Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

ខ្យង​ពណ៌​មាស ឬ​ខ្យង​ស៊ី​ស្រូវ និង​វិធានការ​កម្ចាត់​

​ដោយ ៖ ថ្ងៃទី 10 មករា 2017 ម៉ោង 11:25:AM

ប្រវត្តិ​ខ្យង​ពណ៌​មាស​ក្នុងប្រទេស​កម្ពុជា​
​ខ្យង​ពណ៌​មាស (Pomacea sp.) មាន​ប្រភពដើម​មកពី​អាមេរិក​ខាងត្បូង​ហើយ​ត្រូវបាន​នាំ​ចូលមកក្នុង តំបន់​អាស៊ី​ដំបូង​គេ​នៅ​តៃវ៉ាន់​ក្នុង​ឆ្នាំ ១៩៧៩-១៩៨០ ។ ខ្យង​ពណ៌​មាស​ចាប់​មាន​វត្តមាន​នៅក្នុង​ប្រទេស កម្ពុជា​យើង​ក្នុង​ឆ្នាំ ១៩៩២ តាមរយៈ​និវត្តជន​ពី​ជំរុំ​តាម​ព្រំដែន​ខ្មែរ ថៃ ។ ក្នុង​ឆ្នាំ ១៩៩៥ មានការ​ចិញ្ចឹម និង​លក់​ខ្យង​ពណ៌​មាស​នេះ​នៅ​ភ្នំពេញ និង​ឃើញ​វត្តមាន​របស់​វា​នៅក្នុង​ខេត្ត​យ៉ាងតិច​ចំនួន​៩ គឺ​ខេត្តសៀមរាប ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម កណ្ដាល តាកែវ ព្រៃវែង និង​ស្វាយរៀង ។ បច្ចុប្បន្ន ខ្យង​ពណ៌​មាស​មាន​វត្តមាន​នៅក្នុង​ស្រែ​ស្ទើរ​គ្រប់​រាជធានី ខេត្ត​ទាំង​អស់នៃ​ប្រទេស​កម្ពុជា ។​

​ហេតុអ្វី​បានជា​ខ្យង​ពណ៌​មា​នស​ជាស​ត្វ​ចង្រៃ​?
​ខ្យង​ពណ៌​មាស​ជា​ប្រភេទ​ខ្យង​ចង្រៃ​បំផុត​ដែល​បំផ្លាញ​ដំណាំ​ស្រូវ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ។ ខ្យង​ពណ៌​មាស ជាទូទៅ​ស៊ី​រុក្ខជាតិ​ជាច្រើន​ប្រភេទ​មាន​ស្លែ​សារាយ​ល្អិតៗ ចក​បាយ​ទា កំប្លោក ស្មៅ​នឹង​ស្លឹក រុក្ខជាតិ​តូចៗ​ខ្ចី​ទន់ និង​មាន​ឳ​ជា​រស​ដទៃ​ផ្សេងទៀត ។ នៅក្នុង​ស្រែ សំណាប​និង​ស្រូវពង្រោះ​ដែលមាន អាយុ​កាលពី ៤-៣០​ថ្ងៃ ព្រមទាំង​សន្ទូង​ដែល​នៅ​ខ្ចី​ដែល​ទើប​ស្ទូង​រួច​រហូតដល់​រយៈពេល ១៥​ថ្ងៃ គឺជា​ចំណី ដ៏​ឆ្ងាញ់​របស់​ខ្យង​ពណ៌​មាស ។ ខ្យង​ពណ៌​មាស​ស៊ី​កាត់​ស្លឹក និង​ដើមស្រូវ​ខ្ចីៗ​ដល់​គល ។ ពួកវា​អាច​ស៊ី បំផ្លាញ​ដើមស្រូវ​ខ្ចីៗ​ក្នុង​ស្រែ​ទាំងមូល​ក្នុង​រយៈពេល​មួយ​យប់ ។​

