Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

​វិធី​ចិញ្ចឹម​មាន់​ស្រែ​ដាក់​ទ្រុង ការ​ផ្សំ​ចំណី និង​ការថែទាំ​

​ដោយ ៖សម្បត្តិ​កញ្ញា ថ្ងៃទី 5 មករា 2017 ម៉ោង 08:24:AM

(​ភ្នំពេញ​)៖​វិធី​ចិញ្ចឹម​មាន់​ស្រែ​ដាក់​ទ្រុង ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ចំណេញ​ច្រើន​ក្នុងការ​ថែទាំ​និង​ឲ្យ​ចំណី ធ្វើ​ឲ្យ​មាន់​ឆាប់​ធំធាត់​និង​មិន​ឆ្លង​ជំងឺ   ។​

​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានលើកឡើង​ពីបទ​ពិសោធន៍​ដ៏​មាន​ប្រយោជន៍​ នៃ​ការចិញ្ចឹម​មាន់​ស្រែ​ដាក់​ទ្រុង ដើម្បី​ជួយ​កសិករ​រកប្រាក់​ចំណូល បង្កើន​ជីវភាព​ក្នុង​គ្រួសារ ដោយមាន​ខ្លឹមសារ​ដូចខាងក្រោម ។​
          
​អំពី​ទីតាំងៈ កសិករ​ត្រូវ​ជ្រើសរើស​កន្លែង​ដែលមាន​ម្លប់ឈើ ក្បែរ​កន្លែង​មាន​ស្រះ​ទឹក ដើម្បី​ជា​ម្លប់ ព្រមទាំង​មាន​ចំហាយ​ទឹក​ត្រជាក់​ដល់​សត្វ​មាន់  ។​
          
​ការសង់​ទ្រុងៈ កសិករ​ត្រូវ​សង់​ទ្រុងមាន់ មាន​កម្ពស់​ប្រមាណ​កន្លះ​ម៉ែត្រ​ពី​ដី សង់​ពី​ឬ​ស្សី ប្រក់​ស្លឹកត្នោត ឬ​សម្ភារៈ​ផ្សេង​ពីនេះ​ទៅតាម​លទ្ធ​​ភាពជាក់ស្តែង​នៅ​មូលដ្ឋាន  ។ កសិករ​ត្រូវធ្វើ​ខណ្ឌ​ជា​បន្ទប់ៗ ទុក​ប្រឡោះ​កណ្តាល​សម្រាប់​ដើរ​ដាក់​ចំណី ។ បន្ទប់​មាន់​នីមួយៗ​ត្រូវ​ចង​បំពង់​ឬ​ស្សី ធ្វើជា​ស្នូក​សម្រាប់​ដាក់​ចំណី​ប្រវែង​ប្រមាណ​៧​តឹក  ។​
        
​ទ្រុង​កូន​មាន់ៈ ត្រូវ​សង់​ដាច់​ពី​ទ្រុងមាន់​ធំ ដែល​អាច​ចល័ត​បាន ។ ទ្រុង​ត្រូវ​សង់​មាន​កម្ពស់​ពី​ដី​៣​តឹក ប្រក់​ដំបូល​ពាក់កណ្តាល ទុក​ពាក់កណ្តាល​ឲ្យ​កូន​មាន់​ហាលថ្ងៃ  ។​
       
​ការជ្រើសរើស​ពូ​ជៈ កសិករ​ត្រូវ​ចេះ​ជ្រើស​រើសយក​ពូជ​មាន់​ណា​ដែលមាន​ឆ្អឹង និង​មាឌធំ​​ល្អ ដោយ​មិន​ត្រូវយក​មេ​និង​បា​ឲ្យ​ជាន់​ឈាម​គ្នា​ឡើយ  ។ ពេល​កូន​មាន់​ញាស់​ភ្លាម​ត្រូវ​ទុក​ឲ្យ​​មេ​វា​ក្រាប​រហូត​ស្ងួត​រោម រួច​ចាប់​បំបែក​កូន​យកទៅដាក់​ក្នុង​ធុង ដែលមាន​ដាក់​អង្កាម​ពីក្រោម រួច​ចាប់​អំពូល​ភ្លើង​ផ្តល់​កំដៅ​ឲ្យ​វារ​យៈ​​ពេល​ប្រមាណ​១០​ម៉ោង ទើប​ចាប់​វា​ដាក់​ក្នុង​ទ្រុង​កូន​មាន់​ដែលមាន​ប្រមាណ​១៥​ក្បាល​ក្នុង​ទ្រុង​នីមួយៗ  ។​
        
