Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

ដង្កូវ​យោលទោង​

​ដោយ ៖ ថ្ងៃទី 13 មីនា 2017 ម៉ោង 04:22:PM

ដង្កូវ​យោលទោង គឺជា​សមាសភាព​សត្វ​ចង្រៃ​ចំបង​បំផុត​លើ​ដំណាំ​អំបូរ​ស្ពៃ​ទាំង​នៅ​តំបន់​អាកាស ធាតុ​ត្រជាក់ និង​តំបន់​ត្រូពិច​ក្នុង​ទ្វីបអាស៊ី ។ វា​រស់នៅ និង​ស៊ី​បំផ្លាញ​លើ​ដំណាំ​ស្ពៃ​ជាច្រើន​ប្រភេទ រាប់ទាំង​រុក្ខជាតិ​អំបូរ​ស្ពៃ ដែល​ដុះ​នៅក្នុង​ព្រៃ​ផងដែរ ។

១. លក្ខណៈ​រូបសាស្ត្រ និង​ជីវសាស្ត្រ​


​មេអំបៅ​ពេញវ័យ​មាន​ប្រវែង ៦-១០ ម​.​ម មាន​ពណ៌​ត្នោត​ប្រផេះ និង​មាន​ចំណុច ៣ នៅលើ​ខ្នង​ប្រែ ពី​ពណ៌​ត្នោត​ស្រាល ទៅជា​ពណ៌​ស​នៅ​ចុង​ស្លាប​សងខាង​មាន​ចំណុច​រាង​ជា​ត្រីកោណ (​រូបភាព ១) ។ ពេលដែល​មេអំបៅ​ឈប់​ស្ងៀម (​ក្ដោប​ស្លាប​ទាំងពីរ​គ្រប​លើ​ខ្នង​) ចំណុច​ទាំងនោះ​ផ្ដុំ​ចូល​គ​ញ​នា មាន​រាងដូចជា​គ្រាប់ពេជ្រ នៅតាម​បណ្ដោយ​ផ្នែក​កណ្ដាល​ខ្នង​របស់​វា (​រូបភាព ៣) ។ ហេតុផល​នេះ​បានជា​គេ​ហៅ​វា​ថា Diamondback moth ។ ជាធម្មតា​មេអំបៅ​ញី​មាន​ពណ៌​ភ្លឺ ជាង​មេអំបៅ​ឈ្មោល ។ មេ​ពេញវ័យ​មិនសូវ​ពូកែ​ហើរ ប៉ុន្តែ​វា​អាច​ផ្លាស់​ទី​បាន​ឆ្ងាយ​ដោយ​បណ្ដែត ខ្លួន​តាម​ខ្យល់ ។ វា​មាន​សកម្មភាព និង​អាច​មើលឃើញ​នៅពេល​ភ្លឺ​ព្រៀងៗ ។ វា​ហើរ​ជុំវិញ​ដំណាំ ដើម្បី​ស្វែងរក​កន្លែង​បន្ត​ពូជ និង​ពង ។ ដំណាក់កាល​ពេញវ័យ​មាន​រយៈពេល​ពី ៥-៧ ថ្ងៃ ។​
រូបភាពទី២

រូបភាពទី៣
​វា​ពង​រាយ​ដោយឡែកៗ ឬ​ពង​ជា​កញ្ចុំ​តូចៗ​នៅក្រោម​ស្លឹក​ដំណាំ​ជិត​ទ្រុង​កណ្ដាល​នៃ​ស្លឹក ឬ​នៅ​សរសៃ​ទ្រនុង​របស់​ស្លឹក (​រូបភាព ៤) ។ ចំពោះ​ដំណាំ​ស្ពៃក្ដោប​ជាធម្មតា​មេអំបៅ​ពង​នៅ​ផ្ទៃ ខាងលើ​នៃ​ស្លឹក ។ មេអំបៅ​ញី​មួយ​អាច​ពង​បាន​ពី ៥០-៤០០ ពង ។ ពងមាន​ទំហំ​តូច​ជាង ១ ម​.​ម និង​មាន​ពណ៌​លឿង ។ ពង​ញាស់​ក្នុង​រយៈពេល​ប្រហែល ២-៣​ថ្ងៃ ហើយ​កូន​ដង្កូវ​ទើបនឹង​ញាស់ ទាំងនោះ​វារ​ឡើង​ទៅលើ​ស្លឹក និង​ស៊ី​បំផ្លាញ​ជាលិកា​ស្លឹក​រុក្ខជាតិ ។ បន្ទាប់មក​កូន​ដង្កូវ​រាង​ចំណាស់ បន្តិច វា​ក៏​ប្ដូរ​ទៅ​ស៊ី​បំផ្លាញ​នៅ​ផ្ទៃ​ខាងក្រោម​ស្លឹក​វិញ ។​
រូបភាពទី៤

