ការរៀបចំ​ស្រះ​៖

- យើង​អាច​ទិញ​ផ្ទាំង​កៅស៊ូ​ប្លា​ស្ទិ​ច និង​រៀបចំ​ធ្វើជា​បង្គោល​គ្រោង​ឬ​ស្សី​ដែលមាន​ទំហំ ២​ម​x៤​ម​x​កម្ពស់​១​ម​
- ដាក់​ទឹក​ចូល​កម... (continued)" />
Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

វិធី​ចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ស្រះ​ប្លា​ស្ទិ​ច​

​ដោយ ៖facebook ថ្ងៃទី 20 មីនា 2017 ម៉ោង 03:25:PM

* ការរៀបចំ​ស្រះ​

- យើង​អាច​ទិញ​ផ្ទាំង​កៅស៊ូ​ប្លា​ស្ទិ​ច និង​រៀបចំ​ធ្វើជា​បង្គោល​គ្រោង​ឬ​ស្សី​ដែលមាន​ទំហំ ២​ម​x៤​ម​x​កម្ពស់​១​ម​
- ដាក់​ទឹក​ចូល​កម្ពស់​៥​តឹក និង​ដាក់​ចក និង​កំប្លោក​ចូល​មួយចំនួន​។​

* ការដាក់​កូន​ត្រី​ចិញ្ចឹម និង​ការថែទាំ​

- យក​កូន​ត្រី​ដែលមាន​អាយុ ២-៣​អាទិត្យ ដាក់​កូន​ត្រី​ចូល​ចំនួន​ប្រមាណ​១០០០ ក្បាល​ក្នុង​ស្រះ​នោះ​។​
- ចំពោះ​កូន​ពូជ​យើង​អាច​សាក​សួររក​នៅ​កន្លែង​កសិដ្ឋាន​បង្កាត់​ពូជ​ត្រី ឬ​សាកសួរ​នៅ​មន្ទី​ជលផល ឬ​អាច​ទិញ​មេ និង​បា​ដែល​ធំ​ល្អ​ពី​ទីផ្សារ​មក​ចិញ្ចឹម​យក​ពូជ​កូន​ដោយ​ខ្លួនឯង​។​
- ត្រូវ​ផ្លាស់ប្តូរ​ទឹក​រាល់​១​អាទិត្យ​ម្តង​។​

* ការ​ឲ្យ​ចំណី​

- ចំណី​របស់​វា​មានដូចជា​កូន​ក្តាម កង្កែប​តូចៗ ប្លង់តុង ជាពិសេស​ជន្លេន​ដែល​សំបូរ​ទៅដោយ​ប្រូតេអ៊ីន ដែល​ធ្វើ​ឲ្យ​ត្រី​ឆាប់​ធំធាត់ និង​មាន​សុខភាព​ល្អ យើង​អាច​រកបាន​យ៉ាង​ស្រួល​នៅ​រដូវវស្សា ។​
-​យើង​អាចដាក់​ចំណី​ឲ្យ​វា​២​ដង​ក្នុង​មួយថ្ងៃ ព្រឹក និង​ល្ងាច​។​
- រយៈពេល ៦-៧​ខែ​យើង​អាច​ប្រមូល​ផល​បាន​ហើយ​។​

* វិធី​ផ្សំ​ចំណី​បន្ថែម​

* ធាតុ​ផ្សំ​មាន​៖

១ កន្ទក់​២​បាវ​ជី​
២ កាកដូង​១​បាវ​ជី​
៣ សាច់​ត្រី​ម៉ដ្ឋ​៦​គីឡូក្រាម​
៤ សណ្តែកសៀង​កិន ៦​គីឡូក្រាម​
៥ អតិសុខុមប្រាណ EM ១​លីត្រ​
៦ ស្ករ​ងូ ១​គីឡូក្រាម​
៧ ប្រេងសណ្តែក​១-២​លីត្រ​។​

* វិធី​ធ្វើ​

- លាយ​ធាតុ​ផ្សំ​ពី​១-៤ និង​ប្រេងសណ្តែក​ចូលគ្នា​ឲ្យ​សព្វ​។​
- លាយ​អតិសុខុមប្រាណ EM ១​លីត្រ និង​ស្ករ​ងូ ១​គីឡូក្រាម ជាមួយ​ទឹក​២០​លីត្រ ទុក​រយៈពេល​១២​ម៉ោង​។​
- បន្ទាប់មក​យក​ល្បាយ​ទាំងអស់ លាយ​ជាមួយ​ទឹក​២០​លីត្រ​ខាងលើ​កូរ​ឲ្យ​ល្បាយ​សព្វ រួច​ធ្វើជា​គ្រាប់​តូចៗ​ដើម្បី​ដាក់​ជា​ចំណី​ត្រី​។​
- ហាល​វា​ឲ្យ​ស្ងួត​រយៈពេល​២​ថ្ងៃ​យើង​អាច​យកមកប្រើ​បាន​ហើយ យើង​អាច​រក្សា​វា​ទុក​ប្រើ​បាន​រយៈពេល​២​ខែ​៕

អត្ថបទដោយ៖ អ៊ាង សុផល្លែត


វិធី​ចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ស្រះ​ប្លា​ស្ទិ​ច​

វិធី​ចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ស្រះ​ប្លា​ស្ទិ​ច​

វិធី​ចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ស្រះ​ប្លា​ស្ទិ​ច​

វិធី​ចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ស្រះ​ប្លា​ស្ទិ​ច​

វិធី​ចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ស្រះ​ប្លា​ស្ទិ​ច​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

18766085_642383172620259_3049605006020149067_n

ភ្លៀង​បង្ក​លិចលង់​នៅ​ប៉ៃលិន​

ថ្ងៃទី 28 ឧសភា 2017 ម៉ោង 05:16:PM