​ការថែទាំៈ កសិករ​ត្រូវ​អនុវត្តន៍ ដោយ​លាយ​ទឹក​ខ្ញី​២​ស្លា​ព្រា​បាយ ជាមួយនឹង​ទឹកស្អាត​ធម្ម​​តា​កន្លះ​លីត្រ​ឲ្យ​វា​ផឹក​ដល់​អស់ ទើប​ឲ្យ​វា​ផឹកទឹក​ធម្មតា​វិញ  ។ នៅ​រដូវភ្លៀង​និង​រដូវរងារ ដើម្បី​​បង្ការ​កុំ​ឲ្យ​មាន់​មាន​ជំងឺ កសិករ​ត្រូវយក​ខ្ញី​បុក​ឲ្យ​ល្អិត​រួច​លាយ​ជាមួយ​ស្ករត្នោត ផ្អាប់​ទុក​២​យប់ រួច​យក​ទឹក​លាយ​ជាមួយ​ដាក់​ឲ្យ​មាន់​ផឹក ​ដើម្បី​ឲ្យ​វា​ឈ្នះ​រងារ  ។​
         
​ការធ្វើ​អនាម័យ​សម្អាត​ទ្រុងៈ កសិករ​ត្រ​វ​បោសសម្អាត​កន្លែង​មាន់​ដេក​, កន្លែង​ដាក់​ទឹក និង​ចំណី​ឲ្យ​បាន​ទៀងទាត់ ។ នៅក្រោម​ទ្រុង​​មាន់ ត្រូវ​បាច​អង្កាម​ដើម្បី​ងាយ​ប្រមូល​លាមក​របស់​វា យក​ប្រើប្រាស់​ដាក់​ដំណាំ​ផ្សេងៗ ។​
         
​នៅពេល​មាន់​មាន​អាយុ​ជាង​១​ខែ កសិករ​ត្រូវ​ដំ​ខ្ញី លាយ​ជាមួយ​បណ្តូល​ពេជ្រ​សំបក​ស្តៅ​​ដាក់​ត្រាំ​ក្នុង​ទឹក រួច​យក​លាយ​ជាមួយ​ទឹក​ធម្មតា​ឲ្យ​មាន់​ផឹក ដោយ​ត្រូវ​ផ្លាស់ប្តូរ​ទឹកជា​រៀងរាល់​​ថ្ងៃ  ។ ការ​ត្រាំ​ផ្លែ​ញ​ជាមួយ​ស្ករស រួច​យក​ទឹក​ដាក់​លាយ​ជាមួយ​ចំណី​ឲ្យ​មាន់​ស៊ី គឺជា​ការល្អ  ។​
        
​ការ​ឲ្យ​ចំណីៈ កសិករ​ត្រូវយក​កន្ទក់​លេខ​១ លាយ​ជាមួយ​ទឹក​ឡ​ជីវឧស្ម័ន ច្របល់​ឲ្យ​ជ្រា​​យ​ល្មម រួច​ដាក់​ឲ្យ​កូន​មាន់​រៀន​ចឹក​ចាប់ពី​តូចៗ​ទៅ  ។ នៅពេល​មាន់​មាន​អាយុ​បាន​ជាង​៣​ខែ​​ត្រូវ​ចាប់​វា​ដាក់​ទ្រុងមាន់​ធំ   ។​
       
​ចំណី​មាន់​ធំៈ កសិករ​អាច​លាយ​កន្ទក់ ជាមួយ​ដើម​ចេក ពោត ត្រកួន ដំឡូង ផ្ទី ហាន់​បុក​លាយ​ច្របល់​ចូលគ្នា ដើម្បី​ដាក់​ឲ្យ​មាន់​ធំ​ស៊ី  ។ ចំណី​មួយ​មុខ​ទៀត គឺ​យើង​បបរ​កន្ទក់​ត្រកួន​​ចាស់ៗ ដាក់​ស្ងោរ​ជាមួយ​ពោះ​ត្រី ,​ក្បាល​ត្រី និង​ស្រូវ​ដុះ​ពន្លក​ដែលជា​ចំណី​ដ៏​សំខាន់​ផងដែរ ។​
       
​កសិករ​ត្រូវ​រក្សា​រប​បប​ចំណី​មាន់​ធំ​ឲ្យ​វា​ស៊ី​៣​ដង​ក្នុង​១​ថ្ងៃ ឲ្យ​បាន​រយៈពេល​៣​ទៅ​៤​ខែ​នោះ​​កសិករ​អាច​ចាប់ផ្តើម​ចាប់​វាល​ក់ ដើម្បី​ប្រមូល​ផលចំណេញ​ពី​ការចិញ្ចឹម​មាន់​ស្រែ​ដាក់​ទ្រុង​នេះ​​បាន​ហើយ   ៕ 


​វិធី​ចិញ្ចឹម​មាន់​ស្រែ​ដាក់​ទ្រុង ការ​ផ្សំ​ចំណី និង​ការថែទាំ​

ការចិញ្ចឹម​មាន់​ស្រែ​ដាក់​ទ្រុង​ជួយ​បង្កើន​ប្រាក់ចំណូល​សម្រាប់​កសិក​រ

​វិធី​ចិញ្ចឹម​មាន់​ស្រែ​ដាក់​ទ្រុង ការ​ផ្សំ​ចំណី និង​ការថែទាំ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

20

ឆ្កែ​និង​ទា ក្លាយជា​មិត្ត​!

ថ្ងៃទី 29 មេសា 2017 ម៉ោង 02:58:PM