Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ញាំ​ត្រយូងចេក សាច់ជ្រូក​ចិញ្ច្រាំ​

​ដោយ ៖ ថ្ងៃទី 31 ធ្នូ 2016 ម៉ោង 11:35:AM

+ គ្រឿងផ្សំ​៖
- ត្រ​យ៉ូ​ង​ចេក ១
- សាច់ជ្រូក​ចិញ្ច្រាំ ២០០ ទៅ ៣០០ ក្រាម ឬ ២-៣ ខាំ​
- ត្រសក់ ១
- ការ៉ុត ១
- ជីគ្រប់មុខ​
- គល់ Celeries ២​ធាង (​បើ​មិន​មានប្រើ​ស្ពៃក្តោប​ស​ជំនួស​)
- ក្រូចឆ្មារ ១​ផ្លែ​
- ម្ទេស ៣-៤​ផ្លែ​
- ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដី​លីង​រួច
- ស្ករផែន ១​ដុំ និង​អំបិល ទឹកត្រី​

+វិធី​ធ្វើ​ទឹកត្រី​ផ្អែម ​៖
- ដាំទឹក​ក្តៅ កន្លះ​ចាន រួច​ដាក់​អំបិល​ម៉ត់ កន្លះ​ស្លឹក​ព្រា​បាយ ។
- ចាក់ទឹក​ត្រី ៤​ស្លាបព្រា​បាយ​លាយ
- ច្របាច់​ក្រូចឆ្មា ១​ផ្លែ​ចូល​
- ដាក់​ស្ករផែន ១​ដុំ (​បើ​យើង​ចូលចិត្ត​ផ្អែម ដាក់ ២​ដុំ​)
- ហាន់​ខ្ទឹមស ខ្ទឹមក្រហម និង​ម្ទេស រួច​ចាក់​លាយ​បញ្ចូល​គ្នា រួច​ភ្លក់​មើល ។ អាច​ថែមថយ​រសជាតិ ។ ទុក​ទឹកត្រី ១៥​នាទី​អោយចូល​ជាតិ​ល្អ ។

+​វិធីធ្វើ​ញាំ ៖
- ហាន់​ត្រ​យ៉ូ​ង​ចេក អោយ​ស្តើងៗ រួច​ដាក់​ត្រាំ​ទឹក​ត្រជាក់ ។ - យក​សំបក​ក្រូចឆ្មារ​ដែល​ប្រើ​រួចមក​ដាក់​ក្នុង​ទឹក​ត្រជាក់​ដែរ ។ ការធ្វើ​បែបនេះ គឺ​ដើម្បី​កាត់​ជ័រ​ត្រ​យ៉ូ​ង​ចេក និង​អោយ​វា​មាន​ពណ៌​ស្រស់​ដោយ​ធម្មជាតិ ។
- ហាន់ Celeries ឬ​ស្ពៃក្តោប​ជា​ចំណិត​ស្តើងៗ ។ ឈូស​ការ៉ុត ។
- លាង​ជីគ្រប់មុខ​ចម្រុះ​គ្នា រួច​ទុកអោយ​ស្រស់ទឹក​មួយអន្លើរ ។
- យក​ខ្ទឹមស​បន្តិច​មក​រំលីង រួច​ឆា​ជាមួយ​សាច់ជ្រូក​ដែល​បាន​ចិញ្ច្រាំ​រួច ។ ដាក់​ទឹកត្រី ស្ករស បន្តិច​រួច​ភ្លក់​រសជាតិ ។
- ពេល​ទទួលទាន យក​ត្រ​យ៉ូ​ង​ចេក ជី ការ៉ុត​ឈូស​រួច និង Celeries មក​តម្រៀប ។ ចាក់​សាច់ជ្រូក​ចិញ្ច្រាំ​ពីលើ រួច​ដាក់​សណ្តែកដី​លីង ដែល​បុក​រួច​ពីលើ និង​ម្ទេស ២-៣​ផ្លែរ រួច​ចាក់​ទឹកត្រី​ផ្អែម ដែល​យើង​ធ្វើ​រួច ។ ច្របល់​ចូលគ្នា អោយ​សព្វ ទើប​ញាំ​ទៅ​វា​មាន​រសជាតិ​ចូលគ្នា​បានល្អ ៕ ប្រភព​ហ្វេ​ស​ប៊ុ​ក​: Style Cambodia ស្ទីល​


ញាំ​ត្រយូងចេក សាច់ជ្រូក​ចិញ្ច្រាំ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

20

ឆ្កែ​និង​ទា ក្លាយជា​មិត្ត​!

ថ្ងៃទី 29 មេសា 2017 ម៉ោង 02:58:PM

ម្អូបប្រចាំគ្រួសារ ផ្សេងទៀត

សម្លម្ជូរខ្ទិះ​ម្នាស់​ ថ្ងៃទី 29 មេសា 2017 ម៉ោង 11:05:AM

បុក​កំពឹស​ ថ្ងៃទី 28 មេសា 2017 ម៉ោង 11:11:AM

បុក​ងាវ​ ថ្ងៃទី 27 មេសា 2017 ម៉ោង 10:07:AM

ខ្យង​ចំហុយ​ទឹកដូង​ ថ្ងៃទី 25 មេសា 2017 ម៉ោង 11:01:AM

ឆា​គ្រឿង​ឆ្អឹងជំនី​ជ្រូក​ត្រប់ស្រួយ​ ថ្ងៃទី 24 មេសា 2017 ម៉ោង 10:50:AM