Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

កសិករ​ដាំ​បន្លែ​ថា​ចំណាយ​តិច​ដាំ​ឆាប់​បាន​ផល​មិន​ដូច​ផល​ស្រូវ និង​ដំឡូង​

​ដោយ ៖បន្ទាយ​ ថ្ងៃទី 11 ឧសភា 2017 ម៉ោង 09:46:AM

ពួកកសិករ ដាំ​បន្លែ​បាន​និយាយថា របរ​ដាំ​បន្លែ​ចម្រុះ របស់ខ្លួន​អាច​ថា ចំណាយ​ដើម​តិច​ដាំ ក៏​ឆាប់​បាន​ផល ហើយ​ពេល​ហុច​ផល ក៏​មិន​រង​ផលប៉ះពាល់​ពី​ការធ្លាក់​ថ្លៃ​ដូច កសិផល​ស្រូវ និង​ដំឡូង​មី​ឡើយ ។​
     ​
​ឡយ រឿ អាយុ​៤៣​ឆ្នាំ ជា កសិករ ដាំ​បន្លែ​ត្រកួន ជិត​១០​រង នៅ​ដី ទួល​ចាក់​ថ្មី ក្បែរ​ផ្ទះ​នៅ​ភូមិ​ស្នាយ​ដង្គត់ សង្កាត់​កោះ​ពង​សត្វ ប្រាប់​កាសែត រស្មី​កម្ពុជា នា​ថ្ងៃទី​៨​ឧសភា​ថ៉ា គាត់​ដាំ ត្រកួន​វិលជុំ ៦-៧ រង ដោយ​ប្រើ​ពូជ ត្រកួន​វៀតណាម ហើយ​ក្នុងអំឡុង ២០-២៥ ថ្ងៃ ត្រូវ​ដក​ម្តង​។ ចំពោះ​តម្លៃ​វិញ វា​ចុះថោក​បំផុត​៥០០​រៀល​ក្នុង​១​គីឡូក្រាម ជា​ពេលដែល​បន្លែ​ក្នុងស្រុក និង​ពី វៀតណាម និង​ពី​ថៃ បុក​មក​ច្រើន ឬថា វា​មិន​ទៀង ជួនកាល​រដូវវស្សា​ដែល​គេ ដាំ​បន្លែ​លក្ខណៈ​គ្រួសារ​ច្រើន ក៏​នៅតែ បន្លែ មានតម្លៃ​ថ្លៃ​ដែរ ។​
        ​
​ស្ត្រី​រូបនេះ បាន​និយាយ​បន្តថាៈ “​ដំណាំ​នេះ វា​រហ័ស​បាន​ផល ដឹង​ខាត ដឹង​ចំណេញ​ដែរ គឺ​ទិញ​គ្រាប់ពូជ ១ គីឡូក្រាម ថ្លៃ​២០.០០០​រៀល ដាំ​បាន ៧០-៨០ គីឡូក្រាម ហើយ​ដើម​ត្រកួន ១ គីឡូក្រាម លក់បាន ៥០០-២.០០០ រៀល ពោលគឺ​កាត់​ចំណាយ​លើ​ថ្លៃ បូមទឹក ជី​កម្លាំង​ពលកម្ម​ទៅ ឃើញ​សល់ ចំណេញ​លឿន ជាង​ធ្វើស្រែ​ទោះជា បាន​តិចជាង​ស្រែ តែ​វា​ក៏បាន​ច្រើនដង ក្នុង​មួយ​រដូវៗ ។​
      ​
​លោក សៅ សម មេភូមិ​ស្នាយ ដង្គត់ បានឱ្យដឹងថាៈ ក្នុងភូមិ​នេះ ដោយ សារ​មាន​ភូមិសាស្ត្រ ជាប់​ស្ទឹង​សិរី សោភ័ណ​អូរ​ត្រពាំង​បឹង ទើប ប្រជាពលរដ្ឋ ៧៥-៨៥ ភាគរយ បាន​ដាំ បន្លែ​ចម្រុះ​សម្រាប់​លក់ តាមរយៈ​អ្នក ជាវដុំ ទៅ​បោះ​ឱ្យ​ម៉ូយ នៅ​ក្រុង​សិរីសោភ័ណ​ស្រុក​នានា ក្នុង​ខេត្ត ពិសេស​ក្រុង ប៉ោយប៉ែត​និង​ចេញទៅ​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ សៀមរាប​ជាដើម​។​
  