​ចាប់ពី​ឆ្នាំ ១៩៩២ រហូតដល់​ឆ្នាំ ២០០៩ គេ​មិនទាន់​សង្កេតឃើញថា ខ្យង​ពណ៌​មាស​នេះ​បំផ្លាញ​ដំណាំ​ស្រូវ គួរ​ឲ្យ​កត់សម្គាល់​នោះទេ ទោះបីជា​មានការ​ព្រមាន​ពី​អ្នកបច្ចេកទេស​របស់​គ​ម្រោ​ង​កម្ពុជា អ៊ី​រី អូស្ត្រាលី (CIAP) ចាប់ពី​ឆ្នាំ​១៩៩៥ និង​បាន​បោះពុម្ព​ចែកចាយ​ព្រឹ​ត្ត​ប័ត្រ​អំពី សត្វ​ខ្យង​ស៊ី​ស្រូវ​កំពុង​រាតត្បាត​នៅ​កម្ពុជា នា​ឆ្នាំ ១៩៩៦ មក​ក៏ដោយ លើកលែងតែ​លោក ថោ សុវណ្ណ អតីត​នាយក​អនុវិទ្យាល័យ​១០​មករា បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិសាត់ បាន​ដឹកនាំ​កូនសិស្ស​ដើរ​រើស​តាម​ស្រែ និង​ស្រះ​យកមក​ស្ងោរ​ហូប និង​កម្ទេចចោល​ក្នុង​ឆ្នាំ ១៩៩៦ ។ ចាប់ពី​ឆ្នាំ ២០១០ មក គេ​សង្កេតឃើញ​មានការ​បំផ្លាញ​ដំណាំ​ស្រូវ​ដោយ ខ្យង​ពណ៌​មាស ហើយ​ទំហំ​នៃ​ការបំផ្លាញ​នេះ​កាន់​តែមាន​កម្រិត​ធ្ងន់ធ្ង​រ​ឡើងជា​លំដាប់​រហូតដល់​ដើមឆ្នាំ ២០១៣​នេះ ។​

​ភាពខុសគ្នា​រវាង​ខ្យង​ពណ៌​មាស និង​ខ្យង​ធម្មតា​


ខ្យងពណ៌មាសមានខួចគែមមាត់ធំ
ខ្យងធម្មតាមានខួចគែមមាត់តូច

​វដ្ដ​ជីវិត​នៃ​ខ្យង​ពណ៌​មាស​

​បន្ទាប់ពី​ពង​រួច សំបុក​ពង​នីមួយៗ​ត្រូវការ​រយៈពេល​ប្រហែល​១០-១៤​ថ្ងៃ ដើម្បី​ញាស់ ។ កូន​ទើបនឹង​ញាស់ មាន​សំបក​ទន់ ឬក៏​គ្មាន​ធ្លាក់​ទៅក្នុង​ទឹក និង ២​ថ្ងៃ​បន្ទាប់ មក​សំបក​ក៏​រឹង រួច​ចាប់ផ្ដើម​ស៊ី​អាហារ​នៅពេល វា​មាន​ទំហំ ២-៥​មី​លី​ម៉ែត្រ​។ ជាទូទៅ រយៈពេល​លូតលាស់ ដើម្បី​ពេញវ័យ​របស់​វា​គឺ​ចាប់ផ្ដើម​ពី ៤៥-៥៩ ថ្ងៃ បន្ទាប់ពី​ញាស់ ។ ក្នុង​លក្ខខណ្ឌ​សមស្រប ខ្យង​នេះ​អាច​បន្ត​ពូជ​បាន​ក្នុង​រយៈពេល​៦០​ថ្ងៃ និង​បន្ត​រហូត ដល់​៣​ឆ្នាំ ។ ខ្យង​ពណ៌​មាស​អាច​ក្រាំង​ក្នុង​ដី​បាន​រហូតដល់ ២៣០​ថ្ងៃ ។​

