Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

សម្លម្ជូរ​ក្រសាំង សាច់គោ​

​ដោយ ៖ ថ្ងៃទី 11 មេសា 2017 ម៉ោង 10:13:AM

+ គ្រឿងផ្សំ​
- សាច់គោ កន្លះ​គីឡូ​
- ថ្លើម​គោ ស្ងោរ​ឲ្យ​ឆ្អិន ៣ ខាំ​
- ស​ណ្ដែ​គួរ ៥ គួរ​
- ត្រប់​ស្រួច ពុះ​ជា​ពីរ ត្រាំ​ទឹក​កុំ​ឲ្យ​ខ្មៅ (៦​ផ្លែ​)
- ម្ទេស ខៀវ​ធំៗ ២ ផ្លែ​
- ខ្ទឹមបារាំង ១​ផ្លែ​
- រំដេង
- ស្លឹក​ក្រូចសើច ៣ សន្លឹក ហែក​យក​ទ្រនុង​ចេញ
- ខ្ទឹមស ៤ កំ​ពិស​
- រមៀត​
- ម្រេចខ្មៅ កន្លះ​ស្លាបព្រា​កាហ្វេ​
- គល់​ស្លឹកគ្រៃ ហាន់​
- ម្ជូរ​ក្រសាំង ២ ស្លាបព្រា​បាយ​
- ស្ករស ២​ស្លាបព្រា​បាយ​កន្លះ​
- អំបិល ១ ស្លាប​ព្រាប​កាហ្វេ​
- ម្សៅ​ស៊ុប​មាន់ ១ ស្លាបព្រា​កាហ្វេ​កន្លះ​
- ទឹកត្រី (​ឬ​ប្រហុក​) ៥ ស្លាបព្រា​បាយ​
- ទឹក​ធម្មតា ៥ ពែង​កន្លះ​
- ស្លឹក​កំបោរ ៦ សន្លឹក​

+ វិធី​ធ្វើ​
- យក​គ្រឿង​គល់​ស្លឹកគ្រៃ​ក្រឡុក​ចូលគ្នា​ឲ្យ​ម៉ដ្ឋ ដែលមាន​ដូចជា រំដេង ក​ក្រូចសើច ខ្ទឹមស ម្រេចខ្មៅ គល់​ស្លឹកគ្រៃ​
- យក​ថ្លើម​គោ នឹង​សាច់គោ ប្រឡាក់​ជាមួយ អំបិល ស៊ុប​មាន់ ស្ករស ទឹកត្រី ម្ជូរ​ក្រសាំង គ្រឿង​គល់​ស្លឹកគ្រៃ​ដែល​ក្រឡុក​ដាក់ចូល រួច​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​ល្អ ទុក​កន្លះ​ម៉ោង​ដើម្បី​ឲ្យ​ចូលជាតិ
- បន្ទាប់មក​យកទៅ​ចំអិន កូរ​ចុះឡើង ឲ្យ​ដាច់ទឹក​ម្ដង សឹម​ដាក់​ទឹក​ចូល​រម្ងាស់​ម្ដងទៀត ទុក​ឲ្យ​ពុះ​
- បន្ទាប់ពី​សម្ល​ពុះ យើង​អាចដាក់​បន្លែ​ចូល​ទាំងអស់ រួច​ទុក​ឲ្យ​ឆ្អិន​បន្លែ​ជាការ​ស្រេច ៕ ប្រភព​: Khmer Cooking​


សម្លម្ជូរ​ក្រសាំង សាច់គោ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM

ម្អូបប្រចាំគ្រួសារ ផ្សេងទៀត

សម្លម្ជូរខ្ទិះ​ម្នាស់​ ថ្ងៃទី 29 មេសា 2017 ម៉ោង 11:05:AM

បុក​កំពឹស​ ថ្ងៃទី 28 មេសា 2017 ម៉ោង 11:11:AM

បុក​ងាវ​ ថ្ងៃទី 27 មេសា 2017 ម៉ោង 10:07:AM

ខ្យង​ចំហុយ​ទឹកដូង​ ថ្ងៃទី 25 មេសា 2017 ម៉ោង 11:01:AM

ឆា​គ្រឿង​ឆ្អឹងជំនី​ជ្រូក​ត្រប់ស្រួយ​ ថ្ងៃទី 24 មេសា 2017 ម៉ោង 10:50:AM