ដង្កូវ​មាន​ពណ៌​ត្នោត​ស្រាល​នៅពេល​ទើប​ញាស់ និង​ប្រែ​ពណ៌​បៃតងចាស់​នៅពេល​ពេញវ័យ (​រូបភាព ៥) ។ ខ្លួន​ដង្កូវ​មាន​ស្នាម​បំណះ​ពណ៌​ស និង​មាន​ចំណុច​អុច​តូចៗ​ពណ៌​ខ្មៅ ហើយ​ដង្កូវ​ពេញវ័យ​មាន ប្រវែង​រហូតដល់ ១០-១២ ម​.​ម ។ ជាធម្មតា​ដង្កូវ​ស៊ី​បំផ្លាញ​នៅ​ផ្នែក​ខាងក្រោម​នៃ​ផ្ទៃ​ស្លឹក​តែ​វា​មិន ស៊ី​ទ្រនុង​ស្លឹក​ទេ វា​បន្សល់ទុក ស្រទាប់​ស្លឹក​ផ្នែក​ខាងលើ និង​ធ្វើ​ឲ្យ​ស្លឹក​ធ្លុះធ្លាយ​រទុះ​ដូច​ក្រឡា សំណាញ់ ។ ប្រសិនបើ​មានការ​រំខាន ដង្កូវ​ទំលាក់ខ្លួន​យ៉ាង​រហ័ស ពីលើ​ស្លឹក​ទៅតាម​សរសៃសូត្រ ហើយ​វា​នឹង​ឡើង​ទៅលើ​ស្លឹក​ដំណាំ​វិញ​តាម​សរសៃសូត្រ​នេះ នៅពេល​គ្មានអ្វី​មក​រំខាន​ទៀត ។ ដំណាក់កាល​ដង្កូវ​មាន​រយៈពេល ៨-១០ ថ្ងៃ ។​

​ដង្កូវ​ពេញវ័យ​មាន​ប្រវែង ១០-១២ ម​.​ម ធ្វើ​សំបុក​សរសៃសូត្រ​ដូច​ដង្កូវនាង មាន​ពណ៌​បៃតង​ភ្លាវ នៅ​ផ្នែក​ខាងក្រោម​របស់​ស្លឹក ឬ​ក្នុង​កំទេចកំទី​រុក្ខជាតិ (​រូបភាព​៦) ។ សរសៃសូត្រ​ត្រូវបាន​ភ្ជាប់ នឹង​ផ្ទៃ​របស់​ស្លឹក​ដំណាំ​ដែល​ធ្វើ​ឲ្យ​វា​មិន​ងាយ​ជ្រុះ​ចេញ ។ ដំណាក់កាល​ដឹកដឿ​មាន​រយៈពេល ៣-៤​ថ្ងៃ ។ វដ្ដ​ជីវិត​របស់​វា​អាចមាន​ការប្រែប្រួល អាស្រ័យ​លើ​សីតុណ្ហភាព ។ ជាទូទៅ​កាលណា សីតុណ្ហភាព​ខ្ពស់ វដ្ដ​ជីវិត​កាន់តែ​រហ័ស ដែល​អាច​បង្កើតបាន​ច្រើន​ជំនាន់ ។ នៅក្នុង​តំបន់​ត្រូពិច វដ្ដ​ជីវិត​របស់​ដង្កូវ​យោលទោង​នៅ​តំបន់​ទំនាប មាន​រយៈពេល​ខ្លី​ជាង វដ្ដ​ជីវិត​ដង្កូវ​យោលទោង​នៅ តំបន់​ខ្ពង់រាប ។​
រូបភាពទី៦