ការបន្ត​ពូជ​៖ ខ្យង​ពណ៌​មាស​មាន​ពីរភេទ គឺ​ភេទ​ញី​និង​ភេទ​ឈ្មោល​ដាច់ពីគ្នា ។ ខ្យង​ពណ៌​មាស​ញី និង​ឈ្មោល​ពាក់​គ្នា​នៅក្នុង​ទឹក និង​គ្រប់​រដូវ​ទាំងអស់​បើសិនជា​មានទឹក​ជាប្រចាំ ហើយ​ការពាក់​គ្នា​នេះ​មាន រយៈពេល​ពី ៣-៤​ម៉ោង ។ ខ្យង​ញី​ខ្លះ អាច​ពង​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​រយៈពេល​៥​សប្ដាហ៍​ជាប់ៗ គ្នា​ហើយ​បន្ទាប់មក​ពួកវា​អាច​ឈប់​ពង ឬ​អាច​បន្ត​ការពង​បាន ១​ឬ​២​សំបុក​ពង​/​សប្ដាហ៍ ។ ខ្យង​ញី​មួយទៀត​អាច​ពង​បាន​២០០-៣០០ ពង​ជា​រៀងរាល់​សប្ដាហ៍ ។ ក្នុង​មួយខែ​វា​អា​ចពង​បាន​ពី ១០០០-១២០០​ពង ។ សំបុក​ពង​នីមួយៗ​មាន​ពង​ជា​មធ្យម​ចំនួន​៣២០​ពង និង​មាន​អត្រា​ញាស់​ជា​មធ្យម​ប្រមាណ ៩៥% ។ តាមរយៈ​លទ្ធផល​សិក្សា​នៅក្នុង​មន្ទីរពិសោធន៍​មួយចំនួន និង​ការសង្កេត​នៅក្នុង​ស្រែ​នៅ​ប្រទេស ហ្វីលីពីន បណ្ឌិត Ravi Joshi បាន​បញ្ជាក់ថា ខ្យង​ពណ៌​មាស​មិនអាច​បន្ត​ពូជ ឬ​កាត់​ជាមួយ​ខ្យង​ធម្មតា បានឡើយ ហើយ​បើ​ពេលខ្លះ​មានការ​ពាក់​គ្នា​មែន តែ​មិនមាន​ពង ឬ​កូន​ទេ ។​

​វិធានការ​ការពារ និង​កម្ចាត់​មួយចំនួន​៖ ដោយ​ខ្យង​ពណ៌​មាស​បន្ត​ពូជ​មិន​រើស​ពេលវេលា​ល្គឹកណា​ឲ្យ​តែមាន ទឹក​ដក់​ក្នុង​ស្រែ ថ្លុក ស្រះ​និង​បឹង ដូចនេះ​ការរីក​សាយភាយ​របស់​វា​មាន​សន្ទុះ​លឿន​ជាង​ខ្យង​ធម្មតា​ខ្លាំង ណាស់ និង​ជាពិសេស​ចំពោះ​ស្រែ​ណា​ដែល​កសិករ​ធ្វើ​ស្រូវ​២​ឬ​៣​ដង ក្នុង​មួយឆ្នាំ ។ វិធានការ​ការពារ និង​កម្ចាត់​ខ្យង​ពណ៌​មាស​មាន​២​ប្រភេទ​គឺ (១) ដោយ​មិន​ប្រើ​ថ្នាំពុល​កសិកម្ម និង (២) វិធាន​ចម្រុះ​រួមជាមួយ ថ្នាំពុល​កសិកម្ម ។​

​វិធានការ​ការពារ​និង​កម្ចាត់​ដោយ​មិន​ប្រើ​ថ្នាំពុល​កសិកម្ម​៖ វិធានការ​នេះ ទាមទារ​ឲ្យ​កសិករ​ធ្វើ​ការរួម​ទាំងអស់ គ្នា និង​ជាប្រចាំ​ដើម្បី​កាត់បន្ថយ​ចំនួន​ខ្យង​ពណ៌​មាស​ពី​ស្រែ​របស់ខ្លួន​ជា​បណ្ដើរៗ នៅក្នុង​ករណី​ដែល​កម្រិត បំផ្លាញ​នៅ​ទាប​ជាង ២០% ។ វិធាន​ទាំងនោះ​មាន​៖

