ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale
មាតិកាៈ កសិកម្ម

ដំណាំ​ពោត​ផ្អែម​

​ដោយ ៖ ថ្ងៃទី 23 ធ្នូ 2016 ម៉ោង 02:31:PM

១ ការរៀបចំ​ដី និង​ធ្វើ​រង​
- សំអាត​ដីចំការ និង​រើស​ស្មៅ​ចេញ​ឲ្យ​អស់ ។​
- ភ្ជួរ រាស់​ដី​ឲ្យ​បាន​ម៉ដ្ឋ​ល្អ ហើយ​ហាល​ឲ្យ​បាន​ពី​១០ ទៅ​១៥​ថ្ងៃ ។​
- ភ្ជួរ​ដី (​គោក្របី ឬ​គោយន្ត​) ១០​ទៅ ២០ សង់ទីម៉ែត្រ ។​


​ការលើក​រង​
​ក្នុងការ​ដាំពោត​ផ្អែម​ជា​រង កសិករ​អាច​ដាំ​ជា​ជួរ (​រង​) តាម​ពីរ របៀប​គឺ​ដោយ​រង​ទោល (១​ជួរ​) និង​រង​ដាំ​ពីរ​ជួរ ។​

​ក​. រង​ដាំ​ពីរ​ជួរ​
- ទទឹង ១​ម៉ែត្រ និង​បណ្ដោយ​ទៅតាម​លទ្ធភាព​ដី តែ​មិនគួរ​ឲ្យ​លើសពី ៥០​ម៉ែត្រ​ឡើយ ពីព្រោះ​ពិបាក​ក្នុងការ ថែទាំ ដូចជា ស្រោច​ទឹក បោចស្មៅ ជាដើម ។​
- កំពស់ នៅ​រដូវប្រាំង ពី​២០ ទៅ ៣០​សង់ទីម៉ែត្រ ហើយ​នៅ​រដូវវស្សា​ពី ៣០ ទៅ ៥០​សង់ទីម៉ែត្រ ។​
- ការដាក់​ជី ដាក់​ជីលា​មក​សត្វ​ដែល​ពុកផុយ ឬ​កំ​ប៉ុស្តិ៍ ចំនួន​២​គីឡូក្រាម លើ​ផ្ទៃដី​រង​១​ម៉ែត្រការ៉េ នៅតាម​ចន្លោះ​ចង្អូរ​ជួរ​ទាំងពីរ រួចហើយ​លប់​ដី​គ្រប​ឲ្យ​ជិត​វិញ ។​
ប្រើ​ខ្សែ​ទាញ​តំរង់ ដើម្បី​ចោះ​រណ្ដៅ​ដាំ​កូន និង​ប្រើ​ខ្នាត​សម្រាប់​ចោះ​រណ្ដៅ​ដាំ ពី​គុម្ព​មួយ ទៅ​គុម្ព​មួយ (​ចន្លោះ​គុម្ព ពី ៣​តឹក ទៅ​៤,៥​តឹក​)

​ការធ្វើ​រង ដោយ​ប្រើ​ចំបើង​គ្រ​បរង​


២.​វិធី​ដាំ​ដុះ​
​មុនពេល​ជ្រើសរើស​ពូជ​ពោត​ដាំ កសិករ​គួរតែ​ពិនិត្យ​ពិចារណា​លើ​៖
​ក​. ពូជ​ធន់​ទ្រាំ​ទៅនឹង​ក្សេត្រ​បរិស្ថាន​ក្នុង​តំបន់​ដាំ​ដុះ (​សត្វល្អិត និង​ជម្ងឺ​)
​ខ​. ពូជ​ផ្ដល់​ទិន្នផល​ខ្ពស់ (​ពូជ​កូន​បង្កាត់ ដូចជា​ពូជ អ៊ី​ហ្ក៊ី អ៊ី​វេ​ស្ត​ស៊ីដ អ៊ី​ន​ធើ​ណេ​សិណ​ល​)
​គ​. ពូជ​ដែលមាន​អត្រា​ដុះ​ចាប់ពី ៨៥%​ឡើងទៅ ។​

​កសិករ​អាច​ដាំពោត ដោយ​គ្រាប់​ផ្ទាល់ (​ក្នុង​រណ្ដៅ​) ឬ​បើ​មានលទ្ធភាព ដាំ​ដោយ​កូន​បណ្ដុះ​។ បន្ទាប់ពី​ជ្រើស រើស​ពូជ​បាន​ហើយ កសិករ​អាច​ដាំ​ដោយ​គ្រាប់​ផ្ទាល់ ឬក៏​បណ្ដុះ​កូន​ជាមុនសិន កាន់តែ​ប្រសើរ ។ ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ គួរតែមាន​ចំងាយ​ពី ៣៥ សង់ទីម៉ែត្រ (៣,៥ តឹក​) ទៅ ៤៥ សង់ទីម៉ែត្រ (៤,៥​តឹក​) ដោយ​ដាក់​ដាំ​ក្នុង​មួយ​រណ្ដៅ ១​ដើម ឬក៏ ១ គ្រាប់ ។ កសិករ គួរតែ​បណ្ដុះ​កូន​បម្រុង​ទុក​ចំនួន ពី​២០ ទៅ ៣០ ភាគរយ នៃ​គ្រាប់​សរុប ដើម្បី​ទុក​ជួស​នៅពេល​បាត់​ដើម (​កូន​ងាប់​) ឬ​គ្រាប់​មិន​ដុះ​ល្អ ។​

