ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale
មាតិកាៈ កសិកម្ម

របៀប​ជីក​ស្រះ​ចិញ្ចឹម និង​ធ្វើ​ចំណី​ត្រី​ធម្មជាតិ​ចំណាយ​អស់​តិច​

​ដោយ ៖facebook ថ្ងៃទី 22 ធ្នូ 2016 ម៉ោង 12:17:PM

☞ វិធី​ធ្វើ​ស្រះ​ដោយ​ការជីក​៖

- ជ្រើសរើស​ស្រះ​មាន​ទំហំ​ល្មម ២​ម​x៤​ម ៣​ម​x៤​ម ឬ​៤​ម​x៤​ម​។​
- ជីក​ជម្រៅ​ចុះក្រោម​ប្រមាណ​១​ម៉ែត្រ និង​ត្រូវមាន​ជើងទេ​នៅតាម​មាត់​ស្រះ​ប្រមាណ​៤៥​ដឺ​ក្រេ បាត​ស្រះ​ត្រូវ​រៀបចំ​ឲ្យ​បាន​ស្មើរ​ល្អ​។​
- ដាក់​ក្រាល​ប្រភេទ​ផ្ទាំង​ប្លា​ស្ទិ​ច​ដែល​មាំ​ស្វិត​ល្អ និង​ដាក់​ដី​គ្រប់​សង្កត់ពីលើ​ជាយ​ផ្ទាំង​ប្លា​ស្ទិ​ច​នៅ​មាត់​ស្រះ​ផង​។​
- ដាក់​ទឹក​ចូល​កម្ពស់​២/៣ នៃ​ស្រះ​។​
- ដាក់​ប្រភេទ​ដី​បាត​ត្រពាំង​នៅ​បាត​របស់​វា​ខ្លះ​កំរាស់​ប្រមាណ​២​សង់​ទី​មែត្រ​។​
- ដាក់​ទឹក​EM ១​លីត្រ សម្រាប់​ផ្ទៃ​ស្រះ ៨​ម៉ែត្រ​ការេ​។​
- ដាក់​កំប្លោក ត្រកួន​ខ្លះ និង​ចក​តូចៗ ដើម្បី​ជា​ជម្រក​ដល់​ត្រី ជួយ​បង្កើត​ចំណី និង​បរិស្ថាន​ធម្មជាតិ​ក្នុង​ស្រះ ទុក​រយៈពេល ៥-៧​ថ្ងៃក្រោយ​ទើប​អាចដាក់​ត្រី​ចិញ្ចឹម​បាន​។​
- ក្នុង​ទំហំ​ស្រះ​១​ម៉ែត្រ​ការេ​អាចដាក់​ត្រី​ក្រាញ់​បាន​ប្រមាណ​៥០​ក្បាល ឬ​ត្រី​អណ្តែង​ប្រមាណ​៣០​ក្បាល​។​
☞ វិធី​ធ្វើ​ចំណី​ត្រី​ធម្មជាតិ​ចំណាយ​អស់​តិច​

* ធាតុ​ផ្សំ​មាន​
១ កន្ទក់​២​បាវ​ជី​
២ កាកដូង​១​បាវ​ជី​
៣ សាច់​ត្រី​ម៉ដ្ឋ​៦​គីឡូក្រាម​
៤ សណ្តែកសៀង​កិន ៦​គីឡូក្រាម​
៥ អតិសុខុមប្រាណ EM ១​លីត្រ​
៦ ស្ករ​ងូ ១​គីឡូក្រាម​
៧ ប្រេងសណ្តែក​១-២​លីត្រ​។​

* វិធី​ធ្វើ​៖
- លាយ​ធាតុ​ផ្សំ​ពី​១-៤ និង​ប្រេងសណ្តែក​ចូលគ្នា​ឲ្យ​សព្វ​។​
- លាយ​អតិសុខុមប្រាណ EM ១​លីត្រ និង​ស្ករ​ងូ ១​គីឡូក្រាម ជាមួយ​ទឹក​២០​លីត្រ ទុក​រយៈពេល​១២​ម៉ោង​។​
- បន្ទាប់មក​យក​ល្បាយ​ទាំងអស់ លាយ​ជាមួយ​ទឹក​២០​លីត្រ​ខាងលើ​កូរ​ឲ្យ​ល្បាយ​សព្វ រួច​ធ្វើជា​គ្រាប់​តូចៗ​ដើម្បី​ដាក់​ជា​ចំណី​ត្រី​។​
- ហាល​វា​ឲ្យ​ស្ងួត​រយៈពេល​២​ថ្ងៃ​យើង​អាច​យកមកប្រើ​បាន​ហើយ យើង​អាច​រក្សា​វា​ទុក​ប្រើ​បាន​រយៈពេល​២​ខែ​។​
☞☞☞ សូម​រក្សារ​នូវ​ទម្រង់​អត្ថបទ​ដើម​ទាំងស្រុង នូវ​រាល់​ប្រភព​ដែល​យក​អត្ថបទ​របស់ខ្ញុំ​ទៅ​ចែកចាយ​បន្ត​។​
អត្ថបទ​ដោយ​៖ អ៊ាង សុផល្លែត​

ការចិញ្ចឹមត្រីនៅបរទេស


របៀប​ជីក​ស្រះ​ចិញ្ចឹម និង​ធ្វើ​ចំណី​ត្រី​ធម្មជាតិ​ចំណាយ​អស់​តិច​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bbkkkll

បុកល្ហុង​បង្គា​ស្រស់​

ថ្ងៃទី 17 មករា 2017 ម៉ោង 10:49:AM