Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ឆ្អឹងជំនីរ​ខ្ចី ខ​មើម​ឈូក​និង​សៀង​

​ដោយ ៖ ថ្ងៃទី 15 ឧសភា 2017 ម៉ោង 11:27:AM

+ ​គ្រឿងផ្សំ​

​ឆ្អឹងជំនីរ​ខ្ចី ៤​ខាំ មើម​ឈូក​ធំ​ល្មម ១​មើម ទឹកខ្មេះ អំបិល សៀង​ល្អ ១ ស្លាបព្រា​សម្លរ ស្ករ ម្ទេស​ម៉ត់ ទឹកត្រី​

+ ​របៀប​ធ្វើ​

​ជំហាន​ទី ១


-​ឆ្អឹងជំនីរ​ខ្ចី​កាត់​ដុំៗ​ល្មមមាត់  លាង​ឱ្យ​ស្អាត​ដាក់ចូល​ឆ្នាំង​ស្ងោរ​ស្ទើរ​ឆ្អិន ដើម្បី​បំបាត់​សារធាតុ​មិនល្អ​ហើយ​លាង​ម្តងទៀត ។​
-​ដាក់​ឆ្អឹងជំនីរ​ចូល​ចានគោម លាយ​និង​ស្លឹក​ខ្ទឹម​ចិ​ញ្ជ្រាំ​ម៉ត់ ដាក់​ទឹកត្រី​មួយ​ស្លាបព្រា ម្រេច​គ្រាប់​ខ្លះ ស្ករ​មួយ​ស្លាបព្រា​លាយ​ឱ្យ​សព្វ​សាច់ ទុក​មួយអន្លើ ប្រមាណ ៣០​នាទី ។​

​ជំហាន​ទី​២

-​មើម​ឈូក​លាង​ឱ្យ​ស្អាត ចិត​សំបក ហើយ​ប្រើ​ចង្កឹះ រុក​ឱ្យអស់​ភក់​ពី​ក្នុង​មើម​ឈូក​ចេញ ហាន់​បន្ទះៗ ។​
-​លាយ​ទឹកខ្មេះ អំបិល​និង​ទឹកជា​ហើយ​ដាក់​មើម​ឈូក​ចូល​ត្រាំ​ប្រមាណ ១៥​នាទី ដើម្បីឱ្យ​វាស​ល្អ ត​មក​ស្រង់​ឡើង​លាង​ឱ្យ​ស្អាត​ម្តងទៀត ។​

​ជំហាន​ទី​៣

-​ឆ្អឹងជំនីរ​ក្រោយពេល​ប្រឡាក់​រួច​ដាក់ចូល​និង​មើម​ឈូក ហើយ​ចាក់​សៀង​ពីលើ ហើយ​លាយ​ឱ្យ​សព្វ​ទុក​ប្រមាណ ៣០ វិនាទី ទៀត ។​

​ជំហាន​ទី​៤

​ដាក់​ឆ្អឹងជំនីរ​ដាំ​លើ​ចង្ក្រាន​ដោយ​បើកភ្លើង​តូច​ប្រមាណ ១០​នាទី ថែម​ទឹក​ចូល​ឆ្នាំង​បន្តិច បើ​ចង់​ហឹរ​ត្រូវដាក់​ម្ទេស​ម៉ត់​ចូល ។ ពេល​ស្ងោរ ត្រូវ​បង់​គ្រឿងគ្រៅ​ឱ្យ​ល្មមមាត់ ។​

ជំហាន​ទី​៥

​ត្រូវ​ស្ងោរ​រហូតដល់​ឆ្អឹងជំនីរ​ឆ្អិន​ជាការ​ស្រេច​មុនពេល​បរិភោគ​ត្រូវ​បង់​ខ្ទឹម​ស្លឹក​ពីលើ​និង​ហូប​ពេល​ក្តៅៗ​ទើប​ឆ្ងាញ់​ពិសា ៕ ប្រភព​: Facebook


ឆ្អឹងជំនីរ​ខ្ចី ខ​មើម​ឈូក​និង​សៀង​

ឆ្អឹងជំនីរ​ខ្ចី ខ​មើម​ឈូក​និង​សៀង​

ឆ្អឹងជំនីរ​ខ្ចី ខ​មើម​ឈូក​និង​សៀង​

ឆ្អឹងជំនីរ​ខ្ចី ខ​មើម​ឈូក​និង​សៀង​

ឆ្អឹងជំនីរ​ខ្ចី ខ​មើម​ឈូក​និង​សៀង​

ឆ្អឹងជំនីរ​ខ្ចី ខ​មើម​ឈូក​និង​សៀង​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

ម្អូបប្រចាំគ្រួសារ ផ្សេងទៀត

មើម​ឈូក​ផ្ទាប់​សាច់ជ្រូក​បំពង ថ្ងៃទី 26 ឧសភា 2017 ម៉ោង 10:50:AM

ត្រប់សណ្ដាយ​ស្នូល​សាច់​ចិញ្ច្រាំ​ ថ្ងៃទី 25 ឧសភា 2017 ម៉ោង 11:09:AM

ញាំ​ ​ជើងមាន់​ក្រអៅឈូក​ ថ្ងៃទី 24 ឧសភា 2017 ម៉ោង 11:47:AM

ញាំ​រមៀត ស ជាមួយបង្គា​ ថ្ងៃទី 23 ឧសភា 2017 ម៉ោង 08:25:AM

មាន់​ខ្ចប់​បន្លែ​ ថ្ងៃទី 22 ឧសភា 2017 ម៉ោង 11:44:AM