រូបភាពទី៧

២. លក្ខណៈ​នៃ​ការបំផ្លាញ​

​ដង្កូវ​យោលទោង​ភាគច្រើន​ស៊ី​បំផ្លាញ​ដំណាំ​អំបូរ​ស្ពៃ ។ ការបំផ្លាញ​ធ្ងន់ធ្ងរ​របស់​វា​គឺ​ស្ថិតនៅក្នុង ដំណាក់កាល​ជា​ដង្កូវ​ពេលដែល​ដំណាំ​ទើបនឹង​ដាំ ។ ការបំផ្លាញ​ដំបូង​មាន​ស្នាម​រទុះ​តូចៗ ដែល​បណ្ដាលមកពី​កូន​ដង្កូវ​ទើប​ញាស់ និង​បំផ្លាញ​ធ្លុះ​ស្លឹក​ធំៗ​ដោយ​ដង្កូវ​ចំណាស់ ឬ​ពេញវ័យ ។ ក្នុងករណី ការបំផ្លាញ​ធ្ងន់ធ្ងរ​ដង្កូវ​ស៊ី​បំផ្លាញ​ផ្ទៃ​ស្លឹក​ប៉ុណ្ណោះ ។ ចំពោះ​ស្ពៃក្ដោប​ដង្កូវ​ស៊ី​បំផ្លាញ​ក្ដោប ដែល​កំពុង​លូតលាស់​បណ្ដាល​ឲ្យ​ស្ពៃ​មិនអាច​បង្កើត​ក្ដោប​បាន និង​ជំរុញ​ឲ្យ​មាន​ជំងឺ​រលួយ​ក្ដោប​ទៀត ផង ។ ដង្កូវ​ស៊ី​បំផ្លាញ​ត្រួយ​ដំណាំ​ដំបូង​នៅ​ដំណាក់កាល​ជា​កូន បណ្ដាល​ឲ្យ​គ្មាន​ក្ដោប ឬ​ដំណាំ​ដុះ ក្ដោប​តូចៗ​ច្រើន ។ គេ​អាច​កាត់​ក្ដោប​តូចៗ​ចោល​ទាំងអស់​ដោយ​ទុក​តែមួយ ដើម្បី​ឲ្យ​ដំណាំ​បង្កើត ក្ដោប​ថ្មី​វិញ ។ ដំណាំ​ដែល​ខូចខាត​នៅ​ដំណាក់កាល​ដំបូង​ធ្វើ​ឲ្យ​ថយចុះ​ចំនួន​ស្លឹក​ដែល​បង្កើត​ជាតិ​ស្ករ (​ការធ្វើ​រស្មី​សំយោគ​) និង​ធ្វើ​ឲ្យ​ទិន្នផល​ថយចុះ ។

បើ​ដំណាំ ត្រូវ​ស៊ី​បំផ្លាញ​ដោយ​សត្វល្អិត​ចង្រៃ​នេះ នៅ​ដំណាក់កាល​ជិត​ប្រមូល​ផល វា​អាច​ប៉ះពាល់​ដល់​ទិន្នផល​ដំណាំ​តិចតួច ប៉ុន្តែ​តំលៃ​ថយចុះ ដោយសារ​ស្នាម​បំផ្លាញ ជុំវិញ​លើ​ស្លឹក ។ ការបំផ្លាញ​ធ្ងន់ធ្ងរ​អាច​កើតឡើង​នៅពេល​អាកាសធាតុ​ក្ដៅ ខ្លាំង និង​អាកាសធាតុ​ស្ងួត ។​
រូបភាពទី៩

