Ads1111
Rhb02

បុរស​កម្ពុជា​ម្នាក់​ប្រកាស​ខ្លួន​ជា​ឪពុក Maddox និង​ចង់​តវ៉ា​ជាមួយ Angelina ​

​ដោយ ៖ហេង សុធា​រិ​ទ្ធិ ថ្ងៃទី 20 មីនា 2017 ម៉ោង 02:08:PM

​បុរស​កម្ពុជា​ម្នាក់​ដែលជា​បុគ្គលិក​នៅ​អង្គការ​មួយកន្លែង​ក្នុងប្រទេស​កម្ពុជា​បាន​និយាយថា លោក​បាន​ចុះហត្ថលេខា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា ក្នុងនាម​លោក​ជា​ឪពុក​របស់ Maddox បច្ចុប្បន្នកំពុង​រស់នៅ​ជាមួយ​តារា​ហូលីវូដ Angelina Jolie​។​


​លោក Mounh Sarath អាយុ​៥១​ឆ្នាំ​និយាយថា លោក​នៅតែមាន​ភាព​ឥទ្ធិពល​ក្នុង​ផ្លូវច្បាប់​លើ​ករណី​របស់ Maddox ហើយ​ពេលនេះ​លោក​កំពុង​តវ៉ា​ជាមួយ Angelina​។ លោក​ថា​៖ "​ខ្ញុំ​នឹង​សប្បាយចិត្ត ប្រសិន​ប្រទេស​កម្ពុជា​មិនអាច​ឃើញ Angelina ម្ដងទៀត​"​។​

​លោក Mounh Sarath បានបង្ហាញ​សារព័ត៌មាន The Sun កាលពី​ថ្ងៃអាទិត្យ​នៃ​ឯកសារ​សុំ​កូន​ជាមួយ​តុលាការខេត្ត​បាត់ដំបង​កាលពី​ខែ សីហា ឆ្នាំ ២០០៣​។ វា​បានបញ្ជាក់​ច្បាស់​ថា តុលាការ​បាន​កាត់​ថា លោក Sarath ជា​ឪពុក​របស់ Maddox​។ លោក Sarath បន្តថា​៖ "​ក្នុង​ឯកសារ​របស់​តុលាការ Maddox នៅតែ​ជា​កូនប្រុស​របស់ខ្ញុំ​។ Angelina មិនដែល​បញ្ជាក់​រឿងនេះ​ឲ្យ​ច្បាស់​ទេ​"​។​
​លោក Mounh Sarath

Angelina និង​ស្វាមី​មុន​តារា​សម្ដែង Billy Bob Thornton មិនបាន​បំពេញបែបបទ​ឲ្យ​ពេញលេញ​ក្នុង​ការសុំ​សិទ្ធិ​ចិញ្ចឹម Maddox កាលពី​ឆ្នាំ​២០០៣​ឡើយ​។ នេះ​បើតាម The Sun​។ ប៉ុន្តែ​មិនទាន់មាន​អ្វី​បង្ហាញថា Angelina ឬ Thornton បានដឹង​ពី​រឿង​លោក Sarath មាន​ឯកសារ​សុំ​កូន​ជាមួយ​តុលាការខេត្ត​បាត់ដំបង​យ៉ាងណាទេ​។​

​លោក Mounh Sarath ដែល​បាន​ជួប Angelina Jolie នៅ​កម្មវិធី​សប្បុរសធម៌​មួយ​និយាយទៀតថា​៖ " Angelina បាន​ប្ដូរ​ឈ្មោះ​របស់ Maddox​។ ខ្ញុំ​នៅតែ​និយាយថា Maddox ជា​កូនប្រុស​របស់ខ្ញុំ​"​។​

​កាល​គ្រា​សុំ Maddox សហរដ្ឋអាមេរិក បានដាក់​ការ​រឹតបន្តឹង​យ៉ាង​តឹងរ៉ឹង​ក្នុងការ​អនុម័ត​សុំ​កុមារ​ពី​ប្រទេស​កម្ពុជា​ដោយសារតែ​ការភ័យខ្លាច​ការជួញដូ​រម​នុស្ស​។ ការសុំ Maddox ទៅ​ចិញ្ចឹម​នៅ​អាមេរិក គឺ​បានរៀបចំ​ដោយ​មនុស្ស​ម្នាក់​ឈ្មោះ Lauryn Galindo ក្រោយមក គេ​ក៏បាន​ជាប់ពន្ធនាគារ​នៅ​អាមេរិក​។ Lauryn ជាប់គុក​រយៈពេល​១៨​ខែ បន្ទាប់ពី​ក្លែង​ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត និង​ទីកន្លែង​កំណើត​របស់ Maddox ដើម្បី​ជួយ​គេ​ឲ្យ​បានរស់នៅ​ជាមួយ Angelina៕

​ប្រភព​៖Sabay/ The Sun  



កម្សាន្ត


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ


ដំណឹងកំសាន្ត/សិល្បៈ ផ្សេងទៀត

តារា​បង្ហាញ​ម៉ូត​រ៉ូ​ម៉ា​នី​អាយុ១៨ ឆ្នាំ លក់​ព្រហ្មចារី ក្នុងតម្លៃ ២,៥ លាន​ដុល្លារ​ឱ្យទៅ​អ្នកជំនួញ​ហុងកុង​ ថ្ងៃទី 30 មីនា 2017 ម៉ោង 03:53:PM

តារា​បង្ហាញ​ម៉ូត​វ័យក្មេង​របស់​ប្រេ​ស៊ី​ល​ជាប់​ជា​ជ័យលាភី​ថត​ឈុត​ហែល​ទឹក​សម្រាប់​ទស្សនា​វ​ដ្តី Sports Illustrated លេខ​ចេញ​ឆ្នាំ ២០១៨ ថ្ងៃទី 30 មីនា 2017 ម៉ោង 10:27:AM

ទិញ​សំបុត្រ​មួយ​រោង​ជូន​បុគ្គលិក​ទស្សនា​រឿង​ទឹកចិត្ត​ម្តាយ​សម័យថ្មី​ ថ្ងៃទី 30 មីនា 2017 ម៉ោង 08:45:AM

សកម្មភាព Rain ចុះ​ពី​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​យប់មិញ​ ថ្ងៃទី 29 មីនា 2017 ម៉ោង 11:24:AM

ដេវីត បេ​ក​ឃេ​ម ទៅលេង​ហុងកុង មក​ស្រុក​វិញ​សរសេរ​សា​រលើ​ហ្វេ​ស​ប៊ុ​ក បង្កឱ្យមាន​កំហឹង​ចេញពី​អ្នក​ហុងកុង និង​ចិនដីគោក​ ថ្ងៃទី 29 មីនា 2017 ម៉ោង 08:06:AM