Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

លោក​ម៉ោញ សារ៉ាត់ បដិសេធ​ពី​ការប្តឹង​ទាមទារ​យក Maddox ពី​លោកស្រី Angelina Jolie

​ដោយ ៖មុនី​រ័ត្ន​-វាសនា ថ្ងៃទី 21 មីនា 2017 ម៉ោង 08:30:AM

(​ភ្នំពេញ​)៖​លោក​ម៉ោញ សារ៉ាត់​( Mounth Sarath)​ដែលជា​អតីត​ប្រធាន​អង្គការ​មើលថែ​កុមារ​Maddox​បាន​បដិសេធ​និង​ច្រាន​​ចោល​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នៅលើ​ប្រព័ន្ធ​សារព័ត៌មាន​មួយចំនួន​ដែលថា លោក​ប្តឹង​ទាមទារ​គ្រប់គ្រង​កុមារ​Maddox ពី​លោក​​ស្រី Angelin Jolie​ដែលជា​ម្តាយចិញ្ចឹម​។​
 
​លោក​បាន​បញ្ជាក់ថា “​ដើម្បី​ឲ្យ​អស់​មន្ទិលសង្ស័យ​អំពី​បញ្ហា​ការលេចឮ​ពាក្យ​ចរចា​ម​អា​រ៉ា​ម​លើ​បណ្តាញ​សង្គម ខ្ញុំ ម៉ោញ សារ៉ាត់​សូមប​ដិ​សេធ​ទាំងស្រុង​និង​ពុំ​បានដឹង ពុំ​ទទួលខុសត្រូវ​ចំពោះ​ការផ្សព្វផ្សាយ​ទាំងឡាយណា​ដែល​ទាក់ទង​និង​ព័ត៌មាន​ទាំងនេះ​ទេ​”​។​លោក ថែម​​ទាំង​បាន​បដិសេធ​ព័ត៌មាន​ថា​ខ្លួន​លោក​ជា​ឪពុក​បង្កើត​របស់ Maddox គឺ​លោ​កថា គ្មាន​ជាប់​សាច់ឈាម​អ្វី​នឹង​គ្នា​ទេ ហើយ​លោក​ថែមទាំង​ច្រានចោល​ព័ត៌មាន​ចចាមអារ៉ាម​ថា លោក​ចង់​ប្តឹង​ទារ​១​ពាន់​ដុល្លារ​ពី​លោកស្រី Jolie ថែមទៀត​។  
​    ​
​ការ​ចេញមក​បដិសេធ​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន បានធ្វើការ​ចុះផ្សាយ​តាម​សារព័ត៌មាន​បរទេស​The Sun ថា​លោក​ម៉ោញ សារ៉ាត់​ប្តឹង​ទាមទារ​គ្រប់គ្រង Maddox ដែលជា​កូនបង្កើត​របស់ខ្លួន​ពី​លោកស្រី Angelin Jolie​។​វា​ក៏​​កើតឡើង​ចំពេល​ផ្ទុះ​ប្រតិកម្ម​ថ្កោលទោស​លោក​ម៉ោញ សារ៉ាត់ យ៉ាង​ផុស​ផុរ​ថា​លោក​ជា​ឪពុក​មើល​ឃើញតែ​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ចង់​បំផ្លាញ​អនាគត​កុមារ Maddox​ជាដើម​។​

​តែ​លោក​ម៉ោញ សារ៉ាត់ បាន​សរសេរ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា “ នៅ​សុខៗ​មានរឿង ប្តឹងផ្តល់​មកពីណា ?​បើជា​ការពិត​ចុះ​ហេតុអ្វី​មិន​យក​​ពាក្យបណ្តឹង​ហ្នុ​ង​មក​បង្ហាញ​សា​ធារ​ណេៈ​ជន​ឲ្យ​គេ​មើល​ផង ហើយ​ប្តឹង​នៅ​សាលា​ក្តីណា ពី​ពេលណា ? ។​ខ្ញុំ​សូម​ធ្វើ​សំណូមពរ​យ៉ាងទទូច​​សូមមេត្តា​កុំ​បកស្រាយ​អ្វី​អោយ​ហួស​ហេតុផល​ទាក់ទង​ដល់​ជីវិត​ឯកជន​របស់ Jolie ដាច់ខាត !​ដើម្បីអោយ​អស់​មន្ទិលសង្ស័យ​​អំពី​បញ្ហា​ការ​លេច​ឭ​ពាក្យ​ចរចា​ម​អារាម​លើ​បណ្តាញ​សង្គម ខ្ញុំ ម៉ោញ សារ៉ាត់ សូម​បដិសេធ​ទាំងស្រុង​និង​ពុំ​បានដឹង​ពុំ​ទទួលខុសត្រូវ​​ចំពោះ​ការផ្សព្វផ្សាយ​ទាំងឡាយណា​ដែល​ទាក់ទង​និង​ព័ត៌មាន​ទាំងនេះ​ទេ​”​។

​លោក ម៉ោញ សារ៉ាត់ ដែលជា​អតីត​ជា​ប្រធាន​អង្គការ​ទស្សន​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថា​លោក​ក៏​គ្មាន​បាន​មាន​ចេតនា​អ្វី​ចង់​ប្តឹង​ទាមទារ​លុយ​ពី​លោកស្រី Jolie រហូតដល់​១​ពាន់​ដុល្លារ​នោះដែរ​។ ទាំងនេះ គឺ​សុទ្ធតែជា​ព័ត៌មាន​ចចាមអារ៉ាម​និង​ប្រ​​ឌិ​ត​តែប៉ុណ្ណោះ​។

​គួរ​បញ្ជាក់ថា រឿងចម្រូងចម្រាស់​នេះ បាន​បែកធ្លាយ តាមរយៈ​សារព័ត៌មាន​បរទេសមួយ​ឈ្មោះ The Sun ដែល​សរសេរ​ជា​ភាសា​អង់គ្លេស ចេញផ្សាយ​កាល​ថ្ងៃអាទិត្យ​ថា លោក ម៉ោ​យ សា​រ៉ា​ត មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​គ្រប់គ្រង​លើ Maddox ដែលជា​កូនប្រុស​ចិញ្ចឹម​ច្បង​របស់​លោកស្រី Angelina Jolie​។​
 
​បើតាម The Sun ក្នុង​បទសម្ភាសន៍​លោក ម៉ោញ សារ៉ាត់ ក៏បាន​បង្ហាញ​នូវ​សំណុំ​ឯកសារ​ស្មុំ​កូន​នៅ​តុលាការខេត្ត​បាត់ដំបង កាលពី​ខែសីហា ឆ្នាំ​២០០៣ ដែល​បញ្ជាក់ថា តុលាការ​បានទទួល​ស្គាល់​គាត់​គឺជា​ឪពុក​បង្កើត​របស់ Maddox ។ កុមារា Maddox សព្វថ្ងៃ មាន​វ័យ​១៥​ឆ្នាំ ត្រូវបាន​លោកស្រី Angelina Jolie ទទួល​យកទៅ​ចិញ្ចឹម​កាលពី​ឆ្នាំ​២០០១ ដែល​ពេលនោះ គេ​នៅ​ជា​ទារក​ម្នាក់​នៅឡើយ​។ រូបគេ មានឈ្មោះ​ដើម​ថា រ័ត្ន វិបុល​។ នេះ​បើតាម​កាសែត The Sun​។​

