Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

លីម មួយ​ហ្គិ​ច ខ្សឹបៗ​ថា​អត់​មិនទាន់​មានសង្សារ​ទេ​!

​ដោយ ៖បូរិន ថ្ងៃទី 21 មេសា 2017 ម៉ោង 07:06:PM

(​ភ្នំពេញ​)៖ តារា​ស្រី​តែងតែ​បង្ហាញខ្លួន​ជា​នារី​ស្រស់ស្អាត និង​សិច​ស៊ី ក្នុង​ខ្សែភាពយន្ត​រឿង​ភាគ​តាម​បណ្តា​កញ្ចក់​ទូរទស្សន៍​កញ្ញា លីម មួយ​ហ្គិ​ច ខ្សឹបៗ​ដល់​ត្រចៀក​ក្រុម​សារព័ត៌មាន​ជាមួយ​ទឹកមុខ​ញញឹម​យ៉ាង​ស្រស់ស្អាត​ថា ពេលនេះ​នាង​អត់​មិនទាន់​សង្សារ​ទេ ហើយ​បើ​ចង់​ដាក់​ពាក្យសុំ​ស្រលាញ់​នាង​បើកចំហ​។​

​ឆ្លើយ​ទាំង​សើច​អស់សំណើច​ពេលលឺ​មាន​សង្សារ​នៅ​? លីម មួយ​ហ្គិ​ច បាន​និយាយថា ពីមុនៗ​ខ្ញុំ​ធ្លាប់​សង្សារ ប៉ុន្តែ​បែកបាក់​យូរហើយ​។ ពេលនេះ​អត់​ទាន់​មាន​មើលឃើញ​នរណា​នៅឡើយ សម្រាប់​នាង ដូច្នេះ​នាង​មិនទាន់​សង្សារ​ផ្លូវការ​ទេ​។ ប្រសិនបើ​ពេញចិត្ត ឬ ស្រលាញ់​នាង អាចដាក់​ពាក្យ​បាន ប៉ុន្តែ​រឿង​ជាប់​មិន​ជាប់​នោះ ប្រហែល​មិនដឹង​នោះទេ រង់ចាំ​សិក្សា​និង​រាប់អាន​ជាមុនសិន​។​

​ពេល​ត្រូវបាន​សួរថា ចុះ​ពេលនេះ​មាន​មនុស្ស​តាម​សុំ​ស្នេហ៍​ច្រើន​អត់​? ស្រាប់តែ​នាង​កាន់តែ​សើច​អស់ពី​មាត់​ថាបើ​និយាយ​ចំពោះ​រឿង​មនុស្ស​តាម​ស្រលាញ់​នាង​វិញ​នោះ មាន​បុរស​ច្រើន​គួរសម​ដែរ​សុំ​ដាក់ចិត្ត​ស្រលាញ់​។ ប៉ុន្តែ​កន្លងមក​នាង​មិន​សម្រេចចិត្តថា​ដាក់ចិត្ត​ស្រ​​លាញ់​និង​ធ្វើជា​សង្សារ​បុរស​ណ​ណា​ម្នាក់​នៅឡើយ​ទេ​។

​សូមបញ្ជាក់ថា នាង​ជានា​រី​ស្អាត​និង​សិច​ស៊ី លីម មួយ​ហ្គិ​ច​ជា​តារា​ស្រី​ដែល​កំពុងតែ​នៅក្រោម​ក្រសែភ្នែក​បុរស​ជាច្រើន​តាម​សំលឹង​និង​​ពេញចិត្ត ចំពោះ​រូប​ដែលមាន​សម្បុរ​ស​សាច់​សខ្ចី និង​តែងតែ​តុបតែង​ខ្លួន​ជានា​រី​សិច​ស៊ី​ដែល​ធ្វើឱ្យ​ប្រុស​លង់​ស្នេហ៍​។ ជាមួយគ្នា​នោះ បុរស​ជាច្រើន​ក៏​ពេញចិត្ត​ចំពោះ​ស្នាម​សាក់​លើ​ស្មា ដែល​បង្ក​ជា​ភាព​ទាក់ទាញ​ពី​បណ្តា​បុរស ទាំងចាស់ទាំងក្មេង សំលឹងមើល​នាង​។

​ជា​អ្នក​រស់​ទីក្រុង តារា​រូបនេះ​បានបញ្ជាក់​ចំពោះ​ស្តាយ​បង្កើន​ភាព​សិច​ស៊ី​របស់​នាង​ថា “​ស្នាម​សាក់​ខ្លួន​នាង​មិនមាន​ន័យ​អ្វី​ច្រើន​នោះ​ឡើយ គ្រាន់​វា​ជាការ​ចូលចិត្ត​របស់​នា​ង ទើប​ចង់​មាន​ស្នាម​សាក់​ដែល​រចនា​បែបនេះ​លើ​ដងខ្លួន​របស់​នាង​ប៉ុណ្ណោះ​។ រូប​ស្នាម​សាក់​នេះ ជា​រូប​ចង្វាក់​នៃ​បេះដូង​លោត ដែលមាន​ពាក្យ​ថា “​គ្រួសារ​” នៅជាប់​រូប​ចង្វាក់បេះដូង​លោត ដោយ​អត្ថន័យ​របស់​វា នាង​បាន​កំណត់ថា “​ជីវិត​របស់​នាង​សព្វថ្ងៃ​ដើម្បី​គ្រួសារ​”​។​

​សូម​រំលឹកថា កញ្ញា លីម មួយ​ហ្គិ​ច ជា​តារា​សម្តែង​ស្រី​សិច​ស៊ី​ដែល​កំពុង​លេចធ្លោ​ចាប់​តាំង​ឆ្នាំ​២០១៦ ក្រោយ​ផ្អាក​ពី​សិល្បៈ​មួយរយៈ​ដោយ​ជួយ​ជ្រោមជ្រែង​របស់​មុខរ​បប​គ្រួសារ ។ បច្ចុប្បន្ននេះ នាង​កំពុងតែ​ថត​រឿង “​ព្យុះ​ជីវិត​អ្នកលេង​” ដែល​កំពុង​ចាក់​បញ្ចាំង​លើ​ទូរទស្សន៍​បាយ័ន​។ ពេលនេះ​នាង​ក៏​កំពុងតែ​រវល់​ជាប់​ថត​រឿង “​សង្គ្រាម​មរតក​” និង  “​ស្នេហ៍​យុវវ័យ​” ហើយ​រឿង​ដែល​នាង​ទើបបាន​ថត​ហើយ​មុននេះ​បន្តិច គឺ​“​ផ្កា​រីក​ក្នុង​ចិត្ត​” របស់​ផលិតកម្ម PR ក៏​ត្រៀម​ចាក់​បញ្ចាំង​នាពេល​ខាងមុខនេះ ផងដែរ​៕

លីម មួយ​ហ្គិ​ច ខ្សឹបៗ​ថា​អត់​មិនទាន់​មានសង្សារ​ទេ​!

លី មួយហ្គិច តារាសម្តែងក្នុងរឿងជួបស៊យ

លីម មួយ​ហ្គិ​ច ខ្សឹបៗ​ថា​អត់​មិនទាន់​មានសង្សារ​ទេ​!





ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM