លប់​ខ្លះ មិនត្រូវ​ឲ្យ​ចំ​ថ្ងៃ​ខ្លាំងពេក ។ គេ​ត្រូវ​ចាក់ទឹក​បញ្ចូល​ក្នុង​លូ​កម្ពស់​៤​តឹក ដោយ​ត្រូវដាក់​ដាំ​ចក​ ឬ​កំប្លោក​មួយចំនួន​នៅលើ​ទឹក ដើម្បី​ជា​ជម្រក និង​បង្កើត​អុកស៊ីសែន រួច​ទុក​វា​ចោល​រយៈពេល​ប្រមាណ​១០​ថ្ងៃ   ។​
         
​បន្ទាប់មក​គេ​យក​មេ​កំ​ពិស​ដែលមាន​ពង​ស្រាប់​ប្រមាណ​១០​ក្បាល ឬ​មិនទាន់មាន​ពង​ក៏បាន និង​ឈ្មោល​ប្រមាណ​៥​ក្បាល​ក្នុង​មួយ​លូ​ (​អាច​ទិញយក​មកពី​ទីផ្សារ​) ។ ការកត់សម្គាល់​គឺ​កំ​ពិស​ឈ្មោល​មាន​មាឌតូច​ជាង​កំ​ពិ​សញី​និង​មិនមាន​សំបុក​ពង​នៅ​ពោះ​វា​ទេ  ។     
     ​
​ការផ្តល់​ចំណី​របស់​កំ​ពិសៈ  គេ​ស្ងោរ​ពង​ទា​ចំនួន​២​គ្រាប់ យកតែ​ស្នូល​ក្រហម ដោយ​បំបែក​វា​ជា​ដុំៗ​ហើយ​យក​ដាក់​ក្នុង​លូ​ជា​៣​កន្លែង ។ ​ការផ្តល់​ចំណី​កំ​ពិស​មាន​ចំនួន​២​ទៅ​៣​ដង​ក្នុង​មួយថ្ងៃ ។ គេ​អាច​ប្រើ​ចំណី​បន្ថែម​ខ្លះៗ​ដូចជា​កាកសំណល់​ត្រី​សាច់​ផ្សេងៗ​ជាដើម  ។​
          
-​បច្ចេកទេស​ដែល​អាចជួយ​ឲ្យ​កំ​ពិស​ឆាប់​ពងៈ គេ​ត្រូវ​ការដាក់​ឧបករណ៍​បាញ់​ខ្យល់​ទឹក​ចូលក្នុង​លូ ដើម្បី​ធ្វើ​ឲ្យ​ទឹក​វិល​ចុះឡើង​រយៈពេល​​ប្រមាណ​ពី​១០-២០​នាទី​ក្នុង​១​ថ្ងៃ  ។ ព្រោះ​កំ​ពិស​វា​ចូលចិត្ត​ទឹក​ហូរ ដើម្បី​ជួយ​ធ្វើ​ឲ្យ​វា​ឆាប់​កកើត​ពង  ។​
           
​គេ​ត្រូវ​ការប្តូរ​ទឹក​ក្នុង​លូ​រៀងរាល់​២​អាទិត្យ​ម្តង ដើម្បី​ឲ្យ​កំ​ពិស​ឆាប់​ធំធាត់  ។ គេ​ក៏​ត្រូវការ​សារធាតុ​ទឹក​អ៊ី​អឹម​(EM )១​ស្លា​ព្រា​បាយ​ នឹង​ស្ករ​រងូ​១​ស្លា​ព្រា​បាយ​ផងដែរ ដោយ​លាយ​ជាមួយ​ទឹក​១​លីត្រ នឹងត្រូវ​រក្សា​វា​នៅ​កន្លែង​ម្លប់​ចំនួន​១​អាទិត្យ​ជាមុនសិន  ។ បន្ទាប់មក គេ​ចាក់ទឹក​ដែល​បាន​លាយ​ហើយ​នេះ​ចំនួន​កន្លះ​លីត្រ​ចូលក្នុង​លូ ។ ទឹក​អ៊ី​អឹម​នេះ វា​អាចជួយ​សម្លាប់​មេរោគ​ថែមទាំង​ជួយ​ធ្វើ​ឲ្យ​កំ​ពិស​​ឆាប់​ធំធាត់​លឿន​ទៀតផង  ។​
         
​រយៈពេល​ផ្តល់​ផលៈ  កំ​ពិស​ត្រូវការ​រយៈពេល​ប្រមាណ​១​ខែ​ជាង​ទៅ​២​ខែ សម្រាប់​ការ​ធំ​ពេញវ័យ  ។ ហើយ​វា​ត្រូវការ​រយៈពេល​ប្រមាណ​៤​ខែ​ ទើប​អាច​ប្រមូល​ផល​បាន    ៕

អត្ថបទ​របស់លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន


បច្ចេកទេស​ចិញ្ចឹម​កំ​ពិស​ក្នុង​លូ​ជួយ​បង្កើន​ប្រាក់ចំណូល​បាន​ស្រួល​

បច្ចេកទេស​ចិញ្ចឹម​កំ​ពិស​ក្នុង​លូ​ជួយ​បង្កើន​ប្រាក់ចំណូល​បាន​ស្រួល​

បច្ចេកទេស​ចិញ្ចឹម​កំ​ពិស​ក្នុង​លូ​ជួយ​បង្កើន​ប្រាក់ចំណូល​បាន​ស្រួល​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Cli1

Ng

Announce-21(1)

Derongshop

Ptc13

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Love_large

ទុក្ខ​ស្រី ប្ដី​កាន់​លុយ​

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:52:AM

Boktes

បុកកន្ទុយហេះ

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:20:AM