Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

បច្ចេកទេស​ដាំ​ស្លឹកគ្រៃ​

​ដោយ ៖facebook ថ្ងៃទី 19 មេសា 2017 ម៉ោង 11:38:AM

ដាំ​ស្លឹកគ្រៃ​ធម្មជាតិ ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ស្លឹកគ្រៃ​ពី​ប្រទេសជិតខាង​!

​ស្លឹកគ្រៃ គឺជា​ដំណាំ​ស្លឹក​មួយ​ប្រភេទ​ដែល​គេ​ត្រូវការ​វា ជំនួយ​ក្នុង​គ្រឿងផ្សំ​សម្រាប់​មុខម្ហូប​ស្ទើរ​គ្រប់​ប្រភេទ ដើម្បី​បំពេញ​សេចក្តីត្រូវការ​ប្រចាំថ្ងៃ​។​

* ការជ្រើសរើស​ពូជ​៖

​មុន​ដាំ​ស្លឹកគ្រៃ ត្រូវ​ជ្រើសរើស​ដើម​ស្លឹកគ្រៃ​ដែលមាន​ដើម​ល្អ ដែល​មិន​រង​ការបំផ្លាញ​ណាមួយ​ពី​សត្វ​ចង្រៃ​នោះឡើយ​។​​ស្លឹកគ្រៃ​មាន​ពី​ប្រភេទ គឺ​ប្រភេទ​ស្លឹកគ្រៃ​អំបោះ និង​ស្លឹកគ្រៃ​ត្រែង​។ ស្លឹកគ្រៃ​ត្រែង ដើម​ពណ៌​ក្រហម ហើយ​មាន​ដើម​រឹង​ពិបាក​ហាន់ ចំណែក​ស្លឹកគ្រៃ​អំបោះ​មាន​ដើម​ស្រួយ​មាន​ជាតិ​ទឹក​ច្រើន និង​ងាយស្រួល​ហាន់​ជាង​។ តែ​ក្នុ​ស្លឹកគ្រៃ​អំបោះ ជា​ពូជ​ប្រភេទ​ដែលមាន​តម្រូវការ​ទីផ្សារ​ច្រើនជាង​។​

* ការរៀបចំ​ដី​ដាំ​៖

- ត្រូវ​រៀបចំ​រណ្ដៅ​មាន​ទំហំ​១,៥​តឹក ជម្រៅ​រណ្ដៅ ២០ ទៅ ៣០​សង់ទីម៉ែត្រ ហើយ​គម្លាត​រវាង​រណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយ​ប្រវែង ៦ ទៅ ៧​តឹក ប៉ុន្តែ​កញ្ញា​ថា ក្នុង​មួយ​រណ្ដៅៗ​ដាំ​បានតែ ១​ដើម​ប៉ុណ្ណោះ ធ្វើបែបនេះ​ដើម្បី​សន្សំសំចៃ​ពូជ​។​
- បន្ទាប់មក​យើង​ដាក់​កម្ទេច​ស្លឹកឈើ​ងាប់ ហើយ​ដាក់​ជី​លាមក​សត្វ​ធម្មជាតិ​ច្របល់​បញ្ចូល​គ្នា​ដាក់​ក្នុង​រណ្ដៅ​នោះ ស្រោច​ទឹក​វា​ចាំ​យក​ដើម​មក​ដាំ​។​

* វិធី​ដាំ​៖

- គេ​ដាំ​ដើម​ស្លឹកគ្រៃ​ភ្លាមៗ​ក៏បាន ឬ​ផ្សាំ​គល់​វា​ឲ្យ​ដុះ​ឫស​សិន​ក៏បាន ប៉ុន្តែ​បើ​ចង់​ឲ្យ​ស្លឹកគ្រៃ​ដុះ​ល្អ និង​ឆាប់​លូតលាស់​លឿន គួរតែ​ផ្សាំ​វា​ឲ្យ​ដុះ​ឫស ៣​ថ្ងៃ ចាំ​យកទៅ​ដាំ​។​
- ស្លឹកគ្រៃ គេ​អាច​ដាំ​វា​បាន​ច្រើន​របៀប អាច​ដាំ​តាម​ភ្លឺ​ព័ន្ធ​ជុំវិញ​ស្រះ ភ្លឺស្រែ ជុំវិញ​ផ្ទះ អាច​ដាំ​លើក​ជា​រង ដាំ​ចម្រុះ​ជាមួយ​រុក្ខជាតិ​ផ្សេងទៀត​ក៏បាន ប៉ុន្តែ​បើ​ដាំ​លក្ខណៈ​ចម្រុះ​ល្អ​ជាង ព្រោះ​វា​អាចបំពេញ​ជីជាតិ​ឲ្យ​គ្នា​ទៅវិញទៅមក​។ បើ​ស្លឹកគ្រៃ​ដែល​ដាំ​ដាច់​វា​ដាច់​ម្នាក់ឯង វា​ល្អ​ដែរ តែមាន​ស្លឹក​ពណ៌​លឿង ក្រហម អត់​សូវ​ល្អ តែបើ​យើង​ដាំ​វា​ក្បែរ​ដើម វា​ដើម​ស្លឹក​ក​ន្ធំ​ថេត និង​ដើម​អង្គាដី ឃើញថា​ស្លឹក​របស់​វា​លាស់​ខ្ចីៗ និង​ដើម​ថ្លោស​ល្អ​។​

