Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ឆា​ក្ដៅ​អន្ទង់​

​ដោយ ៖ ថ្ងៃទី 26 ធ្នូ 2016 ម៉ោង 02:50:PM

+ គ្រឿងផ្សំ​
- អន្ទង់ ៣​ខាំ​
- ខ្ទឹមស ១​មើម​
- ស្លឹក​ក្រូចសើច ១​សន្លឹក​
- ខ្ជាយ ១​ចំណិត​
- រំដេង ១​ចំណិត​
- គល់​ស្លឹកគ្រៃ ២​គល់​
- ម្ទេស ១​គ្រាប់​
- ប៊ីចេង កន្លះ​ស្លាបព្រា​ការ​ហ្វេ​
- ទឹកត្រី កន្លះ​ស្លាបព្រា​បបរ​
- ខ្លាញ់ ២​ស្លាបព្រា​បបរ​
- ស្ករ កន្លះ​ស្លាបព្រា​កាហ្វេ​
- ម្រះព្រៅ ទៅតាម​ការចូល​ចិត្ត​
- សណ្ដែកដី​ឆ្អិន ១​ស្លាបព្រា​បាយ​

​ការរៀបចំ​គ្រឿងផ្សំ​
- យក​អន្ទង់​មក​លាង​ជាមួយ​ទឹកអំបិល​ឲ្យ​អស់​ក្អែល​ខ្មៅៗ​ឲ្យ​ស្អាត បន្ទាប់មក​ត្រូវ​វះ​យក​ពោះ​ចេញ ហើយ​កាត់ ជា​កង់ៗ​ល្មម ។ បន្ទាប់មក​ត្រូវ​យកទៅ​បំពង​ជាមួយនឹង​ខ្លាញ់​ឲ្យ​ឆ្អិន​ល្មម មិនត្រូវ​ឲ្យ​បែក​សាច់​អន្ទង់​នោះទេ បន្ទាប់មក​ត្រូវ​ដួស​ទុក​ដោយឡែក ។​
- ខ្ទឹមស​ចែកជា​ពី​យកទៅ​ចិញ្ច្រាំ​កុំ​ឲ្យ​ម៉ដ្ឋ​ពេក​មួយ​ចំហៀង និង​យកទៅ​បុក​ជាមួយ​គ្រឿង​មួយ​ចំហៀង ។​
- ម្ទេស​ហាន់​ជា​ចំណិត​វែងៗ ។​
- សណ្ដែកដី​យកទៅ​បុក​កុំ​ឲ្យ​ម៉ដ្ឋ​ពេក ។​
- ម្រះព្រៅ​បេះយក​តែ​ស្លឹក​ហើយ​យកទៅ​លាង​ទឹក​ឲ្យ​ស្អាត ។​
- ស្លឹក​ក្រូចសើច រំដេង ខ្ជាយ គល់​ស្លឹកគ្រៃ​លាង​ទឹក​ឲ្យ​ស្អាត​យកទៅ​ហាន់​ស្ដើងៗ ហើយ​បុក​ចូលគ្នា​ឲ្យ​ម៉ដ្ឋ បន្ទាប់មក​ដាក់​ខ្ទឹមស​ចូល​ហើយ​បុក​ចូលគ្នា​ឲ្យ​ម៉ដ្ឋ​ម្ដងទៀត ។​

+ របៀប​ធ្វើ​
- ជាដំបូង​ដាក់​ខ្ទះ​ឲ្យ​ក្ដៅ​ហើយ​ដាក់​ខ្លាញ់​ឲ្យ​ក្ដៅ បន្ទាប់មក​ដាក់​ខ្ទឹមស​ដែល​ចិញ្ច្រាំ និង​ម្ទេស​ចូល​ឆា​ឲ្យ​ឡើង ជើង​អង្ក្រង​ល្មម បន្ទាប់មក​ដាក់​គ្រឿង​បុក​ចូល​ឆា​ឲ្យ​ឈ្ងុយ ហើយ​ដាក់​អន្ទង់​ចូល ។ បន្ទាប់មក​ត្រូវដាក់​ស្ករស និង​ប៊ីចេង​រួច​ភ្លក្សមើល​ទើប​ដាក់ សណ្ដែកដី​រួមទាំង​ម្រះព្រៅ​ចូល រួច​ដួស​ដាក់​ចាន​ជាការ​ស្រេច ៕​ ប្រភពវេបសាយ: Cam


ឆា​ក្ដៅ​អន្ទង់​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Klwasa

បច្ចេកទេស​ចិញ្ចឹម​កន្ធាយ​សាច់

ថ្ងៃទី 22 មិថុនា 2017 ម៉ោង 03:03:PM

ម្អូបប្រចាំគ្រួសារ ផ្សេងទៀត

មាន់​ស្រែ​ដុត​ឆ្នាំង​ដែក​ ថ្ងៃទី 22 មិថុនា 2017 ម៉ោង 11:38:AM

សាឡាដ​សង​សាច់មាន់​ ថ្ងៃទី 21 មិថុនា 2017 ម៉ោង 11:16:AM

ស៊ុប​បន្លែ​ ថ្ងៃទី 17 មិថុនា 2017 ម៉ោង 07:25:AM

សម្ល​ខួរ​ពោត​ខ្ចី​ ថ្ងៃទី 16 មិថុនា 2017 ម៉ោង 10:51:AM

ទឹកគ្រឿង​កាពិ​ ថ្ងៃទី 15 មិថុនា 2017 ម៉ោង 10:47:AM