Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ក្ដៅ​...! មាន​ព័ត៌មាន​ក្រសួង​វប្បធម៌ បើក​កិច្ចប្រជុំ​ជម្រះ​ករណី ដេ​នី ក្វាន់ សារជាថ្មី​

​ដោយ ៖ ថ្ងៃទី 21 មេសា 2017 ម៉ោង 11:28:AM

ករណី​របស់ ដេ​នី ក្វាន់ បង្ហាញ​ឈុត​សិច​ស៊ី ធ្វើ​ឲ្យ​មហាជន​រិះគន់​ដែល​បាន​កើតឡើង​តាំងពី​ចុងឆ្នាំ ២០១៦ និង​ស្ងប់ស្ងាត់​យូរហើយ​នោះ ពេលនេះ មាន​ព័ត៌មាន​ថា ក្រសួង​វប្បធម៌​នឹង​បើក​កិច្ចប្រជុំ​សារជាថ្មី ដើម្បី​ជំនំជម្រះ​លើ​ករណី​របស់​តារា​ស្រី​រូបនេះ​។​


​បើតាម​លិខិតអញ្ជើញ​ថ្នាក់ដឹកនាំ​សមាគម​សិល្បករ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល Sabay ទទួលបាន ព្រឹក​នេះ មាន​ខ្លឹមសារ​បញ្ជាក់ថា ក្រសួង​នឹង​បើក​កិច្ចប្រជុំ​សម្រេច​លើ​កំហុសឆ្គង​របស់ ដេ​នី ក្វាន់ ក្រោយ​តារា​ស្រី​រូបនេះ បង្ហាញ​ភាព​សិច​ស៊ី​ជ្រុល​ធ្វើ​ឲ្យ​សាធារណជន​ធ្វើការ​រិះគន់ ដែល​កិច្ចប្រជុំ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៥ មេសា ២០១៧ ខាងមុខនេះ​។​

​របៀបវារៈ​បន្ថែមទៀត​នៃ​អង្គប្រជុំ ក៏​ដើម្បី​ស្វែងរក​បណ្ដា​យន្តការ​ធានា​ដល់​ប្រសិទ្ធភាព ក្នុងការ​ដាក់ពិន័យ​ចំ​ពោះ​សិល្បករ ដែលមាន​សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ទំនៀម​ទំលាប់​របស់​ជាតិ​ផងដែរ​។​

​ឯកឧត្តម ថៃ នរៈ​សត្យា ដែល​នឹង​ធ្វើជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​នេះ មិនទាន់​អាចទាក់ទង​បាន​ដើម្បី​សុំ​ការអធិប្បាយ​បន្ថែម​លើ​ករណីនេះ​ទេ ដោយ​ទូរ​សព្ទ​ឯកឧត្តម​ទទួល​ការហៅ​ចូល តែ​អត់​មាន​អ្នក​លើក​។ ដោយឡែក សាមីខ្លួន ដេ​នី ក្វាន់ ក៏​មិនអាច​ទាក់ទង​បាន​ដូចគ្នា​ព្រឹក​នេះ​។​

​កាលពី​អំឡុង​ចុងឆ្នាំ ២០១៦ ដេ​នី ក្វាន់ បាន​បញ្ចេញ​ភាព​សិច​ស៊ី ដោយ​សំអាងថា នោះ​ជា​សិទ្ធិ​របស់ខ្លួន​។ ម្ដង​ជា​ពីរដង នាង​ក៏​ទទួល​ការរិះគន់​ខ្លាំង​ពី​សាធារណជន រួមទាំង​មិត្ត​រួម​អាជីព និង​លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​ផង​។ ផ្ដើម​ពី​រឿងនេះ នាង​ក៏មាន​ជម្លោះ​ពាក្យសំដី​ជាមួយ​រៀមច្បង ម៉េង កែវពេជ្ជតា​ទៀត​។ បន្ត​ពី​នោះ នាង​ក៏​ត្រូវបាន​ក្រសួង​វប្បធម៌​ហៅ​ទៅ​អប់រំ និង​ណែនាំ ហើយ ដេ​នី ក្វាន់ ក៏បាន​សុំទោស​សាធារណជន និង​ក្រសួង​វប្បធម៌​ដែរ​។​

​ហេតុការណ៍ ក៏បាន​ស្ងប់ស្ងាត់​តាំងពី​ពេលនោះ ទើបតែ​ពេលនេះ ក៏មាន​ដំណឹង​ថា ក្រសួង​នឹង​បើក​កិច្ចប្រជុំ​សម្រេច​លើ​កំហុសឆ្គង​គ្រានោះ​របស់ ដេ​នី ក្វាន់ នៅ​ថ្ងៃ​២៥ មេសា ខាងមុខនេះ​តែម្ដង​៕

​អត្ថបទ​៖ Sabay


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ


ដំណឹងកំសាន្ត/សិល្បៈ ផ្សេងទៀត