- ដាក់​ព្រួល ឬ​លួស​សំណាញ់​បាំង​ឃាំង​នៅ​ចំ​មុខ​ផ្លូវទឹក​ហូរ​ចេញ​ដើម្បី​កុំ​ឲ្យ​កូន​ខ្យង​ពេញវ័យ​ចូលទៅ​ស្រែ​មួយ ទៀត​បាន រួច​ឧស្សាហ៍​ដើរ​ប្រមូលយក​ទៅប្រើ​ប្រាស់ ឬ​កម្ទេចចោល ។​
- ដាក់​មែកឈើ ឬ​ដោត​បង្គោល​តូចៗ​នៅក្នុង​ស្រែ ជាពិសេស​នៅ​គៀន​ភ្លឺ និង​នៅ​កន្លែង​ទឹក​ជ្រៅ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ខ្យង​ឡើងមក​ពង រួច​ត្រូវ​ដើរ​ប្រមូល​កម្ទេចចោល​យ៉ាងយូរបំផុត​មួយ​សប្ដាហ៍​ឲ្យ​បាន​ម្ដង ។ បើ​នៅ​កន្លែង​ណា​ដែល​ពិបាក​ចូលទៅ​ប្រមូល ត្រូវយក​មែកឈើ​ឆ្កឹះ​ទម្លាក់​ពង​ចូលទៅក្នុង​ទឹក ។​
- ដើរ​រើស​យកមក​ធ្វើ​ម្ហូប ចំណី​សត្វ និង​នុយ (​កណ្ដុរ អន្ទង់​) ឬក៏​កម្ទេចចោល​នាពេល​ព្រឹក និង​ល្ងាច ។​
- ជាការ​ល្អ ចូរ​ប្រើ​វត្ថុ​ទាក់ទាញ​ខ្យង​ឲ្យ​មក​ប្រមូលផ្ដុំ​ងាយស្រួល​ក្នុងការ​ប្រមូល​ដែលមាន​ដូចជា​៖ ផ្លែ​ត្នោត​ទុំ ជ្រាំងខ្នុរ​ទុំ ស្លឹកចេក ស្លឹក​ល្អុ​ង ឬ​ក្រដាស​កាសែត​ចាស់ៗ​ជាដើម ។​
- ក្នុងករណី​ដែល​អាច​បញ្ចេញ​ទឹក​ពី​ស្រែ​បាន ចូរ​កាយ​ចង្អូរ​នៅក្នុង​ស្រែ និង​ជុំវិញ​ស្រែ​ជិត​ភ្លឺ​ជម្រៅ​ពី​៥-១០ សង់ទីម៉ែត្រ ដើម្បី​ឲ្យ​ខ្យង​មក​ប្រមូលផ្ដុំ​ពេល​បង្ខះ​ទឹក​ងាយស្រួល​ក្នុង​ការដើរ​ប្រមូល​ចោល ។​
- ព្រលែង​ទា​ចូល​ស៊ី​កូន​ខ្យង​នាពេល​សន្ទូង​បែក​គុម្ព និង​រឹងមាំ​ហើយ ឬ​នៅពេលដែល​ស្រូវពង្រោះ​ដុះ​លូតលាស់ រឹងមាំ​ហើយ (​សូម​ប្រយ័ត្ន​ចំពោះ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​) នៅពេល​ស្រែ​ចាប់ផ្ដើម​ដក់​ទឹក ៣-៤​សប្ដាហ៍ ហើយ​នាពេល​មុន​ស្ទូង ឬ​ព្រោះ​និង​បន្ទាប់ពី​ច្រូតស្រូវ​រួចហើយ​ស្រែ​នៅមាន​ទឹក ដើម្បី​ឲ្យ​ទា​ស៊ី​កូន​ខ្យង ។​
- វិធាន​ដែលមាន​ប្រសិទ្ធិភាព​ជាងគេ គឺ​ទិវា​កម្ចាត់​ខ្យង​ជា​សហគមន៍ រួច​ប្រមូល​ធ្វើជា​ចំណី​សត្វ ឬ​ធ្វើ​ជី​កំ​ប៉ុ​ស្ត ទឹក ឬក៏​កម្ទេចចោល ។​