The Sun​បាន​បន្តថា​ ​លោក Mounth Sarath​បាន​បរាជ័យ​ក្នុង​ការសុំ​សិទ្ធ​គ្រប់គ្រង​កូន​ពី​តារា​ហូលីវូត​នាង Angelina Jolie ហើយ​បាន​និយាយថា​" ខ្ញុំ​នឹង​សប្បាយចិត្ត​ប្រសិនបើ​កម្ពុជា​មិនឃើញ​នាង​មក​ម្ដងទៀត​។​នៅក្នុង​សំណុំ​ឯកសារ Maddox នៅតែ​ជា​​កូនប្រុស​របស់ខ្ញុំ តែ​នាង​មិនដែល​ប្រាប់​រឿងនេះ​ទៅ Maddox​ទេ​។ Angelina Jolie និង​ប្ដី​មុន Billy Bod Thornton បាន​យក Maddox ជា​កូនចិញ្ចឹម​តាំងពី​ឆ្នាំ​២០០៣​។​នៅក្នុង​រូបភាព​អ្នក​អាច​ឃើញ Angelin Jolie ថតរូប​ជាមួយ​អតីត​ប្ដី​របស់​នាង​គឺ​លោក Brad Pitt ។ នាង​ធ្លាប់​ធ្វើដំណើរ​ទៅ​កម្ពុជា​ដើម្បី​បញ្ជាក់ថា Maddox គ្មាន​ម្តាយបង្កើត​ដែល​នៅរស់​ទេ​។​ពេលនោះ​សហរដ្ឋអាមេរិក​​បាន​អនុវត្ត​ច្បាប់​យ៉ាង​តឹងរឹង​លើ​ការសុំ​កូន​យកទៅ​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា ដោយ​ប្រយ័ត្នប្រយែង​លើ​ការជួញដូរ​មនុស្ស​។ ខ្ញុំ​បាន​ជួប Angelina Jolie តាមរយៈ​ការងារ​សប្បុរស​ធ​ម៍ ហើយ​នាង​និយាយថា នាង​បាន​ប្ដូរ​ឈ្មោះ​កូនចិញ្ចឹម តែ​រឿង​មួយ​ដែល​ខ្ញុំ​គួរ​និយាយ​គឺ Maddox ជា​កូន​របស់ខ្ញុំ​"​។

​គួរ​បញ្ជាក់ថា Angelin Jolie ជា​បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​បាន​ដក់ចិត្ត​ស្រលាញ់​កម្ពុជា​ពេលដែល​កំពុង​ថតកុន​ដែលមាន​ចំណងជើង​ថា Tomb Raider ដែល​ដឹកនាំ​ដោយ លោក Simon West កាលពី​ឆ្នាំ ២០០១ ។ តារា​ហូលីវូត​រូបនេះ​លែងលះ​ជាមួយ​អតីត​ប្ដី​របស់​នាង លោក Brad Pitt កាលពី​ខែកញ្ញា ឆ្នាំ ២០១៦​។ នាង​មានកូន​៦​នាក់​ដូចជា​៖  Maddox ដែលមាន​អាយុ ១៥ ឆ្នាំ​, Pax Thien អាយុ ១៣ ឆ្នាំ​, Zahara អាយុ ១២ ឆ្នាំ និង Shiloh អាយុ ១០ ឆ្នាំ រួមទាំង​កូនភ្លោះ​របស់​នាង​អាយុ ៨ ឆ្នាំ​គឺ Knox និង Vivienne ៕

លោក​ម៉ោញ សារ៉ាត់ បដិសេធ​ពី​ការប្តឹង​ទាមទារ​យក Maddox ពី​លោកស្រី Angelina Jolie

​ លោក​ម៉ោញ សារ៉ាត់

លោក​ម៉ោញ សារ៉ាត់ បដិសេធ​ពី​ការប្តឹង​ទាមទារ​យក Maddox ពី​លោកស្រី Angelina Jolie

​លោកស្រី Angelin Jolie និង Maddox រួមទាំង​កូន​ច​ញ្ចឹ​ម​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

18766085_642383172620259_3049605006020149067_n

ភ្លៀង​បង្ក​លិចលង់​នៅ​ប៉ៃលិន​

ថ្ងៃទី 28 ឧសភា 2017 ម៉ោង 05:16:PM