Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

រឿង “​អាមោក​លក់​ម៉ាំ​” អាច​បញ្ចាំង​ជា​ផ្លូវការ​ហើយ​ក្រោយ​ផ្អឹប​រាប់​ឆ្នាំ​

​ដោយ ៖បូរិន ថ្ងៃទី 19 ឧសភា 2017 ម៉ោង 02:06:PM

(​ភ្នំពេញ​)៖  ខ្សែភាពយន្ត “​អាមោក​លក់​ម៉ាំ​”​ដែល​លោក ប៉ែន ចំរុង ដើរ​តួឯក​ជាមួយ​កញ្ញា ជី​ជីរ​បស់​ផលិតកម្ម​មហាហង្ស​ផលិត​​ដែល​ត្រូវបាន​ផ្អឹប​ទុក​រាប់​ឆ្នាំ ដោយ​ជម្លោះ​រវាង​ថៅកែ​និង​តួ​របស់ខ្លួន​ត្រូវ​បានដាក់​បញ្ចាំង​ជា​ផ្លូវការ​ក្នុង​រោងកុន​ហើយ ។



​កញ្ញា ដា​ណា តំណាង​ទីផ្សារ​ផលិតកម្ម​មហាហង្ស​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​រឿងនេះ កាលពី​ថ្ងៃទី​១៧ ខែឧសភា​ឆ្នាំ​២០១៧​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ថា រឿងនេះ​បានដាក់​បញ្ចាំង​ចាប់ពី​ថ្ងៃ​តទៅ​ហើយ ក្រោយ​រង់ចាំ​អស់​ពេល​ជា​ឆ្នាំ​មក​។ រឿង​ល្អ​ប្លែក​ពី​រឿង​កំប្លែង​មុនៗ  ដែល​លោក ប៉ែន ចំរុង ជា​តួឯក​ក្នុង​រឿងនេះ​សម្តែង​ជា​មនុស្ស​កំប្លែង​ដើរ​លក់​ម៉ាំ​បង្ក​សំណើច​ជា​បន្តបន្ទាប់​។ ខ្សែភាពយន្ត​នេះ​ត្រូវបាន​ផលិតកម្ម​​មហាហង្ស​ចំណាយ​អស់​ជិត​ប្រាំ​ម៉ឺន​ដុល្លារ​អាមេរិក​។​

​តំណាង​ផលិតកម្ម​ហង្ស​រូបនេះ​ក៏​មិន​ធ្វើការ​បកស្រាយ​ចំពោះ​បញ្ហា​រឿងរ៉ាវ​ដែល​ផ្អឹប​រឿង​អស់​រាប់​ឆ្នាំ និង​មូល​ហេតុអ្វី​បានជា​ព្រម​បញ្ចេញ​​រឿង​ដាក់​បញ្ចាំង​ក្នុង​រោងកុន​ឡើយ​។

​ចំពោះ​រឿងនេះ​ត្រូវបាន​ក្រុម​សារព័ត៌មាន​ចោទសួរ​ទៅកាន់​លោក អ៊ិន សុ​ភិន​ផងដែរ​ប៉ុន្តែ​លោក​មិន​បញ្ចាក់​មូលហេតុ​អ្វី​ច្រើន​ឡើយ​​ចំពោះ​ការ​ផ្អឹប​រឿង​និង​ពេលនេះ​យល់ព្រម​បញ្ចាំង​រឿង​របស់លោក ប៉ែន ចំរុង​នោះ​។

​សូម​រំលឹកថា តារា​សម្តែង ប៉ែន ចំរុង និង លោក អ៊ិន សុ​ភិន មើលមុខ​គ្នា​មិន​ចំ​ទេ​ដោយសារតែ​នាង ភិន សុ​ដា​លី​ស ជា​កូន​របស់លោក អ៊ិន សុ​ភិន​និង​ជា​អតីត​ភរិយា​លោក​ប៉ែន ចំរុង​បាន​ឈ្លោះ​រហូត​លែងលះគ្នា​តាំងពី​មានកូន​ក្នុង​ផ្ទៃ​។​

​លោក អ៊ិន សុ​ភិន ក៏​ធ្លាប់​ប្រកាស​ម្តង​ដែរ​ថា រឿង “​អាមោក​លក់​ម៉ាំ​” សុខចិត្ត​ខាត​និង​បោះចោល​ដោយសារ​ខឹង​លោក ប៉ែន ចំរុង ជាខ្លាំង ប៉ុន្តែ​ពេលនេះ​ព្រម​បញ្ចេញ​រឿង​ដាក់​បញ្ចាំង បើទោះបីជា​បានដឹង​ទៅ​រួចហើយ​រឿងនេះ​អាច​នឹង​ធ្លាក់​ប្រជាប្រិយភាព​ដោយសារ​អ្នកគាំទ្រ​​មួយចំនួនៗ​មិន​ពេញចិត្ត​និង​ស្អប់​លោក ប៉ែន ចំរុង បោះបង់ ភិន សុ​ដា​លី និង កូនស្រី​បង្កើត​លោក​។

​សូម​ទស្សនិកជន​ទាំងអស់​ដែល​ចង់ដឹង​សាច់រឿង​កំប្លែង​ដែល ប៉ែន ចំរុង បាន​ដើរ​តួឯក​ចុង​ក្រោយនេះ​ល្អមើល​ប៉ុន្មាន​សូម​ទៅ​គាំទ្រ​និង​​វាយតម្លៃ ។

​សូមបញ្ជាក់ថា ក្នុង​ពិធី​សម្ពោធ​រឿងនេះ មិនមាន​វត្តមាន​លោក ប៉ែន ចំរុង និង លោក អ៊ិន សុ​ភិន ឡើយ​ខណៈ​ភាគី​ម្ខាង​បានប្រកាស​ជា​សាធារណៈ​មិន​ព្រម​ចេញមុខ​ចូលរួម​សម្ពោធ​រឿងនេះ និង បាន​គំរាម​ដាក់គ្នា​ជា​រើ​យៗ​ថែមទៀត​៕

រឿង “​អាមោក​លក់​ម៉ាំ​” អាច​បញ្ចាំង​ជា​ផ្លូវការ​ហើយ​ក្រោយ​ផ្អឹប​រាប់​ឆ្នាំ​

រឿង “​អាមោក​លក់​ម៉ាំ​” អាច​បញ្ចាំង​ជា​ផ្លូវការ​ហើយ​ក្រោយ​ផ្អឹប​រាប់​ឆ្នាំ​

រឿង “​អាមោក​លក់​ម៉ាំ​” អាច​បញ្ចាំង​ជា​ផ្លូវការ​ហើយ​ក្រោយ​ផ្អឹប​រាប់​ឆ្នាំ​

រឿង “​អាមោក​លក់​ម៉ាំ​” អាច​បញ្ចាំង​ជា​ផ្លូវការ​ហើយ​ក្រោយ​ផ្អឹប​រាប់​ឆ្នាំ​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