Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

អ្នក​ខេត្តតាកែវ​ជាង​៩០​ភាគរយ ងាក​មក​ចិញ្ចឹម​ពូជ​គោ​មេ​យក​កូន​សាច់ ខណៈ​ការប្រើ​សត្វ​គោ​ក្នុង​វិស័យ​កសិកម្ម​ថយចុះ​ ​

​ដោយ ៖តាកែវ-វិបុល ថ្ងៃទី 13 ឧសភា 2017 ម៉ោង 12:58:PM

(​តាកែវ​) ៖ ប្រជាពលរដ្ឋ​ជាច្រើន​នៅក្នុង​ខេត្តតាកែវ ប្រមាណ​ជា​៩០​ភាគរយ បច្ចុប្បន្ននេះ​បាន​ងាក​មក​ចិញ្ចឹម​គោ​ពូជ​ប្រភេទ​គោ​មេ ដើម្បី​យក​កូន​វិញ ខណៈដែល​ការវិវត្តន៍​លឿន​លើ​បច្ចេកវិទ្យា​ផ្នែក​កសិកម្ម ដែល​ភាគច្រើន​គេ​ប្រើ​គោយន្ត និង​ត្រាក់ទ័រ​សម្រាប់​ភ្ជួរ​រាស់ ស្រែចម្ការ​ជំនួស​សត្វ​គោ ដែល​ប្រជាពលរដ្ឋ ពីមុន​ចិញ្ចឹម​សម្រាប់​ដាក់​ទឹម​ភ្ជួរស្រែ​ចំការ​របស់​ពួកគាត់​។   
​    ​
​លោក ញិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ បាន​ថ្លែង​ក្នុងឱកាស​ដែល​រូបលោក​និង​មន្ត្រី​ជំនាញ​នៃ​​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត បាន​ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វាក់​សាំង​ការពារ​ជំងឺ​អុតក្តាម និង​ជំងឺសារ​ទឹក​ដល់​សត្វ​​ចិញ្ចឹម​គោ ក្របី របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៨០០​ក្បាល នៅ​ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​នា​ព្រឹក​ថ្ងៃទី​៨​ខែឧសភា​​ឆ្នាំ​២០១៧​។​
​    ​
​លោក បាន​បញ្ជាក់ថា ការចាក់​វាក់​សាំង​ការពារ​ជំងឺសារ​ទឹកនឹង​ជំងឺ​អុតក្តាម​នេះ​និង​បន្ត​ចាក់​ដល់​សត្វ​ចិញ្ចឹម​គោក្របី​របស់​បងប្អូន​​ទាំងអស់​នៅក្នុង​ទូទាំង​ខេត្ត​តែម្តង ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ណា​ដែលមាន​សត្វ​គោក្របី ត្រូវ​ត្រៀម​ដើម្បី​ទទួលបាន​ការចាក់​វាក់​សាំង​​ការពារ​នេះ​ដោយ​មិន​គិតថ្លៃ ពី​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តតាកែវ​។​
​    ​
​ដោយឡែក លោក ឈឹម ណែម អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត បានអោយដឹងថា ពីមុន​ប្រជាពលរដ្ឋ​របស់ យើង​ភាគច្រើន​គឺ​ពួកគាត់​ចិញ្ចឹមសត្វ​គោ​តាម​លក្ខណៈ​បែប​គ្រួសារ​សម្បូរ​ទៅដោយ​គោ​ឈ្មោល នៅតាម​ផ្ទះ​នីមួយៗ​ដើម្បី​សម្រាប់​យក​​មក​ដាក់​ផ្ទឹម​ភ្ជួរស្រែ​ចម្ការ តែ​ក្នុងពេល​បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា បរិបទ​នៃ​ការវិវត្តន៍​លើ​ផ្នែក​បច្ចេកវិទ្យា​នៃ​វិស័យ​កសិកម្ម​​មានការ​ជឿនលឿន​ខ្លាំង ទើប​ធ្វើអោយ​ពួកគាត់​មានការ​ផ្លាស់ប្តូរ​ការចិញ្ចឹម​សត្វ​គោ​ឈ្មោល ងាក​មក​ចិញ្ចឹម សត្វ​គោ​ពូជ​ដែលជា​ប្រ​​ភេទ​សត្វ​គោ​មេ​កូនកាត់ សម្រាប់​ចិញ្ចឹម​យក​កូន​លក់​វិញ ។​
​    ​
​រីឯ​លោក ញឹក សារឿន ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​សេដ្ឋី ឃុំ​បាន​កាម បាន​និយាយថា ក្នុងពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​របស់​យើង បាន​ងាក​មក​ចិញ្ចឹមសត្វ​គោ​មេ​វិញ គឺ​ដោយសារតែ​តម្រូវការ​លើ​ការប្រើប្រាស់​សត្វ​គោ​ឈ្មោល​វា នៅមាន​តិចតួច​ខ្លាំងណាស់​ព្រោះ​ប្រ​​ជា​ពលរដ្ឋ​យើង ភាគច្រើន ចាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​ថ្មី​នៃ​វិស័យ​កសិកម្ម ដូចជា​ត្រាក់ទ័រ និង​គោយន្ត ដែល​ធ្វើការ​លឿន​មិន​ចំណាយ​ពេល​ច្រើន ងាយស្រួល​ក្នុង​ប្រើប្រាស់ ក្នុងការ​ធ្វើស្រែ​ចំការ ដោយ​មិនចាំបាច់​នឿយហត់ ចាប់​គោ​យកមក​ផ្ទឹម​ភ្ជួរស្រែ​ដូច​ពីមុន​នោះទេ​។
​    
​លោក​ក៏បាន សម្តែង​នៅ​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ចំពោះ​ការយកចិត្ត​ទុក្ខ​ដាក់​របស់​មន្ទីរ​កសិក​ម្ម​ខេត្ត ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ចុះ មកចាក់​វាក់​សាំង​ដល់​សត្វ​ចិញ្ចឹម​គោក្របី​របស់​ពួកគាត់​៕​    ​


អ្នក​ខេត្តតាកែវ​ជាង​៩០​ភាគរយ ងាក​មក​ចិញ្ចឹម​ពូជ​គោ​មេ​យក​កូន​សាច់ ខណៈ​ការប្រើ​សត្វ​គោ​ក្នុង​វិស័យ​កសិកម្ម​ថយចុះ​ ​

(រូបឯកសារ)


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