​វិធាន​ចម្រុះ​រួមជាមួយ​ថ្នាំពុល​កសិកម្ម​: វិធានការ​នេះ គឺ​ត្រូវអនុវត្ត​ក្នុងករណី​ដែល​ខ្យង​ពណ៌​មាស​មាន​វត្តមាន ច្រើន​ដែល​បំផ្លាញ​ស្រូវ​ច្រើនជាង​២០% ។ វិធានការ​នេះ​ត្រូវ​អនុវត្តតាម​ចំណុច​ខាងលើ​រួមទាំង​ដាក់​ថ្នាំពុល កសិកម្ម​ប្រភេទ​ម៉ា​ល់​លូ​សាយ (Mulucide 6GB) ដែលជា​ថ្នាំ​ប្រភេទ​នុយ​ផលិត​នៅ​ប្រទេស​វៀតណាម និង​មាន​លក់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ដាក់​ជា​កញ្ចប់​ទម្ងន់​១​គីឡូក្រាម ដោយ​មិនទាន់មាន​បិទ​ស្លាក​ជា​ភាសា ខ្មែរ​នៅឡើយ ។ តាម​លទ្ធផល​ពិសោធន៍​ជាច្រើន​ដង​របស់​កា​ឌី​បាន​បង្ហាញថា ការប្រើប្រាស់​ថ្នាំ ម៉ា​ល់​លូ​សាយ​តាម​កម្រិត​ណែនាំ​គឺ​១០ គីឡូក្រាម​/​ហ​ត មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​កង្កែប ក្ដាម កំពឹស និង​ត្រី​ស្រែ​ឡើយ ។ ត្រូវ​ចងចាំ​ថា ជម្រៅ​ទឹក​សមស្រប​សម្រាប់​បាច​គឺ​ពី​៣-៥​សង់ទីម៉ែត្រ ព្រោះ​ជម្រៅ​ទឹក​ជ្រៅ​ជាង​នេះ មិន​សមប្រកប​សម្រាប់​ខ្យល់​ស៊ី​ចំណី ហើយ​ថ្នាំ​នុយ​ក៏​ឆាប់​រលាយ​ផងដែរ ។ ចូរ​ប្រើប្រាស់​ថ្នាំ​ម៉ា​ល់​លូ​សាយ​តាម​ប្រព័ន្ធ​ដាំ​ដុះ​ដំណាំ​ស្រូវ​ដូច​របៀប​ខាងក្រោម​៖
- ចំពោះ​ស្រូវវស្សា​: ត្រូវ​បាច​នៅពេល​ភ្លៀង​ដើមឆ្នាំ​បន្ទាប់ពី​ស្រែ​ចាប់ផ្ដើម​ដក់​ទឹក​ដំបូង ។ បើ​សង្កេតឃើញ វត្តមាន​របស់​ខ្យង​ពណ៌​មាស​នៅតែ​ច្រើន​ពេល​ស្ទូង​ឬ​ព្រោះ ត្រូវ​បាច​ថ្នាំ​នុយ​ម្ដងទៀត​បន្ទាប់ពី​ស្ទូង ឬ​ព្រោះ​ហើយ ។​
- ចំពោះ​ស្រូវ​បង្កើន​រដូវ​: ត្រូវ​បាច​ថ្នាំ​នៅពេល​ដាក់​ទឹក​ស្រែ​សម្រាប់​ភ្ជួរ​ដាស់ដី​ដាំ​ស្រូវ​ដើមរដូវ តែបើ​នៅពេល ស្ទូង​ឬ​ព្រោះ​ហើយ​នៅតែមាន​ច្រើន ត្រូវ​បាច​ថ្នាំ​នុយ​ម្ដងទៀត ។ គួរ​បាច​ថ្នាំ​នុយ​ដែរ​បន្ទាប់ពី​ស្ទូង ឬ​ព្រោះស្រូវ ចុងរដូវ​រួច​ក្នុងករណី​វត្តមាន​ខ្យង​ពណ៌​មាស​នៅតែមាន​ច្រើន ។​
- ចំពោះ​ស្រូវប្រដេញទឹក​: ត្រូវ​បាច​ថ្នាំ​នុយ​នៅពេល​ដាក់​ទឹក​ស្រែ​លើក​ទី​១ បន្ទាប់ពី​ស្រូវពង្រោះ​ដុះ​បាន ៥-១០ សង់ទីម៉ែត្រ ។ ក្នុងករណី​ស្ទូង បន្ទាប់ពី ស្ទូង​រួច ត្រូវ​រង់ចាំ​ទឹក​ក្នុង​ស្រែ​ស្រក​មកដល់ ៣-៥​សង់ទីម៉ែត្រ ទើប​បាច​ថ្នាំ​នុយ ។​
- ស្រូវ​មុន​ទឹក​ចូល​: ត្រូវ​បាច​ថ្នាំ​នៅពេល​ដាក់​ទឹក​ស្រែ​សម្រាប់​ភ្ជួរ​ដាស់ដី​លើក​ទី​១ ហើយ​បើ​នាពេល​ស្ទូង ឬ​ព្រោះ​ខ្យង​ពណ៌​មាស​នៅតែមាន​ច្រើន ត្រូវ​បាច​ថ្នាំ​នុយ​ម្ដងទៀត ៕ ប្រភពពី​: វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​



ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Leo new-19

Tbc-w-11-x-h-15-cm

Ford

Driver

Icos-4

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