៣. ការថែទាំ​
​ក​. ការដាក់​ជី​បំប៉ន (​ជីគីមី​)


​បន្ទាប់ពី​ដាំ​បាន​ហើយ កសិករ​គួរតែ​យក​ចិ​ត្ន​ទុកដាក់​លើ​ការថែទាំ និង​ដាក់​ជី​បំប៉ន ។ ខាងក្រោម​នេះ ជា​របៀប​នៃ​ការដាក់​ជីគីមី និង​ការប្រើប្រាស់​ជី​បំប៉ន​៖

១ កូន​ស្លាបព្រា​ជ័រ មាន​ទំងន់​ប្រហែល ១,៥ ក្រាម​

​នៅ​ចន្លោះ​នៃ​ការដាក់​ជី កសិករ​ចាំបាច់​ត្រូវ​បាញ់​ជី​ទឹក​បំប៉ន យ៉ាងហោចណាស់ នៅ​ថ្ងៃទី ១៣ ឬ​ទី​១៤ និង ថ្ងៃទី​៣៥ ឬ​៣៧ បន្ទាប់ពី​ដាក់​ដាំ ។​

​ខ​. អនាម័យ និង​ថែទាំ​ទឹក​
​កសិករ​ត្រូវ​សំអាត​ស្មៅ ដែល​ដុះ​នៅក្នុង​ចំការ និង​ពិនិត្យ​ចំការពោត​ឲ្យ​បាន​ទៀងទាត់ ។ នៅពេលដែល​ពោត​លូត លាស់​ខ្ពស់ (​ពី ១ ទៅ ១,៥​ម៉ែត្រ​) ហើយ​កសិករ​គួរតែ​កាត់​ស្លឹក​ផ្នែក​ខាង​ក្រាម ឬ​ស្លឹក​ដែល​ចាស់ៗ​ចោល ដើម្បី​ឲ្យ​ខ្យល់​ចេញចូល​បានល្អ និង​កាត់បន្ថយ​ចំនួន​សត្វល្អិត​ចង្រៃ ។​

​ទឹកជា​ផ្នែក​មួយ​ដ៍​សំខាន់​របស់​ដំណាំ ។ ដូចនេះ កសិករ​ត្រូវ​ពិនិត្យ​ដី និង តម្រូវការ​ទឹក​របស់​ដំណាំ​ពោត ។ ចំពោះ​ការផ្ដល់​ទឹក​ឲ្យ​ដំណាំ​ពោត គឺ​មិនគួរ​តិចពេក ឬ​ច្រើនពេក​ទេ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ដើម​ពោត ងាប់​បាន ។​

៤. ជម្ងឺ និង​សត្វល្អិត កើត​លើ​ដំណាំ​ពោត​
​ក​.​ជម្ងឺ និង​វិធី​ការពារ​
​ក​១. ជម្ងឺ​ទុំ​លឿង​ស្លឹក​



​ក​.២ ជម្ងឺ​រលួយ​ដើម (Phythium Stalk Rot)



ក​.៣ ជម្ងឺ​រលាក​ដំបៅ​ដើម (Banded Leaf & Sheath Blight)


ខ​. សត្វល្អិត និង​វិធី​កំចាត់​
​ខ​.១ ដង្កូវ​កាត់​ស្លឹក (Cut Warm)


​ដង្កូវ​នេះ បំផ្លាញ​ស្លឹក និង​ផ្នែក​នៃ​ផ្លែ (​សក់ពោត​) ។ ទំហំ​រន្ធ​បំផ្លាញ នៅលើ​ស្លឹក កាន់តែ​ធំ ហើយ​ការ​លូត របស់​ដើម​ពោត មាន​លក្ខណៈ​យឺត ។​

​វិធី​កំចាត់​
- កាត់ចោល​នូវ​ផ្នែក​ដែល​បំផ្លាញចោល ដោយ​ដុត ឬ​កប់​ចោល​ក្នុង​ដី ឲ្យ​ឆ្ងាយ​ពី​ចំការ ។​
- ភ្ជួរ​ដី​ឲ្យ​បាន​ជ្រៅ​
- ប្រើ​អន្ទាក់​ស្អិត ថង់​ពណ៌​លឿង
- ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ដូចជា​៖
​ថ្នាំ ក្ល​រ៉ា​ន់​ត្រា​នី​លី​ប្រុល Chloranthraniliprol, អ៊ី​ន​ដូ​ក​ហ្សា​កាប Indocxacarb, ស៊ី​ភឺ​មេ​ទ្រី​ន cypermethrin, មេ​តូ​មី​ល methomyl និង ហ្វី​ប្រូ​នី​ល fipronil ។​

​ខ​.២ ដង្កូវ​ស៊ី​រូង​ចោះ​ពោត (Asian Corn Bore)


៥. ការប្រមូល​ផល​

​ពោត​ផ្អែម អាច​ប្រមូលបាន​រយៈពេល ៦៥ ទៅ​៧៥​ថ្ងៃ បន្ទាប់ពី​ដាំ​គ្រាប់ (​សើម​ផ្អាប់​) ។ តាម​ធម្មតា ក្នុង ១​ដើម អាច​ប្រមូល​ផល​បាន​១​ផ្លែ ។ កសិករ អាច​ទុក​ពីរ​ផ្លែ​ក្នុង ១​ដើម ប៉ុន្តែ​ផ្លែ​មិនសូវ​ធំ ៕



ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bbkkkll

បុកល្ហុង​បង្គា​ស្រស់​

ថ្ងៃទី 17 មករា 2017 ម៉ោង 10:49:AM