Ads1111
Rhb02

សុគន្ធ ថេ​រ៉ា​យុ ជូន​៦​បទ​ដល់​អ្នកគាំទ្រ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​

​ដោយ ៖​បញ្ញា​សាស្ត្រ​ ថ្ងៃទី 20 មីនា 2017 ម៉ោង 09:30:AM

(​ភ្នំពេញ​)៖ បន្ទាប់ពី​ចេញ​អាល់​បុ​ម ចម្រៀង​ទោល ១០​បទ កាលពី​ចុងឆ្នាំ ២០១៦ ដោយ​ទទួល បានការ​គាំទ្រ យ៉ាង​ចាស់ដៃ​រួចមក​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន សុគន្ធ ថេ​រ៉ា​យុ កំពុង តែ​សម្រុក​ថត​បទ​ចម្រៀង​ថ្មី សម្រាប់​ត្រៀម​អបអរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ​ទៀត ។
​    ​
​សុគន្ធ ថេ​រ៉ា​យុ បាន​បញ្ចោ​ញ សំនៀង​របស់ខ្លួន​ចំនួន​៦​បទ សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ​។ បទ​ចម្រៀង​ចំនួន​៦​បទ​នេះ​លោក​រំពឹងថា រឹតតែ ទទួលបាន​ការគាំទ្រ​ខណៈពេល​បទ ដែល កំពុងតែ​ល្បី​នឹងមាន​ទស្សនា​ច្រើន​មានដូចជា​បទ “​រាំ​បុក​ដើមទ្រូង​” ជា​បទ​ឆ្លើយឆ្លង​ជាមួយនឹង តារាចម្រៀង​ស្រី កញ្ញា រ៉ា​ប៊ី​។​
    
​លោក​សុគន្ធ​ថេ​រ៉ា​យុ​និយាយ ថា មិន​ត្រឹមតែ​ប្លែក​ភ្នែក​ជាមួយនឹង​ស្តាយ រាំ​បទ​រាំ​បុក​ដើមទ្រូង ប៉ុណ្ណឹង​ទេ នៅមាន បទ​ពីរោះៗ នឹង​ប្លែក​ថែមទៀត​នូវ​បទ ចម្រៀង​៥ បទ​ទៀត ដែល​កំពុងតែ សម្រុក​ថត​ឱ្យ​ចប់​មុន បុណ្យចូលឆ្នាំថ្មី​មក ដល់ ។​
​    ​
​សុគន្ធ ថេ​រ៉ា​យុ បាន​បង្ហើប ថា​ថ្មីៗ​នេះ  មាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កំពុងតែ​ទាក់ មក​ហូរហែ ដែរ ប៉ុន្តែ​ដោយសារ​កំពុងតែ​រវល់​ថត សម្រាប់​ចូលឆ្នាំ​ដូច្នេះ មិនទាន់បាន ឆ្លើយតប​ទៅនឹង​ការងារ​មួយ​នោះទេ​។
     
​តារាចម្រៀង​ប្រុស​រូប​សង្ហា​សាច់ សខ្ចី​មិន​ចាញ់​នារីៗ​រូបនេះ​បន្ថែមថា កំពុងតែ​មមាញឹក​ណាស់​បង មិនទាន់ មាន​ពេល​ឆ្លើយ​ទៅ​គេ​ផង ព្រោះ​ខ្ញុំ​កំពុង តែ​ថត​ឱ្យ​ចប់​ទាំង​៦​បទ​សិន ។
​    ​
​បទ​ចម្រៀង​ទាំង​៦​បទ​របស់ សុគន្ធ ថេ​រ៉ា​យុ ដែល​រំពឹងថា​ទទួលបាន​ការគាំទ្រ​ពី​អ្នក​ស្តាប់ នឹង​ទស្សនា​មាន ដូចជា​បទ ១-​អា​ឡូយ ២-​កុំ​ចេះតែ​ហ៊ាន ៣- បង​មិនចេះ​រាំ ដែលជា​បទ​ច្រៀង ទោល ។  ចំណែក​បទ​ឆ្លើយឆ្លង​ជាមួយ នឹង​តារាចម្រៀង​ស្រី ឈិ​ត សុវណ្ណ​បញ្ញា មានដូចជា​បទ   ៤-​មើល​អត់​ចង់​ស្គាល់   ៥-​ឈប់ Sad ទៅ Dear និង​មួយ​បទ  ចុងក្រោយ​ជាមួយនឹង​កញ្ញា រ៉ា​ប៊ី បទ ៦-​រាំ​បុក​ដើមទ្រូង ដែល​កំពុងតែ​ទទួលបាន​ការគាំទ្រ​ខណៈដែល​ទើបតែ​ចេញ Teaser   បានតែ​ប៉ុន្មាន​ថ្ងៃ តែមាន​អ្នកទស្សនា​រាប់ម៉ឺន​នាក់ ៕   ដោយៈ​បញ្ញា​សាស្ត្រ​

សុគន្ធ ថេ​រ៉ា​យុ ជូន​៦​បទ​ដល់​អ្នកគាំទ្រ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​

តារាចម្រៀងសុគន្ធ ថេរ៉ាយុ និង តារាចម្រៀងឈិត សុវណ្ណបញ្ញា

សុគន្ធ ថេ​រ៉ា​យុ ជូន​៦​បទ​ដល់​អ្នកគាំទ្រ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​



កម្សាន្ត


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ


ដំណឹងកំសាន្ត/សិល្បៈ ផ្សេងទៀត

តារា​បង្ហាញ​ម៉ូត​រ៉ូ​ម៉ា​នី​អាយុ១៨ ឆ្នាំ លក់​ព្រហ្មចារី ក្នុងតម្លៃ ២,៥ លាន​ដុល្លារ​ឱ្យទៅ​អ្នកជំនួញ​ហុងកុង​ ថ្ងៃទី 30 មីនា 2017 ម៉ោង 03:53:PM

តារា​បង្ហាញ​ម៉ូត​វ័យក្មេង​របស់​ប្រេ​ស៊ី​ល​ជាប់​ជា​ជ័យលាភី​ថត​ឈុត​ហែល​ទឹក​សម្រាប់​ទស្សនា​វ​ដ្តី Sports Illustrated លេខ​ចេញ​ឆ្នាំ ២០១៨ ថ្ងៃទី 30 មីនា 2017 ម៉ោង 10:27:AM

ទិញ​សំបុត្រ​មួយ​រោង​ជូន​បុគ្គលិក​ទស្សនា​រឿង​ទឹកចិត្ត​ម្តាយ​សម័យថ្មី​ ថ្ងៃទី 30 មីនា 2017 ម៉ោង 08:45:AM

សកម្មភាព Rain ចុះ​ពី​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​យប់មិញ​ ថ្ងៃទី 29 មីនា 2017 ម៉ោង 11:24:AM

ដេវីត បេ​ក​ឃេ​ម ទៅលេង​ហុងកុង មក​ស្រុក​វិញ​សរសេរ​សា​រលើ​ហ្វេ​ស​ប៊ុ​ក បង្កឱ្យមាន​កំហឹង​ចេញពី​អ្នក​ហុងកុង និង​ចិនដីគោក​ ថ្ងៃទី 29 មីនា 2017 ម៉ោង 08:06:AM