Ads1111
Rhb02

អាពាហ៍ពិពាហ៍ Rain ប្រារព្ធ​ឡើង​យ៉ាង​ស្ងាត់ៗ​នៅ​ជា​អាថ៌កំបាំង​

​ដោយ ៖ឡេង ភា​រុណ ថ្ងៃទី 19 មីនា 2017 ម៉ោង 11:00:AM

រឿងរ៉ាវ​ពិត​នៅ​ពីក្រោយ​អាពាហ៍ពិពាហ៍​យ៉ាង​សម្ងាត់​របស់ Rain និង Kim Tae Hee ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹង​ហើយ​កាលពី​ម្សិលមិញ​។​


​បើ​យោងទៅតាម​សារព័ត៌មាន OBS Unique Entertainment របស់​កូរ៉េខាងត្បូង​ដែល​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​អាពាហ៍ពិពាហ៍​ដ៏​តូច និង​ស្ងប់ស្ងាត់​របស់​អ្នក​ទាំងពីរ បាន​ឲ្យ​ដឹងថា អ្នកយកព័ត៌មាន Yook Soo Kyung ធ្លាប់​សម្ភាសន៍​ជាមួយ​បងប្រុស Kim Tae Hee គឺ​លោក Lee Wan ដោយ​សួរថា "​នៅពេលណា​ប្អូនស្រី​របស់​អ្នក​រៀបការ​?” ចំពោះ​ចម្លើយ​លោក Lee Wan បែរ​អះអាងថា "​ប្រហែលជា​គ្មាន​ពិធី​អាពាហ៍ពិពាហ៍​ផង​ក៏​មិនដឹង​។​"

​ម្យ៉ាងវិញទៀត កូនកំលោះ​កូនក្រមុំ​បាន​អញ្ជើញ​ភ្ញៀវ គឺ​មុន​ពិធីមង្គលការ​រយៈពេល​តែ ២​ថ្ងៃ​ប៉ុណ្ណោះ​។ ឯ​អ្នកសារព័ត៌មាន​ដែល​ត្រូវ​ទៅយក​ព័ត៌មាន​ក្នុង​ពិធី មានការ​ភ័ន្តច្រឡំ​ខ្លាំង ព្រោះ​អ្នក​ទាំងពីរ​មិន​បញ្ចេញ​ព័ត៌មាន​លម្អិត​អំពី​វេលា​រៀបការ និង​ទីតាំង​ឲ្យ​ពួកគេ​បានដឹង​មុន​ឡើយ​។ អាពាហ៍ពិពាហ៍​ដ៏​តូច​របស់​ពួកគេ​ចំណាយ​ប្រាក់​អស់​ប្រមាណ ១​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។​

​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ Rain និង Kim Tae Hee ច្រៀង​បទ Happy Me រួមគ្នា​ខណៈ PSY ជា​អ្នក​សម្ដែង និង Park Jin Young ជា​អ្នក​ដេញ​ព្យ៉ា​ណូ​។ គួររម្លឹកថា Rain និង Kim Tae Hee បាន​រៀបការ​នៅ​ថ្ងៃទី ១៩ មករា​ឆ្នាំ ២០១៧ បន្ទាប់ពី​មើលចិត្ត​គ្នា​រយៈពេល​ជាង ៤ ឆ្នាំ​៕

​ប្រភព​៖Sabay/ Koreaboo 



កម្សាន្ត


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ


ដំណឹងកម្សាន្តបរទេស ផ្សេងទៀត

តារា​បង្ហាញ​ម៉ូត​រ៉ូ​ម៉ា​នី​អាយុ១៨ ឆ្នាំ លក់​ព្រហ្មចារី ក្នុងតម្លៃ ២,៥ លាន​ដុល្លារ​ឱ្យទៅ​អ្នកជំនួញ​ហុងកុង​ ថ្ងៃទី 30 មីនា 2017 ម៉ោង 03:53:PM

តារា​បង្ហាញ​ម៉ូត​វ័យក្មេង​របស់​ប្រេ​ស៊ី​ល​ជាប់​ជា​ជ័យលាភី​ថត​ឈុត​ហែល​ទឹក​សម្រាប់​ទស្សនា​វ​ដ្តី Sports Illustrated លេខ​ចេញ​ឆ្នាំ ២០១៨ ថ្ងៃទី 30 មីនា 2017 ម៉ោង 10:27:AM

ទិញ​សំបុត្រ​មួយ​រោង​ជូន​បុគ្គលិក​ទស្សនា​រឿង​ទឹកចិត្ត​ម្តាយ​សម័យថ្មី​ ថ្ងៃទី 30 មីនា 2017 ម៉ោង 08:45:AM

សកម្មភាព Rain ចុះ​ពី​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​យប់មិញ​ ថ្ងៃទី 29 មីនា 2017 ម៉ោង 11:24:AM

ដេវីត បេ​ក​ឃេ​ម ទៅលេង​ហុងកុង មក​ស្រុក​វិញ​សរសេរ​សា​រលើ​ហ្វេ​ស​ប៊ុ​ក បង្កឱ្យមាន​កំហឹង​ចេញពី​អ្នក​ហុងកុង និង​ចិនដីគោក​ ថ្ងៃទី 29 មីនា 2017 ម៉ោង 08:06:AM