​លោក​បាន​បញ្ជាក់ថា បន្លែ​ទាំងនោះ មាន​តាំងពី​ម្រះ ត្រឡាច ត្រសក់ផ្អរ ត្រសក់ស្រូវ សណ្តែកកួរ ននោង ត្រប់ក្តគោ ត្រប់ស្រួយ ត្រប់ពុតលំញង (​ត្រប់​ចង្កោម​) ម្ទេស​ប្លោក ម្ទេស​ហឹរ ល្ពៅ ប៉េងប៉ោះ ស្ពៃ សាលាដ ខាត់ណា ផ្ទី កញ្ឆែត ត្រកួន ស្ពៃ​ចម្រុះ ជី ខ្ខឹម​ស្លឹក គូឆាយ ក្រសាំង ទៀប​ជី​ចម្រុះ​ជាដើម​។ ក្រៅពីនោះ ពលរដ្ឋ ក៏​ប្រក​បរបរ​ធ្វើស្រែ  ចិញ្ចឹម​ត្រី កង្កែប  រកត្រី ផងដែរ​។ ពោលគឺ​ចំណូល ជីវភាព​របស់​ពលរ​ដ្ឋ ក៏​សមរម្យ​ណាស់ដែរ ។​
​    ​
​ទោះយ៉ាងណា ក្នុងភូមិ ក៏មាន ពលរដ្ឋ​យ៉ាងច្រើន ចំណាកស្រុក ក្នុង ប្រទេស និង​ក្រៅប្រទេស​ដែរ ព្រោះ​បាន ចំណូល​បន្ថែម​ច្រើន​។ ម្យ៉ាង​ពលរដ្ឋ​ណា កម្លាំង​ខ្សោយ និង​មធ្យម ភាគច្រើន នៅ​ដាំ បន្លែ​ក្នុងភូមិ​។​
​    ​
​កសិករ​ឈ្មោះ វ៉ា ម៉េង ដែល ដាំ​បន្លែ​ចម្រុះ​ច្រើន ប្រាប់​កាសែត​រស្មី កម្ពុជា ថ្ងៃទី​៨​ឧសភា​ថាៈ​ខ្លួន​បានទទួល ការបណ្តុះបណ្តាល​ជំនាញ​កសិកម្ម ដាំ​ដុះ​ដំណាំ​ពី​ជំនាញ​ក្សេត្រសាស្ត្រ កសិកម្ម ពី​អង្គការ​ដៃគូ​អភិវឌ្ឍន៍ នានា ហើយ​បាន​ប្រក​បរបរ ដាំ​បន្លែ​ចម្រុះ លើដី​ជាង ២ រ៉ៃ (១​រ៉ៃ ទំហំ ៤០​ម៉ែត្រ គុណ​៤០​ម៉ែត្រ​តាំងពី ៧ ឆ្នាំ មកហើយ​។ ដំណាំ​ទាំងនោះ រួមមាន ត្រប់ក្តគោ ត្រប់ស្រួយ ម្ទេស​ហា​វ៉ៃ ម្ទេស​ហឹរ ប៉េងប៉ោះ ម្រះ ជាដើម​។​
​    ​
​លោក​និយាយថា ផល​ពី ដំណាំ​ដែល​ដាំ​បាន មិន​លំបាក​លក់​ប៉ុន្មាន ទេ ព្រោះ​មាន​ម៉ូយ ប្រមូល​ទិញ​ដុំ រួច​ដឹក ទៅ​បោះ​ឱ្យ​អ្នក​លក់រាយ​តាម​ផ្សារ ក្នុង​ក្រុង​សិរីសោភ័ណ ក្នុងស្រុក​នានា និង​ក្រុង​ប៉ោយប៉ែត ក៏ដូចជា ទៅ​ខេត្ត ឧ​ត្ត​រ​មានជ័យ និង​សៀមរាប​។​
     
​លោក វ៉ា ម៉េង និយាយ​បន្តថា ដោយសារ​គេ​ស្គាល់​រសជាតិ និង គុណភាព​បន្លែ​ពីនេះ ទើប​បន្លែ​ទាំងនេះ មិន​បារម្ភ​ថា លក់​មិន​ដាច់​នោះឡើយ​។ ទោះជា​ថោក​បន្តិច ឬ​ធ្លាក់​ថ្លៃ​ជាង​នេះ ក៏​លក់ដាច់ ។ បើ​ខែ​នេះ ថោក ខែ ក្រោយៗ គង់​ថ្លៃ​វា​ឡើងវិញ ព្រោះ​បន្លែ មិន​ដួច​ស្រូវ ដែល​ធ្វើ​បានតែ ១-២​រដូវ ហើយ​បើ​ទីផ្សារ​ធ្លាក់​ថ្លៃ គឺ​ធ្លាក់​១​ឆ្នាំ យ៉ាងតិច​តែម្តង​។ ដាំ​បន្លែ ចំណាយ ដើម​តិច​បាន​ផល​តិច តែបើ​ខាត​ក៏​ខាត​តិច​ដែរ​។ ទោះយ៉ាងណា​ដាំ​បន្លែ​ត្រូវ​ដី​តូច ទុន​តូច ហើយ​លក់បាន​គ្រប់​រដូវ​។ ដូច្នេះ ចំណូល ក៏បាន​រហូត​មិន​ដាច់​ដែរ​។
     ​
​សូម​រំលឹកថា ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ផ្ទៃដី​ដាំ​បន្លែ ជាង​៨០០ ហិកតា ៕ ដោយៈ​បន្ទាយ​
 


កសិករ​ដាំ​បន្លែ​ថា​ចំណាយ​តិច​ដាំ​ឆាប់​បាន​ផល​មិន​ដូច​ផល​ស្រូវ និង​ដំឡូង​

​កសិករ​ដាំ​បន្លែ​ថា ចំណាយ​តិច ដាំ​ឆាប់​បាន​បាន​ផល​,​មិន​រង​ផលប៉ះពាល់​ពី​ការធ្លាក់​ថ្ថៃ​ដូច​កសិផល​ស្រូវ និង​ដំឡូង (​រូប​ថ​តៈ​ភ្នំ​ស្វាយ​)​

កសិករ​ដាំ​បន្លែ​ថា​ចំណាយ​តិច​ដាំ​ឆាប់​បាន​ផល​មិន​ដូច​ផល​ស្រូវ និង​ដំឡូង​

កសិករ​ដាំ​បន្លែ​ថា​ចំណាយ​តិច​ដាំ​ឆាប់​បាន​ផល​មិន​ដូច​ផល​ស្រូវ និង​ដំឡូង​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