Ads1111
Rhb02

ម្ទេស​ប្លោក​ទ្រង់គ្រឿង​

​ដោយ ៖ ថ្ងៃទី 28 ធ្នូ 2016 ម៉ោង 09:43:AM

+ គ្រឿងផ្សំ ៖
-​ម្ទេស​ប្លោក ២ ផ្លែរ
-​ផ្សិត​កំប៉ុង ១​កំប៉ុង​
-​ពោត ១​ផ្លែរ​
-​ខ្ញី ១​ដុំ​តូច
-​ម្ទេស ២-៣​ផ្លែរ
-​ធាង Celeries (​មិនមាន​អាច​ប្រើ​ស្ពៃ​)
-​សាច់ជ្រូក​ចិញ្ច្រាំ ២ ខាំ
-​ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ​
-​ទឹកស៊ីអ៊ីវ​ផ្អែម ១​ស្លាបព្រា​បាយ​
-​អំបិល ស្ករសរ​

+​របៀប​ធ្វើ​៖
-​ចិញ្ច្រាំសាច់ជ្រូក​អោយ​ម៉ត់ ។ អាចយ​កសាច់​លាយ​ខ្លាញ់​បន្តិច​ក៏បាន​ដើម្បី​អោយមាន​រសជាតិ​ឆ្ងាញ់ ។
-​ចិញ្ច្រាំ ផ្សិត​កំប៉ុង អោយ​ម៉ត់​ដែរ ។
-​កោស​សំបក​ខ្ញី រួច​ហាន់​អោយ​ល្អិតៗ​ ។
-​ហាន់​ពោត​ជា​ចម្រៀក​តូចៗ ។
-​ហាន់​ស្លឹក Celeries អោយ​ល្អិតៗ ។
-​យក​ម្ទេស​ប្លោក​មក​ពុះ​ជា ២​ចំណែក ។ ពុះ​យ៉ាងណា​អោយ​ដោយ​ទង​ម្ទេស​ប្លោក​ទាំងសងខាង ហើយ​មើលទៅ​វា​ស្អាត ។​
-​រួច​ចោះ​យក​គ្រាប់​ម្ទេស​ចេញ ។​លាយ​បញ្ចូល​គ្នា​នូវ​គ្រឿង​គ្រប់មុខ សាច់ជ្រូក​ចិញ្ច្រាំ ផ្សិត​កំប៉ុង ពោត ខ្ញី ធាង Celeries និង​ម្ទេស រួច​ចាក់​គ្រឿងផ្សំ​ចូល រួមមាន​ទឹកស៊ីអ៊ីវ​ធ​ម្ម​តា ទឺ​ក​ស៊ី​អ៊ីវ​ផ្អែម អំបិល និង​ស្ករស ។ លាយ​ច្របល់​គ្នា​អោយ​សប់ រួច​ទុក​១០​នាទី​អោយ​គ្រឿង​ចូលជាតិ​គ្នា​បានល្អ ។
-​យក​សាច់​ដែល​លាយ​គ្រឿង​រួច​នោះ មក​ញាត់​ចូលក្នុង​ផ្លែ​ម្ទេស​ប្លោក​មួយ​ចំហៀងៗ​អោយ​ណែន​ល្អ ។
-​ដាំទឹក​ដាក់​ឆ្នាំង​ធំ រួច​យក​ឡាំង​ស៊ឹង រឺ​អី្វ​ក៏ដោយ​ដែល​អាច​ចំហុយ​បាន ។ ចំហុយ​រយៈពេល ៣០​នាទី​ជាការ​ស្រេច ៕ ប្រភព​ហ្វេ​ស​ប៊ុ​ក​: Style Cambodia ស្ទីល​


ម្ទេស​ប្លោក​ទ្រង់គ្រឿង​

ម្ទេស​ប្លោក​ទ្រង់គ្រឿង​

ម្ទេស​ប្លោក​ទ្រង់គ្រឿង​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM

ម្អូបប្រចាំគ្រួសារ ផ្សេងទៀត

ស្ងោរជ្រក់​មាន់​ដូង​ដុត​ ថ្ងៃទី 28 មីនា 2017 ម៉ោង 11:02:AM

ឆា​គ្រឿង​ក្ដាម​ ថ្ងៃទី 27 មីនា 2017 ម៉ោង 07:46:AM

ណាំ​តុ ត្រី​សាល់​ម៉ុ​ន ម្ហូប​ថៃ​ឦសាន​ ថ្ងៃទី 25 មីនា 2017 ម៉ោង 11:27:AM

សម្លរ​ម្ជូរ​គ្រឿង​ត្រប់​សាច់​ត្រី​ ថ្ងៃទី 24 មីនា 2017 ម៉ោង 11:01:AM

ញាំ​ខ្យង​ជីរ​ពង​ទា​កូន​ ថ្ងៃទី 23 មីនា 2017 ម៉ោង 11:20:AM