៣. វិធានការ​គ្រប់គ្រង និង​កម្ចាត់​
​ក​.​វិធានការ​បង្ការ និង​អនាម័យ​

- ត្រូវធ្វើ​ការសំអាត ដុតបំផ្លាញ ឬ​ភ្ជួរ​លុប​កាកសំណល់​ដំណាំ ដែលមាន​នៅក្នុង​ចំការ​ក្រោយពេល ប្រមូល​ផល ដើម្បី​ផ្ដល់​ចំណី និង​ជម្រក​របស់​ដង្កូវ​យោង​ទោង ។ ដង្កូវ​យោលទោង​អាច​រស់នៅក្នុង កាកសំណល់​រុក្ខជាតិ និង​ដំណាំ​ផ្សេងៗ​ទៀត ។​
- ត្រូវ​ជ្រើសរើស​ពូជ​បន្លែ​ដែល​ធន់​ទ្រាំ​នឹ​ការ​រាតត្បាត ។​
- ត្រូវ​ជ្រើសរើស​ពេលវេលា​ដាំ​ដុះ​ឲ្យ​បាន​សម​ស្រ ដោយហេតុថា​ការដាំ​ដំណាំ​បន្លែ​នៅ​រដូវភ្លៀង ពុំ​សូវ​រង​ការបំផ្លាញ​ពី​ដង្កូវ​យោលទោង​ទេ ព្រោះ​រដូវ​នេះ​មិន​អំណោយផល​ដល់​ការលូតលាស់ និង​ការបន្ត​ពូជ​របស់​ដង្កូវ​យោលទោង​ឡើយ ។​
- ត្រូវ​គ្រប់គ្រង​ថែរក្សា​សត្រូវ​ធម្មជាតិ​របស់​ដ​ង្កូ​វ​យោលទោង ដែល​តែងតែមាន​វត្តមាន​ក្នុង​ច្បារ​បន្លែ ដោយ​មិនត្រូវ​ធ្វើការ​បាញ់ថ្នាំ​កសិកម្ម​ក្នុងស្ថានភាព​មិនចាំបាច់ ។ បណ្ដា​សត្រូវ​ធម្មជាតិ​ទាំងនោះ​មាន​៖
- ពពួកសត្វ​រំពា​: Brinckochrysa scelestes, Coccinella septempunctata (​រូបភាព​៦៥), Melanostoma fasciatum (​រូបភាព​៦៧), Chlaenius micans (​រូបភាព​៦៨), Orius insidiosus (​រូបភាព​៦៩), Chrysoperla carnea (​រូបភាព​៨២) ។​
- ពួក​ប៉ារ៉ាស៊ីត​: Cotesia plutellae (​រូបភាព ៨៤), Cotesia vesstalis (​រូបភាព ៨៥), Diadegma semiclausum (​រូបភាព ៨៦), Diaeretiella rapae (​រូបភាព ៨៧), Macromalon orientale (​រូបភាព ៨៨), Braconidae (​រូបភាព ៨៩), Trichogramma achaeae (​រូបភាព​៩០), Diadromus collaris (​រូបភាព ៩១), Diadromus pulchellus (​រូបភាព ៩២), Diadegma insulare (​រូបភាព​៩៣) និង Apanteles (​រូបភាព ៩៤) ។​
- ពួក​បង្ក​រោគ​: Zoophthora radicans, Hirsutella sp... Granulosis virus, Bacillus cereus ។​

- គេ​អាច​ប្រើ​សំណាញ់​គ្រប​ចំការ​បន្លែ​ទាំងមូល​តែម្ដង ដើម្បី​ការពារ​បន្លែ​កុំ​ឲ្យ​ដង្កូវ​យោលទោង ឬ​សត្វល្អិត​ចង្រៃ​ដ៏ទៃទៀត​បំផ្លាញ​បាន ។​
- ត្រូវ​ចុះ​ពិនិត្យ​បន្លែ​ក្នុង​ចំការ​ជាប្រចាំ ដើម្បី​តាមដាន​ពី​វត្តមាន​មេអំបៅ​ដង្កូវ​យោលទោង (​ដែល​តែង ហើរ​លើ​ដំណាំ​នៅពេល​ល្ងាច និង​ព្រលប់​) សមាសភាព​ចង្រៃ​បំផ្លាញ​ដំណាំ និង​សត្រូវ​ធម្មជាតិ​របស់ វា ។ ពេល​ពិនិត្យឃើញថា​មាន​វត្តមាន​មេអំបៅ​ដង្កូវ​យោលទោង នោះ​ត្រូវ​បង្កើន​ការតាមដាន​វត្តមាន ពង និង​ចាត់វិធានការ​កម្ចាត់ ។ ប្រសិនបើ​វត្តមាន​សត្រូវ​ធម្មជាតិ​មាន​ចំនួន​មិន​គ្រប់គ្រាន់​ក្នុងការ កម្ចាត់​ដង្កូវ​យោលទោង​ទេនោះ ត្រូវអនុវត្ត​វិធានការ​កម្ចាត់​ជាបន្ទាន់ ។​
- អាច​ដាំ​ដំណាំ​អន្ទាក់​ដើម្បី​ទាក់ទាញ​សត្វល្អិត​ចង្រៃ ឲ្យ​ចេញ​ឆ្ងាយ​ពីមុខ​ដំណាំ​ចំបង​របស់​យើង ហើយ​ធ្វើការ​បាញ់ថ្នាំ ឬ​ប្រើ​វិធានការ​មួយចំនួន​ដើម្បី​កម្ចាត់​វា​ជំនួស​ដំណាំ​ដែល​ដាំ​សម្រាប់​យក​ផល ។ គេ​អាច​ដាំ​កូន​ស្ពៃខៀវ​លើ​ថ្នាល​នៅក្នុង​ចំការ​សម្រាប់​ទាក់ទាញ​សត្វល្អិត​ចង្រៃ​ក្នុង​ចំការ​កូន ស្ពៃក្ដោប ។ ដង្កូវ​យោលទោង​ចូលចិត្ត​ស៊ី​ស្ពៃខៀវ​ជាង​ស្ពៃក្ដោប ។ ស្ពៃខៀវ ១​ជួរ ឆ្លាស់​ជាមួយ​ស្ពៃ ក្ដោប ២៥ ជួរ នៅ​ដំណាក់កាល​សំខាន់ៗ​របស់​ដំណាំ​ស្ពៃក្ដោប​ដូចជា ក្រោយពេល​ស្ទូង​រួច​ភ្លាម ពេល​កំពុង​ក្ដោប ឬ​ពេល​ជិត​ប្រមូល​ផល ពេលនោះ​ដំណាំ​អន្ទាក់​ត្រូវបាន​បាញ់ថ្នាំ​កសិកម្ម​កម្ចាត់ ដង្កូវ​យោលទោង ។​
- គួរ​ធ្វើការ​ស្រោចស្រព​ដំណាំ ជាពិសេស​នៅពេល​ព្រលឹម​ស្រាងៗ អាច​រំខាន​ដល់​ការបន្ត​ពូជ និង​ការពង​របស់​មេអំបៅ ក្រៅពីនេះ​កូន​ដង្កូវ​តូចៗ​អាច​ជ្រុះ​ចេញពី​ស្លឹក​ដំណាំ ។​
- ប្រើ​អន្ទាក់​ស្អិត​ពណ៌​លឿង ឬ​អន្ទាក់​ជូ​-​ផ្អែម ដើម្បី​កម្ចាត់​មេអំបៅ​ដង្កូវ​យោល ទោង​កាត់បន្ថយ​ការ​ជម្រុះ​ពង និង​ការកកើត​ដង្កូវ ។​
- គួរ​អនុវត្ត​ការផ្លាស​មុខ​ដំណាំ​ឲ្យ​បាន​ស្រុះគ្នា​ជា​វិធី​មួយ​អាច​កាត់ផ្ដាច់​ចំណី និង​បង្អាក់​នូវ​វដ្ដ​ជីវិត របស់​ដង្កូវ​យោលទោង និង​សមាសភាព​ចង្រៃ​មួយចំនួនទៀត ។​
- អាច​ប្រើ​អន្ទាក់​អ័រម៉ូន ដើម្បី​គ្រប់គ្រង​មេអំបៅ​ឈ្មោល​របស់​ដង្កូវ​យោលទោង ដែល​អាចជួយ បង្អាក់​ដល់​ការបន្ត​ពូជ និង​ដើម្បី​តាមដាន​ពី​ប្រជាករ​របស់​វា ។​

​ខ​. វិធានការ​កម្ចាត់​


- គួរ​អនុវត្ត​ការ​កម្ចាត់​ដោយ​ដៃ​នូវ​ពង និង​ដង្កូវ​យោលទោង ក្នុងករណី​ចំការ​មាន​ទំហំ​តូច ។​
- គួរប្រើ​ថ្នាំ​ជីវសាស្ត្រ​ដូចជា​: Bacillus thuringiensis (Bt) ដែល​ភាគច្រើន​ថ្នាំ​ប្រភេទ​នេះ​មាន សុវត្ថិភាព​ចំពោះ​សត្រូវ​ធម្មជាតិ ។​
- ក្នុងករណី​ដែល​អាច​រកបាន គួរប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ  ។​
- ករណី​ចាំបាច់​ដែល​មិនអាច​ដោះស្រាយ​តាម​វិធី​ផ្សេង​នោះ​ជម្រើស​ចុងក្រោយ​ធំ​បំផុត​យើង​អាច​ប្រើ វិធានការ​គីមី​ដោយ​ប្រើ​ថ្នាំ​កសិកម្ម Abamectin, Fipronil, Diafenthiuron... ។ ប៉ុន្តែ​រាល​ការ អនុវត្ត​វិធានការ​គីមី​ត្រូវតែ​អាន​ស្លាក​សញ្ញា​ណែនាំ​ប្រើប្រាស់​ឲ្យ​បានច្បាស់លាស់ និង​អនុវត្តតាម វិធីសាស្ត្រ​ត្រឹមត្រូវ ៤ យ៉ាង ៕​ ប្រភពៈ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិមកម្ម



ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

18766085_642383172620259_3049605006020149067_n

ភ្លៀង​បង្ក​លិចលង់​នៅ​ប៉ៃលិន​

ថ្ងៃទី 28 ឧសភា 2017 ម៉ោង 05:16:PM