Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

តារា​សម្តែង​លោក​សុវណ្ណ​នេ​ត​ការងារ​សិល្បៈ​ហាក់​មាន​រាសី​ខ្ពស់​

​ដោយ ៖បញ្ញា​សាស្ត្រ​ ថ្ងៃទី 21 មេសា 2017 ម៉ោង 09:35:AM

(​ភ្នំពេញ​)៖ អតីត​ប្រុស​ស្អាត ក្នុង​កម្មវិធី​ប្រឡង Spy Guys and Girls Contact 2០13 លោក សុវណ្ណ នេ​ត ហាក់​មាន​រាសី​ខ្ពស់ បន្ទាប់ពី​ផ្អាក​សកម្មភាព​សិល្បៈ​របស់ខ្លួន​មួយរយៈ​ក្រោយ វិល​ចូល​សិល្បៈ​វិញ​មិនទាន់បាន​ប៉ុន្មាន ផង​ប្រុស​ស្អាត​រូបនេះ​ទទួលបាន​ការងារ​ជា​ហូរហែ រួមទាំង​ការងារ​សម្តែង​ថត​ខារ៉ាអូខេ និង​ស្ព​ត​ពាណិជ្ជកម្ម ផ្សេងៗ ។​
​    ​
​បុរស​សង្ហា​រូបនេះ បានបង្ហាញ អារម្មណ៍​រៀង​ស្រស់ថ្លា ក្រោយ​ពេលដែល​ទីផ្សារ​សិល្បៈ ហាក់​មាន​ពន្លក ត្រួយ​ឡើងវិញ ។ សុវណ្ណ នេ​ត លើក ឡើង​ថា សព្វថ្ងៃ ក្រោយពី​ចូលប្រឡូក សិល្បៈ​យ៉ាង​ពេញទំហឹង​វិញ ខ្លួន​កំពុង តែ​ត្រៀម​ថត​ខ្សែ​រឿង​ភាគ ដែល​គ្រោង​នឹងដាក់ បញ្ចាំង​នៅតាម​ស្ថានីយ ទូរទស្សន៍​ក្នុងស្រុក ដែល​កំពុងតែ ដំណើរ​ការថត ហើយនឹង​ត្រៀម​ដាក់ បញ្ចាំង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។
​    ​
​និស្សិត​ផ្នែក​ធនាគារ​រូបនេះ បាន បញ្ជាក់ថា ថ្វី​ត្បិត​បច្ចុប្បន្ន ខ្លួន​បាន​សម្តែង​ត្រឹមតែ​តួរង​ក៏​ពេញ ចិត្តនឹង​សមត្ថភាព សម្តែង​របស់ខ្លួន​មិន​ប្រកាន់​ថា ដើរ​តួឯក ឬ​តួរង​នោះទេ ព្រោះ​តាំង​ចិត្តជា​អ្នក សិល្បៈ​ត្រូវតែ​ពេញចិត្ត​នឹង​តួ​សម្តែង និង​ភ្លក្ស​គ្រប់​រសជាតិ​ជា​អ្នកសិល្បៈ ។
       
​តារា​សម្តែង​តាំងពី​មានការ​ងារ សិល្បៈ​របស់លោក​លូត​ឡើង​ប្លែក​ខុស ពីមុន ។ ត្រឹមតែ​ប៉ុន្មាន ខែ​ចុងក្រោយ នេះ លោក សុវណ្ណ នេ​ត ទទួល​បានការ ងារ ដូចជា​ការចូលរួម​សម្តែង​ក្នុង កម្មវិធី​សិល្បៈ ជាច្រើន​នាឱកាស​បុណ្យ ចូលឆ្នាំថ្មី ចូល​ថត​បទ​ចម្រៀង​វ៉ុល​ចូលឆ្នាំ របស់​ផលិតកម្ម​ថោ​ន ចូលរួម​ក្នុង​កម្មវិធី ដែល​ថត​ទុក​សម្រាប់​ចាក់​ថ្ងៃបុណ្យ​ចូល ឆ្នាំ និង​កម្មវិធី​ថត​ទុក​ចូលឆ្នាំ របស់ ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន ជាដើម ។​
​    ​
​តារា​សម្តែង​រូបនេះ កំពុងតែបន្ត ថត​ខ្សែភាពយន្ត ចំនួន​៣​រឿង មាន ដូចជា រឿង​-​ទេពធីតា ម៉ា​នី​កាំ​ង​, រឿង​-​កំហឹង​អ្នកស្រុក​, រឿង​- ប៊ី​អាយ​ជី និង ខ្មោច​យក្ស​ធំ​ជា​រឿង​ដុំ​ដាក់​បញ្ចាំង​តាម រោងកុន និង​រឿង​ភាគ​ត្រៀម​ដាក់ បញ្ចាំង​ក្នុង​ទូរទស្សន៍ CTN និង My TV ៕

តារា​សម្តែង​លោក​សុវណ្ណ​នេ​ត​ការងារ​សិល្បៈ​ហាក់​មាន​រាសី​ខ្ពស់​

​តារា​សម្តែង លោក សុវណ្ណ នេ​ត

តារា​សម្តែង​លោក​សុវណ្ណ​នេ​ត​ការងារ​សិល្បៈ​ហាក់​មាន​រាសី​ខ្ពស់​





ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM