Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

ថ្នាំ​កម្ចាត់​សត្វល្អិត​ចង្រៃ​លើ​ដំណាំ​ផ្សំ​ពី​រុក្ខជាតិ​

​ដោយ ៖ ថ្ងៃទី 21 មេសា 2017 ម៉ោង 04:37:PM

​រុក្ខជាតិ​ដែល​អាច​យកមកប្រើ​ធ្វើជា​ថ្នាំ​កម្ចាត់​សមាសភាព​ចង្រៃ​លើ​ដំណាំ ជាទូទៅ​អាច​រកបាន​នៅ ក្នុង​សួន​ដំណាំ​ក្បែរ​ផ្ទះ ឬ​នៅ​ក្នុងភូមិ ។ ចំពោះ​រុក្ខជាតិ​មួយចំនួនទៀត អាច​រកបាន​នៅតាម​តំបន់​ព្រៃ ។ ដំណាំ​ដែល​ប្រើ​ជា​អាហារ​សម្រាប់​មនុស្ស ខ្លះ​ក៏​អាច​ប្រើ​ធ្វើជា​ថ្នាំ​កម្ចាត់​សមាសភាព​ចង្រៃ​លើ ដំណាំ​បានដែរ ។ រុក្ខជាតិ​ដែល​អាច​យកមកប្រើ​ប្រាស់​បាន​ត្រូវមាន​លក្ខណៈ​មួយចំនួន​ដូចជា​: ល្វីង ចត់ ឆួល ក្រពុល ហឺរ និង ពុល ។​
​ឧទាហរណ៍​
- ល្វីង : ស្ដៅ បណ្ដូល​ពេជ្រ​
- ពុល : គ្រាប់​ស្លែង សំបក​កន្ទួត​
- ហឹរ : ម្ទេស​
- ឆួល : ថ្នាំជក់ ខ្ទឹមបារាំង ខ្ទឹមស ម្រះព្រៅ និង​ពពួក​ជី​
- ក្រពុល : ល្ហុង ទៀប​... ។​ល​។​

១. ផ្នែក​នៃ​រុក្ខជាតិ​ដែល​ត្រូវយក​មកប្រើប្រាស់​
​ល​.​រ ឈ្មោះ​រុក្ខជាតិ​    ​    ​ផ្នែក​ដែល​ត្រូវយក​មកប្រើប្រាស់​
១. ថ្នាំជក់​    ​    ​    ​រុក្ខជាតិ​ទាំងមូល​
២. ស្ដៅ​    ​    ​    ​រុក្ខជាតិ​ទាំងមូល​
៣. ទ​ន្ទ្រា​ង​ខែត្រ​    ​    ​រុក្ខជាតិ​ទាំងមូល​
៤. ដើម​ស្លាក់​    ​    ​ស្លឹក ផ្កា​
៥. ម្ទេស​    ​    ​    ​ដើម ផ្លែ​
៦. រំដេង​    ​    ​    ​ក្ដៀង មើម​
៧. វល្លិ​មាស​    ​    ​រុក្ខជាតិ​ទាំងមូល​
៨. ស្លឹកគ្រៃ​    ​    ​    ​ដើម​
៩. ខ្ញី​    ​    ​    ​ក្ដៀង មើម
១០. ទៀប​    ​    ​    ​សំបក ស្លឹក គ្រាប់​
១១. ប៉ិគ​ក់​    ​    ​    ​គ្រាប់​
១២. ប្រេងខ្យល់​    ​    ​ស្លឹក​
១៣. ស្លែង​    ​    ​    ​គ្រាប់ សំបក ឫស​
១៤. ក្បៀស​    ​    ​    ​មើម ឫស​
១៥. ម្រះព្រៅ​    ​    ​រុក្ខជាតិ​ទាំងមូល​
១៦. ក្រូចសើច​    ​    ​ស្លឹក ផ្លែ​
១៧. អាកាស្យា​    ​    ​ស្លឹក​
១៨. ល្ហុងខ្វង​    ​    ​ជ័រ ស្លឹក ប្រេង​
១៩. បណ្ដូល​ពេជ្រ​    ​    ​រុក្ខជាតិ​ទាំងមូល​
២០. ក្ដួច​    ​    ​    ​មើម ស្លឹក​
២១. សង្កែ​    ​    ​    ​សំបក​ផ្លែ​
២២. សណ្ដែកខ្មោច​    ​    ​រុក្ខជាតិ​ទាំងមូល​
២៣. កន្ទួត​    ​    ​    ​ដើម ស្លឹក​
២៤. ជី​នាងវង​    ​    ​រុក្ខជាតិ​ទាំងមូល​
២៥. រមៀត​    ​    ​    ​ក្ដៀង មើម​
២៦. ល្ហុង​    ​    ​    ​រុក្ខជាតិ​ទាំងមូល​
២៧. ក្ដាតហោរ៉ា​    ​    ​មើម​ស្លឹក ឫស​
២៨. ស្វាយចន្ទី​    ​    ​សំបក ស្លឹក​
២៩. ស្លែងវល្លិ៍​    ​    ​រុក្ខជាតិ​ទាំងមូល​
៣០. ល្វា​    ​    ​    ​ឫស​
៣១. ត្នោត​    ​    ​    ​ស្លឹក​
៣២. វ​ល្លិ៍​កំបោរ​    ​    ​រុក្ខជាតិ​ទាំងមូល​
៣៣. ក្រសាំង​    ​    ​សំបក ស្លឹក​
៣៤. ត្រកួន​ទែ​ក​    ​    ​រុក្ខជាតិ​ទាំងមូល​
៣៥. ស្អំ​    ​    ​    ​រុក្ខជាតិ​ទាំងមូល​

​ស្ដៅ​
​ថ្នាំជក់​
​កន្ទួត​
​ក្បៀស​
​ល្ហុងខ្វង​
​ម្រះ​
​ម្រះព្រៅ​
​ក្រូចឆ្មារ​
​ប្រេងខ្យល់​
​រំដេង​
​សណ្ដែកខ្មោច​
​ស្លាក់​
​ស្លឹកគ្រៃ​
​ស្លែង​
​ទៀប​
​វល្លិ​មាស​
​ប៉ិគ​ក់​
​វល្លិ​បណ្ដូល​ពេជ្រ​
​អាកាស្យា​
​ចេក​
​ម្ទេស​
​ក្ដួច​
​ជី​នាងវង​
​រំដេង​

៣. របៀប​ផ្សំ និ​ប្រើប្រាស់​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​
៣.១ ថ្នាំជក់

​ក​.​ផ្នែក​ដែល​អាច​យកមក​ធ្វើជា​ថ្នាំ : ដើម ទង មែក ស្លឹក​
​ខ​. ប្រសិទ្ធិភាព : កម្ចាត់ បណ្ដេញ សត្វល្អិត កម្ចាត់​ផ្សិត​
​គ​. ប្រភេទ​សត្វល្អិត​ចង្រៃ​ដែល​អាច​កម្ចាត់​: ចៃ ដង្កូវ​ស៊ី​ស្លឹក​ស្ពៃ ដង្កូវមេអំបៅ ទាក​គូ​

៣.២ បទពិសោធន៍​របស់​ក​សិ​ករ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​
​ក​. គ្រឿងផ្សំ​:
- ថ្នាំជក់ (​រូបភាព ១០៩)​    ​    ​០,៥ គីឡូក្រាម​
- សំបក​ស្ដៅ (​រូបភាព ១០៨)​    ​១ គីឡូក្រាម​
- បណ្ដូលចេក (​រូបភាព ១២៧)​    ​១ គីឡូក្រាម​
- ស្លឹក ឬ​សំបក ដើម​ស្លាក់ (​រូបភាព ១១៩)​    ​២ គីឡូក្រាម​
- សំបក​ស្លាក់​ធំ​    ​    ​១ គីឡូក្រាម​
- លាមក​មាន់​    ​    ​០,៥ គីឡូក្រាម​
- ទឹកនោម​មនុស្ស​    ​    ​២ លីត្រ​
- ទឹក​    ​    ​    ​២០ លីត្រ​

ខ​. វិធី​ធ្វើ​:
​ដំបូង​ចាក់ទឹក ២០ លីត្រ ទៅក្នុង​ពាង បន្ទាប់មក​យក​គ្រឿងផ្សំ ដែល​បាន​ហាន់​តូចៗ មក​ដាក់​ក្នុង ពាងទឹក​នោះ ។ បន្ថែម​ទឹកនោម​មនុស្ស ២ លីត្រ ជា​រៀងរាល់ថ្ងៃ ហើយ​ត្រូវ​គ្របពាង​ឲ្យ​ជិត និង​ទុក នៅក្រោម​ម្លប់​ដើមឈើ ។ កូរទឹក​ថ្នាំ​នេះ​ជា​រៀងរាល់ថ្ងៃ​ទើប​ទទួលបាន​ជោគជ័យ ។ រយៈពេល ១៥​ថ្ងៃ​ក្រោយពី​ទឹក​ថ្នាំ​នោះ​ប្រែ​ពណ៌​លឿង​ទើប​យើង​អាច​យក​ប្រើ​បាន ។​

​គ​. វិធី​ប្រើ​:
​យក​ទឹក​ថ្នាំ​នោះមក​លាយ​ទឹក​តាម​សមាមាត្រ 0,5:10 ហើយ​ជាការ​ល្អ​ត្រូវ​បាញ់​នៅ​ម៉ោង ២ ទៅ​ម៉ោង ៣ រសៀល ។ មិនត្រូវ​ប្រមូល​ផល​មុនពេល ៧​ថ្ងៃ​ក្រោយពី​បាញ់ថ្នាំ​ឡើយ ។​

​ឃ​. ប្រភេទ​ដំណាំ​:
​ស្រូវ និង បន្លែ (​ត្រកួន ឪឡឹក ល្ហុង ព​ពាយ​ជ្រុង ត្រសក់ និង ល្ពៅ​) ។​

​ង​. ប្រសិទ្ធិភាព​:
​ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ប្រឆាំងនឹង ដង្កូវ​ស៊ី​ស្លឹក ដង្កូវ​កាត់​ដើម អណ្ដើកមាស ដង្កូវ​រុយ ចង្រិត និង មមាច​ខៀវ ។​

៣.៣ បទពិសោធន៍​របស់​ក​សិ​ករ​ស្រុក​ស្អាង ខេត្តកណ្ដាល​
​ក​. គ្រឿងផ្សំ​

- ម្ទេស (​រូបភាព ១២៨)​    ​    ​០,៥ គីឡូក្រាម​
- រំដេង (​រូបភាព ១១៧)​    ​    ​២ គីឡូក្រាម​
- ស្លឹក ឬ សំបក​ស្លាក់ (​រូបភាព ១១៩)​    ​៣ គីឡូក្រាម​
- វល្លិ​មាស (​រូបភាព ១២៣)​    ​២ គីឡូក្រាម​
- ទឹកនោម​    ​    ​    ​១០ លីត្រ​
- ទឹក​    ​    ​    ​២០ លីត្រ​

​ខ​. វិធី​ធ្វើ​:
​ហាន់​គ្រឿងផ្សំ​ទាំងអស់ រួចហើយ​ដាក់​ក្នុង​ពាង​ដែល​បាន​ចាក់ទឹក ២០​លីត្រ និង​ទឹកនោម​១០​លីត្រ ។ ទឹក​ថ្នា​នេះ​អាច​ប្រើ​បាន​បន្ទាប់ពី​ទុក​រយៈពេល ២ សប្ដាហ៍ ។​

​គ​. វិធី​ប្រើ​:
​យក​ទឹក​ថ្នាំ ១ ទៅ ២ លីត្រ លាយ​ជាមួយ​ទឹក ១៧ លីត្រ រួច​កូរ​ឲ្យ​សព្វ​ទើប​យកទៅ​បាញ់​លើ​ដំណាំ ។​

ឃ​. ប្រភេទ​ដំណាំ​: ស្ពៃក្ដោប ត្រប់ ឃ្លោក ឪឡឹក​... ។​
​ង​. ប្រសិទ្ធិភាព​:

​ថ្នាំពុល​ធម្មជាតិ​ប្រភេទ​នេះ​មាន​ឥទ្ធិពល​ប្រឆាំងនឹង​សត្វល្អិត​ទូទៅ ជាពិសេស​ទាក​គូ ។​

៣.៤ បទពិសោធន៍​របស់​ក​សិ​ករ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​
​ក​. គ្រឿងផ្សំ​:

- ថ្នាំជក់ (​រូបភាព ១០៩)​    ​    ​០,៣ គីឡូក្រាម​
- បណ្ដូលចេក (​រូបភាព ១២៧)​    ​២ គីឡូក្រាម​
- ស្លែងធំ (​រូបភាព ១២១)​    ​២ គីឡូក្រាម​
- ស្លឹកគ្រៃ (​រូបភាព ១២០)​    ​១ គីឡូក្រាម​
- ស្លឹក​ម្រះ (​រូបភាព ១១៣)​    ​៣ គីឡូក្រាម​
- ទឹកនោម មនុស្ស ឬ​សត្វ​    ​២ លីត្រ​

​ខ​. វិធី​ធ្វើ​:
​ហាន់​គ្រឿងផ្សំ​ខាងលើ​ឲ្យ​តូចៗ​មុនពេល​ដាក់ចូល​ពាង​ដែលមាន​ទឹកនោម ២ លីត្រ ។ បន្ទាប់មក បិទ​គម្រប​ទុក​នៅក្រោម​ម្លប់​ដើមឈើ ។ ត្រូវ​កូរទឹក​ថ្នាំ​នោះ ២ ដង​ក្នុង​មួយថ្ងៃ ពេលព្រឹក និង​ពេល ល្ងាច ។​

​គ​. វិធី​ប្រើ​:
យក​ទឹ​ថ្នាំ​នោះ​លាយ​ជាមួយ​ទឹក​តាម​សមាមាត្រ ១:១ មុនពេល​បាញ់​ទៅលើ​រុក្ខជាតិ ដែល​រង​ការបំផ្លាញ ។ ពេលវេលា​បាញ់ថ្នាំ​ដែលមាន​ប្រសិទ្ធិភាព គឺ​នៅពេល​រសៀល និង​ពេល​ល្ងាច ។​

​ឃ​. ប្រភេទ​ដំណាំ​: ស្រូវ ត្រសក់ ននោង ម្រេច ល្ពៅ និង ត្រាវ ។​

​ង​. ប្រសិទ្ធិភាព​:
​ថ្នាំ​ប្រភេទ​នេះ​មាន​ប្រសិទ្ធិភាព​ប្រឆាំងនឹង​សត្វល្អិត​លើ​ដំណាំ​ស្រូវ និង​បន្លែ​ដូចជា​: ជ្រឹង​ជញ្ជក់​ទឹកដោះ កន្ទុំរុយ កណ្ដូប និង​ប្រភេទ​ដង្កូវ​ផ្សេងទៀត​ដូចជា​: ដង្កូវ​កាត់​ដើម ដង្កូវ​យោលទោង ដង្កូវមេអំបៅ និង​អណ្ដើកមាស ។​

៣.៥ បទពិសោធន៍​របស់​ក​សិ​ករ​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​
​ក​. គ្រឿងផ្សំ​

- ម្ទេស (​រូបភាព ១២៨)​    ​    ​១ គីឡូក្រាម​
- ទៀប (​រូបភាព ១២២)​    ​    ​១ គីឡូក្រាម​
- គ្រាប​ប៉ិគ​ក់ (​រូបភាព ១២៤)​    ​១ គីឡូក្រាម​
- ទឹក​    ​    ​    ​២ លីត្រ​

​ខ​. វិធី​ធ្វើ​:
​ហាន់​គ្រឿងផ្សំ​ឲ្យ​តូច​រួចហើយ​ដាក់​ទៅក្នុង​ពាង​ដែល​បានដាក់​ទឹក ២ លីត្រ ចូល​រួច បន្ទាប់មក​បិទ ពាង​នោះ​ដាក់​នៅក្រោម​ម្លប់​ដើមឈើ​រយៈពេល ១ សប្ដាហ៍ ។​

​គ​. វិធី​ប្រើ​:
​យក​ទឹក​ថ្នាំ​ខាងលើ​ចំនួន ០,២៥ លីត្រ លាយ​ជាមួយ​ទឹក ១២ លីត្រ រួច​បាញ់​ទៅលើ​រុក្ខជាតិ​ដែល​រង ការបំផ្លាញ​នោះ នៅ​ម៉ោង ៤ ទៅ​ម៉ោង ៥ ល្ងាច ។​

​ឃ​. ប្រភេទ​រុក្ខជាតិ​:
​ល្ពៅ ល្ហុង ស្រូវ និង ដំណាំ​បន្លែ​មួយចំនួនទៀត ។​

​ង​. ប្រសិទ្ធិភាព​:
​ប្រភេទ​ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ប្រឆាំងនឹង​ដង្កូវ​ចោះ​ដើមស្រូវ​ពណ៌​លឿង ស្រឹង​ជញ្ជក់​ទឹកដោះ ដង្កូវ​កាត់​ដើម និង​អណ្ដើកមាស​វែង ។​

៣.៦ បទពិសោធន៍​របស់​ក​សិ​ករ​ស្រុក​កំពង់ត្រាច ខេត្តកំពត​
​ក​. គ្រឿងផ្សំ​:

- សំបក ឬ ស្លឹក​ប្រេងខ្យល់ (​រូបភាព ១១៦) ៣ គីឡូក្រាម​
- ផ្លែ​ស្លែង (​រូបភាព ១២១)​    ​១ គីឡូក្រាម​
- ថ្នាំជក់ (​រូបភាព ១០៩)​    ​    ​៣ គីឡូក្រាម​
- ម្ទេស (​រូបភាព ១២៨)     ​០,១ គីឡូក្រាម​
- ទឹក​    ​    ​    ​២០ លីត្រ​

​ខ​. វិធី​ធ្វើ​:
​ហាន់​គ្រឿងផ្សំ​ឲ្យ​តូចៗ រួច​លាយ​បញ្ចូល​គ្នា បន្ទាប់មក​ទុក​រយៈពេល ១ សប្ដាហ៍ ។​

​គ​. វិធី​ប្រើ​:
​ច្រោះ​ទឹក​ថ្នាំ​នេះ​លាយ​ជាមួយ​ទឹក ៥ លីត្រ មុននឹង​បាញ់​ទៅលើ​ដំណាំ ដែលមាន​សត្វល្អិត​បំផ្លាញ ។​

​ឃ​. ប្រភេទ​ដំណាំ​
​ថ្នាំ​នេះ​អាច​ប្រើ​លើ​ដំណាំ​បន្លែ​ដូចជា សណ្ដែក ខាត់ណា ប៉េងប៉ោះ ឃ្លោក ព​ពាយ​ជ្រុង សណ្ដែកដី និង​ស្រូវ ។​

​ង​. ប្រសិទ្ធិភាព​:
​ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ទៅលើ ដង្កូវ​យោលទោង ដង្កូវ​ស៊ី​បណ្ដូល​ស្ពៃ ដ​ង្កូ​ប​ស៊ី​ស្លឹក​ស្ពៃ និង​សត្វល្អិត ចង្រៃ​លើ​ដំណាំ​ស្រូវ ។​

៣.៧ បទពិសោធន៍​របស់​ក​សិ​ករ​ស្រុក​សង្កែ សំឡូត និង​បាណន់ ខេត្តបាត់ដំបង​
​ក​. គ្រឿងផ្សំ​:

- ស្លឹក​ស្ដៅ (​រូបភាព ១០៨) ២ គីឡូក្រាម​
- ស្លែងធំ​    ​    ​០,៥ គីឡូក្រាម​
- ក្បៀស​    ​    ​២ គីឡូក្រាម​
- ម្រះព្រៅ     ​    ​១ គីឡូក្រាម​
- ផ្លែ​ម្ទេស​    ​    ​១ គីឡូក្រាម​
- រំដេង​    ​    ​០,៥ គីឡូក្រាម​
- អំបិល​    ​    ​០,០៥ គីឡូក្រាម​
- ទឹក​    ​    ​១០ លីត្រ​

ខ​. វិធី​ធ​ញ​វើ​
​បុក​គ្រឿងផ្សំ​ទាំងនោះ រួច​ត្រាំ​ក្នុង​ទឹក​ពាង រួច​កូរ​ជា​រៀងរាល់ថ្ងៃ និង​គ្រប​មាត់​ពាង ។ ទុក​រយៈពេល ១៥ ថ្ងៃ ។​

​គ​. វិធី​ប្រើ​:
​យក​ទឹក​ថ្នាំ​លាយ​ជាមួយ​ទឹក​ធ​ម្មាតា ១០ លីត្រ មុនពេល​បាញ់​លើ​ដំណាំ​ដែល​រង​ការបំផ្លាញ ។​

​ឃ​. ប្រសិទ្ធិភាព​
​ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​លើ អណ្ដើកមាស​វែង ដង្កូវ​កាត់​ស្លឹក ដង្កូវ​រុយ ទាក​គូ កណ្ដូប និង​ដង្កូវ​យោលទោង ។​

៣.៨ បទពិសោធន៍​របស់​ក​សិ​ករ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​
​ក​. គ្រឿងផ្សំ​:

- ម្រះ     ​    ​៣ គីឡូក្រាម​
- បន្លែ​    ​    ​២ គីឡូក្រាម​
- ស្លឹក​អាកាស្យា​    ​២ គីឡូក្រាម​
- ស្លឹក ឬ សំបក​ស្ដៅ​    ​៣ គីឡូក្រាម​
- វល្លិ​មាស​    ​    ​១ គីឡូក្រាម​
- ល្ហុងខ្វង​    ​    ​១ គីឡូក្រាម​
- បណ្ដូល​ពេជ្រ​    ​១ គីឡូក្រាម​
- ស្លឹកគ្រៃ​    ​    ​០,៥ គីឡូក្រាម​
- រំដេង​    ​    ​០,៥ គីឡូក្រាម​
- លាមក​សត្វ​    ​៥ គីឡូក្រាម​
- ទឹកនោមគោ ឬ មនុស្ស​    ​៣០ លីត្រ​

​ខ​. វិធី​ធ្វើ​:
​ត្រាំ​សារធាតុ​ផ្សំ​ទាំងនោះ​នៅក្នុង​ពាង​ធំ​មួយ​ដែលមាន​ទឹក​ចំណុះ ១០០ លីត្រ រួច​ទុក​រយៈពេល ២០-៣០ ថ្ងៃ មុនពេល​ប្រើ ។​

​គ​. វិធី​ប្រើ​:
​យក​ទឹក​ថ្នាំ ១ លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា ចំនួន ១៥ លីត្រ បាញ់​ជា​រៀងរាល់ថ្ងៃ លើ​ដំណាំ​ដែល រង​ការបំផ្លាញ​នោះ ។ ជាធម្មតា បាញ់​ឲ្យ​បាន ១ សប្ដាហ៍ មុនពេល​វា​បំផ្លាញ​ខ្លាំង ។​

​ឃ​. ប្រភេទ​ដំណាំ​:
​ស្ពៃក្ដោប ននោង ត្រឡាច និង ននោងជ្រុង និង​បន្លែ​មួយចំនួនទៀត ។​

​ង​. ប្រសិទ្ធិភាព​
​ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ទៅលើ មេអំបៅ ចៃ ស្រមោច ដង្កូវ​ស៊ី​ស្លឹក ដង្កូវ​មូរ​ស្លឹក ដង្កូវ​ស៊ី​រូង​ដើម ដង្កូវ​យោលទោង និង ដង្កូវ​កាត់​ស្លឹក ។​

៣.៩ បទពិសោធន៍​របស់​ក​សិ​ករ​ស្រុក​ស្ទោង និង​សន្ទុក ខេត្តកំពង់ធំ​
​ក​. គ្រឿងផ្សំ​:

- ស្លឹក ឬ​ផ្លែ​ស្លែង     ​៣ គីឡូក្រាម​
- សំបក​ស្ដៅ​    ​៣ គីឡូក្រាម​
- ថ្នាំជក់​    ​    ​០,៥ គីឡូក្រាម​
- ក្ដួច​    ​    ​១ គីឡូក្រាម​
- រំដេង​    ​    ​០,៥ គីឡូក្រាម​
- ម្ទេស​    ​    ​៣ គីឡូក្រាម​
- ក្រូចឆ្មារ​    ​    ​៥០ ក្រាម​
- ទឹកនោមគោ និង​មនុស្ស ៤ លីត្រ​

​ខ​. វិធី​ធ្វើ​:
​ហាន់​គ្រឿងផ្សំ​ទាំងនោះ​ឲ្យ​តូចៗ ហើយ​ដាក់​ទៅក្នុង​ពាង​ដែលមាន​ទឹក​ចំណុះ ៣០០ លីត្រ និង ទឹក នោម​៤ លីត្រ ។ ហើយ​រក្សា​ពាង​ថ្នាំ​នេះ​រយៈពេល ២០ ទៅ ៣០ ថ្ងៃ ។​

​គ​. វិធី​ប្រើ​:
​យក​ទឹក​ថ្នាំ ១​លីត្រ លាយ​ជាមួយ​ទឹក ១៨ លីត្រ ហើយ​បាញ់​ទៅលើ​រុក្ខជាតិ​ដែល​រង​ការបំផ្លាញ​នោះ ។​