* ការថែទាំ​៖

​ដោយសារ​ស្លឹកគ្រៃ​ជា​ដំណាំ​ងាយស្រួល​ដាំ មិនសូវមាន​សត្វ​ចង្រៃ​បំផ្លាញ ដូច្នេះ​គ្រាន់តែ​ស្រោច​ទឹក​ក្នុង​មួយ​សប្ដាហ៍​តែ​ពីរដង​ប៉ុណ្ណោះ គឺ​ពេលព្រឹក និង​ពេល​ល្ងាច​។ ដោយឡែក​ជី​បំប៉ន​វិញ ស្លឹកគ្រៃ​ត្រូវការ​ប្រភេទ​ស្លឹកឈើ​រលួយ​ដាក់​ក្បែរ​គល់​ជាការ​ស្រេច​។ ពេលដែល​យើង​ដាំ​បាន​រយៈពេល ១​អាទិត្យ វា​ចាប់ផ្ដើម​លាស់​ត្រួយ ហើយ​នៅពេល​បាន​អាយុ​ពី ៤ ទៅ ១៥​ថ្ងៃ វា​ចាប់ផ្ដើម​ដុះ​កូនតូច​។ រយៈពេល​នេះ យើង​ចាប់ផ្តើម​ដាក់​កម្ទេចកម្ទី និង​ជ្រោយ​គល់​វា​ដើម្បី​បាន​លូត​លឿន​។​

* ការប្រមូល​ផល​៖

​ពេល​ស្លឹកគ្រៃ​មាន​អាយុ ៦​ខែ អាច​ប្រមូល​ផល​បាន​ពេញលេញ ប៉ុន្តែ​ស្លឹកគ្រៃ​អាយុ​បាន ៤​ខែ គេ​អាច​ប្រមូល​ផល​បាន​បណ្ដើរៗ​ហើយ​។ រយៈពេល ៦​ខែ ជា​អាយុ​អាច​ប្រមូល​ផល​បាន ហើយ​កុំ​ទុក​យូរពេក ព្រោះ​បើ​យើង​ទុក​ឲ្យ​លើសពីនេះ វា​ខាត​សេដ្ឋកិច្ច​វិញ​ទេ​។​​ដំណាំ​ស្លឹកគ្រៃ ក៏​ជា​ឱសថ​បន្ថយ​ជាតិពុល​ក្នុង​រាងកាយ ព្រមទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ ប៉ូវ​ភ្នែក ប៉ូវ​ឆ្អឹង និង​ធ្មេញ​ផងដែរ​។ ជាងនេះទៀត ស្លឹកគ្រៃ​ក៏​ជួយ​កម្ចាត់​សត្វល្អិត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ លើសពីនេះ ស្លឹកគ្រៃ​ក៏មាន​គុណ​តម្លៃ​ជាច្រើន និង​សម្បូរ​ទៅដោយ​សារធាតុ​ដែលមាន​ប្រយោជន៍​ជាច្រើន​មុខ ដូចជា ជាតិ​រ៉ែ វីតាមីន និង​អង់ស៊ីម រួម​នឹង​ជីវជាតិ​សំខាន់​ច្រើន​ទៀត ដែល​មនុស្ស​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឲ្យ​មាន​សុខ​ភាពល្អ​៕

​អត្ថបទ​៖​អ៊ាង សុផល្លែត (​ដកស្រង់​ពី វិទ្យុ​អាស៊ីសេរី​)​


បច្ចេកទេស​ដាំ​ស្លឹកគ្រៃ​

បច្ចេកទេស​ដាំ​ស្លឹកគ្រៃ​

បច្ចេកទេស​ដាំ​ស្លឹកគ្រៃ​

បច្ចេកទេស​ដាំ​ស្លឹកគ្រៃ​

បច្ចេកទេស​ដាំ​ស្លឹកគ្រៃ​

បច្ចេកទេស​ដាំ​ស្លឹកគ្រៃ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