Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

សម្លប្រហើរ​កូន​ក្ដាមស្រែ​

​ដោយ ៖ ថ្ងៃទី 17 មីនា 2017 ម៉ោង 10:59:AM

+​គ្រឿងផ្សំ​៖
- ត្រី​ឆ្លាំង
- ក្ដាមស្រែ​
- ស្លឹក​ម្ទេស
- ខ្ទឹមស​ដំ​ឲ្យ​បែក
- ខ្ជាយ​ហាន់​ជា​សរសៃ
- ល្ពៅ​ចិត​ជា​ដុំៗ​តូច
- ត្រួយ​ល្ពៅ
- ស្លឹក​ផ្ទី
- ផ្សិតចំបើង​ពុះ​ជា​ពីរ
- ននោង​ចិត​ជា​ដុំ​តូចៗ
- ត្រឡាច​ចិត​ទទឹង​រាង​បន្ទះ
- ស្នៀតពោត​ពុះ​ជា​ពីរ
- ជីរនាងវង
- ស្លឹកគ្រៃ​
- ប្រហុក​ត្រី ស្ករស ទឹកត្រី ទឹក​ស៊ុប​មាន់ និង​ម្សៅ​ស៊ុប ។​

+​វិធី​ធ្វើ​៖
- ជាដំបូង​ត្រូវយក​ត្រី​ឆ្លាំង​អាំង​ឲ្យ​ឆ្អិន រួច​យកទៅ​បុក​ជាមួយ​កូន​ក្ដាម​។​
- បន្ទាប់មក​ត្រូវដាក់​ឆ្នាំង​ដាំទឹក​ឲ្យ​ពុះ បន្ទាប់មក​ចាក់ទឹក​ស្ងោរ​ស៊ុប​ចូល​។​
- ពេល​ពុះ​ម្ដងទៀត​ចាប់ផ្តើម​ជ្រំប្រហុក បន្ថែម ទឹកត្រី ខ្ជាយ ខ្ទឹមស ស្លឹកគ្រៃ ស្ករស ម្សៅ​ស៊ុប ត្រី​បុក ជាមួយ​កូន​ក្ដាម ល្ពៅ រួចហើយ​គ្រប​ទុក​ឲ្យ​ល្ពៅ​រាង​ផុស​បន្តិច​។​
- នៅពេលដែល​ទឹក​ពុះ​ហើយ​ល្ពៅ​ផុស​តិចៗ ត្រូវដាក់​បន្លែ​ថែម​ត្រឡាច ននោង ស្នៀតពោត ផ្សិតចំបើង ត្រួយ​ល្ពៅ ផ្ទី កូន​ក្ដាម គ្រប​ទុក​ប្រហែលជា ៥ នាទី​។​
- ជា​ចុងក្រោយ​អ្នក​ត្រូវដាក់ ស្លឹក​ម្ទេស និង​ជីរនាងវង កូរ មួយ​ត្រឡប់​លើក​ចេញ​ជាការ​ស្រេច ៕ ប្រភព​៖ វិជ្ជា​ធ្វើ​ម្ហូប​


សម្លប្រហើរ​កូន​ក្ដាមស្រែ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Pakistan-26

Romanson

Ptc-1

Apsara31

Ad_layout_sfb 4 year achievement_khm


ដំណឹងថ្មីៗប្រចាំថ្ងៃ

ម្អូបប្រចាំគ្រួសារ ផ្សេងទៀត

បុក​កំពឹស​ ថ្ងៃទី 28 មេសា 2017 ម៉ោង 11:11:AM

បុក​ងាវ​ ថ្ងៃទី 27 មេសា 2017 ម៉ោង 10:07:AM

ខ្យង​ចំហុយ​ទឹកដូង​ ថ្ងៃទី 25 មេសា 2017 ម៉ោង 11:01:AM

ឆា​គ្រឿង​ឆ្អឹងជំនី​ជ្រូក​ត្រប់ស្រួយ​ ថ្ងៃទី 24 មេសា 2017 ម៉ោង 10:50:AM

សម្លម្ជូរ​ព្រៃ​ ថ្ងៃទី 22 មេសា 2017 ម៉ោង 07:09:AM