Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

មក​មើល​តម្លៃ​រ៉ូ​ប ពេជ្រ អា​វី​ហ្សា ស្លៀក​ធ្វើ​ខួប​យប់មិញ​

​ដោយ ៖​ស៊ុនហួត​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 11:19:AM

​រ៉ូ​ប​ពណ៌​សមាន​ស្បៃ​ខាងក្រោយ ដែល​កញ្ញា ពេជ្រ អា​វី​ហ្សា ស្លៀក​កាលពី​យប់មិញ​ក្នុង​ថ្ងៃ​ខួប​គម្រប់​២៧​ឆ្នាំ​របស់ខ្លួន​នោះ តារា​ស្រី​រូបនេះ​បាន​ប្រាប់ថា មានតម្លៃ​ត្រឹម​៣០០​ដុល្លារ ហើយ​បើ​បូក​ទាំង​ក្រវិល និង​គ្រឿង​លំអ​ផ្សេងទៀត សរុប​ទាំងអស់​១​តួខ្លួន​ប្រហែលជា​៤០០ ដុល្លារ​។​


​តារា​ស្រី​រូបនេះ​ប្រាប់ថា រ៉ូ​ប​មួយ​នេះ ខ្លួន​បាន​កាត់​នៅ​ហាង​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ហើយ​ការសម្រេច​ជ្រើសរើស​ពណ៌​ស ក៏​ព្រោះតែ​ចង់​ឲ្យ​ស៊ី​ទៅនឹង​ហាង​ដែល​នាង​ធ្វើ​ខួប​តែម្ដង​។ ដូច្នេះហើយ ទើប​នាង​ជ្រើសរើស​ឈុត​ពណ៌​ស ខណៈ​ភ្ញៀវកិត្តិយស​របស់​នាង ភាគច្រើន​ក៏​ស្លៀក​ឈុត​ពណ៌​ស​នេះដែរ​។​

​កម្មវិធី​ខួប​គម្រប់​២៧​ឆ្នាំនេះ ធ្វើឡើង​ដោយ ពេជ្រ អា​វី​ហ្សា បាន​អញ្ជើញ​ភ្ញៀវ​ប្រហែល​៦​ទៅ​៧​តុ ប៉ុន្តែ​ជាក់ស្ដែង​ភ្ញៀវ​បាន​លើស​កំណត់​ទៅទៀត​។ តារា​ស្រី​រូបនេះ​បាន​ប្រាប់ថា កម្មវិធី​យប់មិញ​នេះ នាង​បាន​ចំណាយ​ប្រហែល​ជាង​២​ពាន់​ដុល្លារ​អាមេរិក​។​

​គូ​រំលឹក​ផងដែរ​ថា អា​វី​ហ្សា ត្រូវបាន​សង្សារ​របស់​ខ្លួន ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​សាច់ញាតិ​ឧកញ៉ា​មាន​ឥទ្ធិពល​ម្នាក់​វាយ​ឲ្យ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​ថ្ងៃទី​១៣ វិច្ឆិកា​កន្លងទៅ​លើទឹក​ដី ខេត្ត ព្រះសីហនុ គ្រា​ដែល​នាង​នឹង​សង្សារ​ទៅ​កម្សាន្ត​នៅ​ទីនោះ​។​

​មិនបាន​ប៉ុន្មាន​ផង តារា​ស្រី​រូបនេះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម្ដងទៀត​នៅលើ​ផ្លូវ​សុធារស ដោយបាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​ជាមួយ​ម៉ូតូ​មួយគ្រឿង​មាន​គ្នា​២​នាក់ បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី​ម៉ោង​៣​រំលង​អា​ធ្រា​ត្រ ទី​១៤ មេសា ឆ្នាំ ២០១៧​។​

​ដោយសារតែ​ជួប​រឿង​មិនល្អ​ជាប់ៗ​គ្នា នាង​បាន​ទៅរក​គ្រូ​ចិន​សែ​អោយ​គន់គូរ​មើល ហើយ​ត្រូវ​គ្រូ​បង្គាប់ ឲ្យ​ខិតខំ​ធ្វើបុណ្យ​ឲ្យ​ច្រើន​។ បន្ថែម​ពីលើ​នេះ ត្រូវ​រៀបចំ​ធ្វើ​ខួបកំណើត​ចេញ​ជាដាច់ខាត ដើម្បី​បញ្ចៀស​រឿង​ឧបទ្រពចង្រៃ​ទាំងឡាយ​។​

​ដូច្នេះហើយ ទើប​នាង​តារា​ស្រី​រូបនេះ រៀបចំ​ធ្វើ​ខួប​យប់មិញ​នេះ តាម​បណ្ដាំគ្រូ​ចិន​សែ​នេះ​ទៅ ខណៈ​ថ្ងៃ​នាង​ពិតប្រាកដ គឺ​នៅ​ថ្ងៃទី​១៦ ឧសភា ឯណោះ ដែល​នាង​បានធ្វើ​រួច​ម្ដងមកហើយ ដោយបាន​យក​ថ្ងៃ​ពិសេស​របស់ខ្លួន​នេះ ទៅ​ចែកទាន​ដល់​ក្មេងៗ​ក្នុង​មណ្ឌល​កុមារកំព្រា​៕

​អត្ថបទ​៖ Sabay


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