​ឃ​. ប្រភេទ​ដំណាំ​:
​ឪឡឹក ស្ពៃក្ដោប សណ្ដែកកួរ ប៉េងប៉ោះ ននោង និង ត្រឡាច ។​

​ង​. ប្រសិទ្ធិភាព​:
 ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ទៅលើ ដង្កូវ​មូរ​ស្លឹក ទាក​គូ និង​ចៃ ។​

៣.១០ បទពិសោធន៍​របស់​ក​សិ​ករ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​
​ក​. គ្រឿងផ្សំ​:

- ថ្នាំជក់     ​    ​៣ គីឡូក្រាម​
- សណ្ដែកខ្មោច​    ​៣ គីឡូក្រាម​
- ដើម​កន្ទួត     ​    ​២ គីឡូក្រាម​
- រំដេង​    ​    ​១ គីឡូក្រាម​
- ជីរនាងវង​    ​    ​១ គីឡូក្រាម​
- ទឹកនោម​មនុស្ស​    ​៥ លីត្រ​
- ទឹក     ​    ​២០ លីត្រ​

​ខ​. វិធី​ធ្វើ​:
​ហាន់​គ្រឿងផ្សំ​ទាំងនោះ​ឲ្យ​តូចៗ រួច​ដាក់​ទៅក្នុង​ពាង​ដែលមាន​ទឹក ២០ លីត្រ និង​ទឹកនោម ៥ លីត្រ បន្ទាប់មក​ផ្អាប់​ទុក ១ សប្ដាហ៍ ។​

​គ​. វិធី​ប្រើ​:
​យក​ទឹក​ថ្នាំ​នោះ មក​លាយ​ជាមួយ​ទឹក​តាម​សម​មាត្រ ១:១៥ មុនពេល​ប្រើ ហើយ​គួរ​បាញ់​ទៅលើ ដំណាំ​រៀងរាល់ ២​ទៅ ៣ ថ្ងៃ​ម្ដង ។​

​ឃ​. ប្រភេទ​ដំណាំ​:
​ស្ពៃក្ដោប ខាត់ណា សណ្ដែក ត្រសក់ ប៉េងប៉ោះ ឃ្លោក ស្វាយ ឪឡឹក ត្រឡាច ននោង និង​ស្រូវ ។​

​ង​. ប្រសិទ្ធិភាព​
​ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ទៅលើ​ពពួក​ចៃ ដង្កូវ​កាត់​ស្លឹក ស្រឹ​ជញ្ជក់​ទឹកដោះ ទាក​គូ ដង្កូវ​ហ្វូង និង ដង្កូវ​យោលទោង ។​

៣.១១ ការប្រើ​ទឹកនោម​កម្ចាត់​សត្វល្អិត​លើ​ស្ពៃចង្កឹះ​
​បទពិសោធន៍​សម្លាប់សត្វ​ល្អិត ដូច​ជាង​ដង្កូវ​យោលទោង​លើ​ដំណាំ​ស្ពៃចង្កឹះ ដោយ​ប្រើ​ទឹកនោម (​ទឹកនោមគោ​លាយ​ទឹកនោម​មនុស្ស​) ។ យក​ទឹកនោម​ទៅ​ផ្អាប់​ក្នុង​ពាង​ឲ្យ​ស្អុយ​ទើប​អាច​យកទៅ ប្រើ​មាន​ប្រសិទ្ធិភាព (៧-១០​ថ្ងៃ​) ។​

​វិធី​ប្រើប្រាស់​:
​យក​ទឹកនោម​១ កំប៉ុង​ទឹកដោះគោ លាយ​ទឹក ១ អំ​រែក ស្រោច​ទៅលើ​រង​ស្ពៃ​ឲ្យ​ជោគ​ល្មម រួច​រែក​ទឹក ធម្មតា​ស្រោច​លាង​តាម​ក្រោយ​។ ការប្រើ​ទឹកនោម​នេះ​មាន​ប្រសិទ្ធិភាព​លើ​ដង្កូវ យោលទោង ហើយ​ជួយ​ឲ្យ​ស្ពៃ​ដុះ​លូតលាស់​បានល្អ​ទៀតផង ៕​ ប្រភពៈ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិមកម្ម



ថ្នាំ​កម្ចាត់​សត្វល្អិត​ចង្រៃ​លើ​ដំណាំ​ផ្សំ​ពី​រុក្ខជាតិ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