Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ម្ជូរ​ខ្ទិះ​សាច់មាន់ ស្នូលពោត​

​ដោយ ៖ ថ្ងៃទី 2 មករា 2017 ម៉ោង 11:17:AM

+​គ្រឿងផ្សំ ៖
- សាច់មាន់ ៣-៤​ខាំ
- ស្នូលពោត ២​ខាំ
- ផ្សិតចំបើង ឬ​ផ្សិត​អ្វីដែល​អ្នក​ចូលចិត្ត​ក៏បាន ៥​ខាំ ។ ដាក់​ផ្សិត​ច្រើន​ព្រោះ​ផ្សិត​ងាយ​ទ្រោប​ពេល​ស្ងោរ ។
- ខ្ទិះដូង មួយ​ចំហៀង​ដូង
- គល់​ស្លឹកគ្រៃ ៤​គុម្ព​
- ខ្ចី ១​គុម្ព តូច
- ម្ទេស ៤-៥​ផ្លែរ
- ក្រូចឆ្មា ១ ផ្លែរ
- គល់​វ៉ាន់ស៊ុយ ១ បាច់​តូច
- ទឹកត្រី ស្ករផែន​១​ផែន អំបិល ខ្លាញ់​ម្ទេស

+ វិធី​ធ្វើ ៖
- ហាន់សាច់​មាន់​ជា​ចំណិតៗ ។ អាច​យកតែ​សាច់​សុទ្ធ ឬ​សាច់មាន់​មួយ​ចំហៀង​ក៏បាន ។
- កាត់​គល់​ស្លឹកគ្រៃ រួច​ដំ​អោយ​វា​បែក​បន្តិច ។ ពុះ​ខ្ញី ជា ២​ចំរៀក
- ហាន់​ផ្សិត ជា​បំណែក​តូចៗ ។ ពុះ​ស្នូលពោត​ជា​ពីរ ឬ​ជា​បួន ។ ហាន់​ម្ទេស​ជា​ពីរ​កំណាត់ ។
- ច្របាច់​ខ្ទិះដូង ឬ​នៅ​ផ្សារ​គេ​មាន​ទឹកខ្ទិះ​ច្របាច់​រួចស្រេច ។ យក​ខ្ទិះ​ដើម​មក​ប្រើ ។
- ដាំទឹក មួយ​ចាន​សម្លរ ឬ ប្រមាណ ១​លីត្រ ។
- ពេល​ទឹក​ពុះ ដាក់​គល់​ស្លឹកគ្រៃ អំបិល​១​ស្លាបព្រា​កាហ្វេ និង​ខ្ញី​ចូល ។ ទុកអោយ​ទឹក​ពុះ ២​នាទី ។
- រួច​ចាក់​ខ្ទិះដូង​ទាំងអស់​ចូល ។ ដាក់​សាច់មាន់​ចូល​បន្ទាប់ ។ ដាក់​ស្ករត្នោត​កន្លះ​ផែន និង​ច្របាច់​ក្រូចឆ្មារ មួយ​ផ្លែរ​ចូល ។ រំងាស់​រហូត​សាច់មាន់​ឆ្អិន​ល្អ ឬ​រយៈពេល​ប្រមាន ៥-១០​នាទី ។
- ពេល​សាច់មាន់​ឆ្អិន​ហើយ ដាក់​ស្នូលពោត និង​ផ្សិត​ចូល រួច​រំងាស់ ២​នាទី​ទៀត ។ - ពេល​ឆ្អិន​រួចរាល់​ហើយ​ចាក់ទឹក​ប្រេង​ម្ទេស ស្រោច​ពីលើ​ដើ​ម្បើ​អោយ​វា​មាន​ពណ៌​ឆ្អិនឆ្អៅ និង​គួរអោយ​ស្រក់ទឹកមាត់ ។ យើង​អាច​ទិញ​ខ្លាញ់​ម្ទេស​ពី​ផ្សារ ឬ​ធ្វើ​ខ្លួនឯង ។  ការធ្វើ​ខ្លាញ់​ម្ទេស​គឺ​ងាយស្រួល​ទេ​។ យក​ម្ទេស​ក្រៀម​បុក​អោយ​ម៉ត់ រួច​យកទៅ​រំលីង​ជាមួយ​ប្រេងឆា ឬ​ប្រេង​អូ​លីវ អោយបាន​ច្រើន​។ ពេល​រំលីង​ខ្លាញ់​នឹង​ប្រែរ​ពណ៌​ក្រហម ដែល​ចេញពី​ម្ទេស​ក្រៀម ។ ច្រក​ទុកដាក់​ដប​ជាការ​ស្រេច ។
- ពេល​ទទួលទាន់ ដួស​ដាក់​ចាន​រួច​ដាក់​ជី​វ៉ាន់ស៊ុយ​ពីលើ​អោយ​ឈ្ងុយ​និង​ទទួលទាន​ជាមួយ​ទឹកត្រី ម្ទេស​ហឹរៗ ។ រសជាតិ​សម្លរ គឺ​ខ្ទិះ​ជូរអែម ៕ ប្រភព​ហ្វេ​ស​ប៊ុ​ក​: Style Cambodia ស្ទីល​


ម្ជូរ​ខ្ទិះ​សាច់មាន់ ស្នូលពោត​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Klwasa

បច្ចេកទេស​ចិញ្ចឹម​កន្ធាយ​សាច់

ថ្ងៃទី 22 មិថុនា 2017 ម៉ោង 03:03:PM

ម្អូបប្រចាំគ្រួសារ ផ្សេងទៀត

មាន់​ស្រែ​ដុត​ឆ្នាំង​ដែក​ ថ្ងៃទី 22 មិថុនា 2017 ម៉ោង 11:38:AM

សាឡាដ​សង​សាច់មាន់​ ថ្ងៃទី 21 មិថុនា 2017 ម៉ោង 11:16:AM

ស៊ុប​បន្លែ​ ថ្ងៃទី 17 មិថុនា 2017 ម៉ោង 07:25:AM

សម្ល​ខួរ​ពោត​ខ្ចី​ ថ្ងៃទី 16 មិថុនា 2017 ម៉ោង 10:51:AM

ទឹកគ្រឿង​កាពិ​ ថ្ងៃទី 15 មិថុនា 2017 ម៉ោង 10:47:AM